ព័ត៌មានក្ដៅ

    គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ

    ដោយៈ អូស្រ្តាលី ថ្ងៃទី 27 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1182

    មានរឿងរ៉ាវរាប់មិនអស់ដែល បុរសជាតិខ្មែរនៅឯនាយ សមុទ្របានមកលេងស្រុក កំណើត លួចមានស្រីលួចលាក់ ក្បត់ប្រពន្ធកូនឱ្យរស់នៅ វេទនានៅឯក្រៅប្រទេស ។

    នាង ចន្ធី កាំ ដែលរស់នៅក្នុងរដ្ឋមែលប៊ន ប្រទេសអូស្ត្រាលី និយាយទាំងអួលដើមកតាម ទូរស័ព្ទប្រាប់ថា នាងមានវាសនាមិនខុសពីភរិយាទាំងនោះឡើយ នាងបាន បាត់បង់ប្តីជាងកន្លះឆ្នាំមកហើយ មិនដឹងជានៅទីណា ។ ប្តីនាងបានប្រាប់នាងនិង កូនប្រុសតែម្នាក់ គត់របស់នាងថា ទៅលេងបងប្អូននៅឯសហរដ្ឋអាមេរិក ។ ការបាត់ប្តី គ្មានដឹងមូលហេតុយូរខែនេះបាន ធ្វើឱ្យនាង និង

    កូនប្រុសទន្ទឹងរង់ចាំមើលផ្លូវយ៉ាងយូរដោយពុំមានដំណឹងអ្វីសោះ ដែលធ្វើឱ្យនាងនិងកូនប្រុសមានទុក្ខព្រួយ និង រស់នៅតែលតោលអត់ឃ្លានយ៉ាងខ្លាំងនៅស្រុកគេ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង មានការតក់ស្លុត និង ឈឺចាប់នោះបែរជាមានលេច ឮដំណឹងថ្មីមួយពីស្រុកខ្មែរមកវិញថា ប្តីរបស់នាងមិន មែនទៅលេងអាមេរិកទេគឺបែរជាទៅលួចរៀបការ ប្រពន្ធក្មេងដែលត្រូវជាកូនបងធម៌របស់នាង និង ប្តី នៅឯខេត្តកំពង់ចាមហើយនាំគ្នាដើរក្រេបទឹកឃ្មុំ រហូតដល់ប្រទេសសិង្ហបុរីទៀតផង ។

    ដំណឹងនេះបានធ្វើឱ្យនាង ចន្ធី កាំ មានសេចក្តី សោកសង្រេងយ៉ាងខ្លាំងដោយសារតែប្តីក្បត់ចិត្តហ៊ានទៅ រៀបការស្រីក្មេងភ្លេចប្រពន្ធ និង កូនដែល ធ្លាប់កម្សត់កម្រនេះទៅវិញ ។ បើតាមមិត្តភក្តិរបស់ នាងដែលរស់នៅ ស្រុកខ្មែរបានប្រាប់ថាលោកប្តី កំហូចរបស់នាងដែលមានឈ្មោះ ស.ង. មានអាយុ សាមសិបបួនឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនបងធម៌មានវ័យក្មេង មានមុខរបរជាអ្នកជួលតុ ការ នៅកំពង់ចាមនោះតាំងពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ មកម៉្លេះ ។ ក្រោយពីរៀបការហើយក៏ បាត់ដំណឹងប្តីរហូត នាងមានការព្រួយបារម្ភថាប្តីទៅ លេងបងប្អូននៅ អាមេរិកក្រែងជួបគ្រោះថ្នាក់អ្វីទេដឹង ? លោកប្តីកំហូចដែលជាជាងធ្វើដំបូលផ្ទះ នៅអូស្ត្រាលីរូបនេះ បែរជាមកលួចរៀបការប្រពន្ធក្មេងនៅឯខេត្តកំពង់ចាមទៅវិញ ។ ស្ត្រីរស់នៅអូ-ស្ត្រាលីបានរៀបរាប់ឱ្យដឹងទៀតថា កូនប្រុសតែម្នាក់គត់ដែលជាចំណងដៃរបស់នាង និង ស.ង. នោះ បានយំស្រែកឱ្យម្តាយរបស់វានាំឪពុកមកវិញ ព្រោះវានឹកឪពុកវាណាស់ ។

    នាង ចន្ធី ដែលរស់ធំដឹងក្តីនៅឯប្រទេស អូស្ត្រាលីដូចប្តីនាងដែរនោះបាននិយាយថា នាង និង ប្តីបានរៀបការ ជាមួយគ្នាជាងដប់ឆ្នាំហើយ គឺ រៀបការតាមប្រពៃណីខ្មែរដោយមានចាស់ទុំទាំងសង ខាងជាអ្នកជ្រោមជ្រែងទើប អាពាហ៍ពិពាហ៍របស់ពួក នាងបានកើតឡើង រហូតមកដល់មានកូនប្រុសម្នាក់ នាពេលនេះវាអាយុដប់បីឆ្នាំហើយ ប៉ុន្តែនាងក៏ទទួលស្គាល់ថា នាង និង ប្តីទោះបីរៀបការតាមប្រពៃណី ទៅហើយក្តី ក៏នាង និង ប្តីមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍ជាមួយគ្នាឡើយ ហើយប្រជាជនខ្មែរ នៅអូស្ត្រាលីនេះដែលរៀបការមួយចំនួនមិនចុះសំបុត្រ អាពាហ៍ពិពាហ៍ដូចរូបនាងដែរ នាងគិតថា ការរៀបការដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ នេះជារឿងធម្មតា ទៅហើយសម្រាប់នាងនិង មិត្ត ភក្តិនាងជាច្រើននាក់ទៀត ។ សព្វថ្ងៃនេះនាង ចន្ធី មានអាយុម្ភៃប្រាំបួនឆ្នាំ ឯប្តីនាងមានអាយុសាមសិបបួនឆ្នាំ ។

    នាង ចន្ធី កាំ បានរៀបរាប់ពីដំណើររឿងដែល នាំឱ្យនាង និង ប្តីបានស្គាល់បងធម៌នៅឯកំពង់ចាម ជាអ្នករកស៊ីជួលតុការបុណ្យថា“ដំបូងឡើយ ខ្ញុំ និង ប្តីមិនដែលស្គាល់ពួកគាត់ទាំងនោះឡើយ តែ  ចៃដន្យអី ខ្ញុំ និង ប្តីមកលេងស្រុកខ្មែរតាមរយៈក្រុម ហ៊ុនទេសចរណ៍ស្រុកថៃក៏បានជួបបងធម៌នោះនៅ ស្រុកថៃ ហើយពួកគាត់ក៏បានសុំខ្ញុំ និងប្តីធ្វើជាបងប្អូនធម៌ ព្រមទាំងនាំពួកខ្ញុំទៅលេងនៅឯខេត្តកំពង់ ចាមនៅផ្ទះរបស់ពួកគាត់ទៀត ព្រមទាំងនាំគ្នាថត រូបទុកជាអនុស្សាវរីយ៍ដលមាន គាត់ទាំងប្តីប្រពន្ធ និង កូនស្រី របស់គាត់ដែលរៀបការជាមួយ ប្តីរបស់ខ្ញុំសព្វថ្ងៃនេះ ។ កាលនោះខ្ញុំមិនចាប់អារម្មណ៍នឹងកូនស្រី របស់បងធម៌ខ្ញុំឡើយ ព្រោះនាង នៅក្មេងនៅឡើយ មិនតែប៉ុណ្ណោះ ខ្ញុំ និង ប្តីខ្ញុំបានធានាបងធម៌ហុតទឹកសម្លឹងកាកនេះមក លេងឯប្រទេសអូស្ត្រាលីរយៈ ពេលប្រាំសប្តាហ៍ទៀតផង ។ ខ្ញុំ មិននឹកស្មានថាពួកគាត់ធ្វើយ៉ាងនេះសោះ ព្រោះ ពួកគាត់បានដឹងថាប្តីខ្ញុំមានប្រពន្ធថែមទាំងមានកូន ទៅហើយផង ហើយខ្ញុំមិនដឹងថាពួកគាត់ជាចាស់ ទុំប្រភេទនេះសោះ ហ៊ានបំបែកបំបាក់ប្តីប្រពន្ធគេ ព្រមទាំងលើកកូនស្រីខ្លួនឱ្យ ទៅប្តីគេទៀត ។ រឿង នេះធ្វើឱ្យគ្រួសារមានការឈឺចាប់ ”។

    ទោះជាមានអំណះអំណាងរបស់នាង ចន្ធី កាំ និង បងប្រុសរបស់នាងនៅប្រទេសអូស្ត្រាលីតាម ទូរស័ព្ទមកក៏ដោយ ក៏នាង មិនបានដឹងថាប្តីរបស់នាងនោះរៀបការនៅកំពង់ ចាម ភូមិអ្វី ឃុំ-ស្រុកអ្វីឡើយ គ្រាន់តែដឹងថ្ងៃខែឆ្នាំ ប៉ុណ្ណោះ ។ នេះគ្រាន់តែជាការរៀបរាប់ពីប្រទេស អូស្ត្រាលីប៉ុណ្ណោះ ហើយអ្នកយកព័ត៌មានយើងមិន អាចរកការបំភ្លឺពីប្តីរបស់នាង ចន្ធី កាំ ឈ្មោះ ស.ង. បានឡើយ ព្រោះយើងមិនដឹងពីអាសយដ្ឋានពិត ប្រាកដរបស់គេឡើយ ។

    ជាចុងក្រោយនាង ចន្ធី កាំ បានសុំឱ្យប្តីនាង ត្រឡប់ទៅជួបជុំប្រពន្ធកូនវិញ ព្រោះអីកូនប្រុសនឹក ប៉ាវាណាស់ ។

    កន្លងមកមានបងប្អូនខ្មែរនៅឯនាយសមុទ្រដែលមកសប្បាយហ៊ឺហាយកប្រពន្ធក្មេងៗពីរ ឬ បី នាក់ ទីបញ្ចប់ក៏ទុក នាងៗចោលរត់ទៅរកប្រពន្ធកូន គេនៅឯនាយសមុទ្រវិញ ហើយក៏មានប្រុសៗនៅ ឯនាយសមុទ្រមិនតិចដែរ ដែលមកចាញ់បោកស្រីក្មេងៗនៅស្រុកខ្មែរអស់ប្រាក់ ហើយពេលត្រឡប់ ទៅវិញប្រពន្ធលែងក៏មានដែរ មានអ្នកខ្លះឈាន ដល់ចាក់សាំងដុតសម្លាប់ខ្លួនក៏ព្រោះតែខ្លួនចាញ់ បោកស្រីក្មេងៗស្រុកខ្មែរផងដែរ ៕

    ប្រភពពី៖ ភ្នំពេញដេលី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន810ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន613ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1045ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន799ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន991ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន780ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន604ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1666ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន60314ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន3353ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1214នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54854នាក់
    ខែនេះ    221932នាក់
    ឆ្នាំនេះ   3297423នាក់
    សរុប   33963669នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 06:04