ព័ត៌មានក្ដៅ

    ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 28 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:39 នាទី ចំនួនអានៈ 941

    ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រ​ហែល​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​អា​វុធ​ខ្លី​ បាន​ដកកាំ​ភ្លើង​​គំ​រាមកំ​ហែង​ភ្ជង់​បំ​រុង​បាញ់​សំ​លាប់​អ្នក​កាសែត​ និង​ដេញ​វាយ​អ្នក​ថត​រូប​ក្នុង​ហេតុការណ៍ម្នាក់ ក្នុង​គោល​បំ​ណង​ប្លន់​យក​កាមេរ៉ាទៅ​កំទេច​ចោល កាលពី​វេលា​ម៉ោង​១០និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ២០១២នេះ។

    ក្រុម​អ្នក​កាសែត​ដែល​រង​ការ​គំ​រាម​កំ​ហែង​បាន​អោយ​ដឹង​ថា ដំ​បូង​ពួក​គេ​បាន​ឃើញ​រថ​យន្ត​ម៉ាក តូយូតា តាកូម៉ា ពណ៍ខ្មៅ​១បាំង​កន្លះ និង​រថ​យន្តម៉ាក​កាមេរីសេរីឆ្នាំ៩៥ចង្កូត​ស្តាំ​ពណ៍​​ទឹក​ប្រាក់ ដឹក​ឈើ​ក្រញូង​ពេញ ហើយ​រថ​យន្ត​នេះ​ប្រ​ភព​បាន​ប្រាប់​ថា បាន​ចេញ​ដំ​ណើរ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​កំ​ពង់​ចាម ដោយ​ឆ្លង់​កាត់​ខេត្ត​សៀមរាប។ លុះ​មក​ល់​ចំ​ណុច​ឃុំ​ស្រែ​ណូយ​ ស្រុក​វារិន​ ខេត្ត​សៀម​រាប​តាមដង​ផ្លូវ​លេខ​៦៧(ផ្លូវ​ហៃវ៉ែ) ក្រុម​អ្នក​កាសែត​ទាំង​នោះ​បាន​ដេញ​តាម​ពី​ក្រោយ ក្នុង​គោល​បំ​ណងប្រ​មាញ់​យក​ព័ត៌មាន។ ក្រុម​អ្នក​កាសែត​បន្តថា នៅ​ពេល​ពួក​គេ​ដេញ​តាម​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ទាំង​២គ្រឿង​ខាង​លើ ស្រាប់​មាន​រថ​យន្ត​ម៉ាក​តូយូតាវីហ្គូពណ៍​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំ​ពេញ 2A-5220 មួយ​គ្រឿងដេញ​តាម​កៀររថ​យន្ត​របស់​ពួកគេ និង​ព្យា​យាម​បិទ​រថ​យន្ត​ពួគេ​មិន​អោយ​តាម​រថ​យន្ត​ដឹក​ឈើ ហើយ​ពេល​មក​ដល់​ចំ​ណុច ភូមិ​ដកពោធិ៍ ឃុំឃុន​រាម ស្រុក​បន្ទាយ​ស្រី រថ​យន្ត​ដឹក​ឈើ​បាន​បទ​ឆ្វេង​ចូល​ផ្លូវ​​លំតាម​ព្រៃ​ជាប់​ស្នាក់​ការ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម ”ភ្នំ​គូលេន“ (អ្នក​ទូទៅ​ហៅថា ស្នាក់ការ​បរិស្ថាន​ក្រសួង​នៅក្បាល​ស្ពាន)។​ ពួកគេ​បន្តថា ក្រុម​ឈ្មួញ​ខាង​លើ​បាន​ឈប់​រថ​យន្ត​ហើយ​នាំ​គ្នា​ចុះ​ពី​រថ​យន្ត​ប្រដាក់​ដោយ​កាំ​ភ្លើងខ្លី​ជា​ច្រើន​ដើម បាន​ភ្ជង់​ក្បាល​មន្រ្តី​បរិស្ថាន​ក្រសួង​មួយ​រូបដែល​ជា​កំ​លាំង​បង្រ្កាប​បទ​ល្មើសប្រ​ចាំ​ភូមិ​ភាគ​៤របស់​រដ្ឋ​មន្រ្តីស្តីទី​ខៀវមុត និង​គ្នាគេ​ម្នាក់​ទៀត​ចាប់​ក្របួច​កអាវ​អ្នក​កាសែត​ដែល​អង្គុយ​ក្នុង​រថ​យន្តជា​មួយ​មន្ត្រី​បរិស្ថាន​នោះ។ ឃើញ​ហេតុ​ការណ៍​ដូច្នេះ​ចាង​ហ្វាង​កាសែត​ម្នាក់​បាន​ទាញ​កាមេរាថត​រូប​សកម្មភាព​ដ៏​ឃោឃៅ​ខាងលើ​ តែ​ក៏ត្រូវ​បាន​បក្ស​ពួក​ឈ្មួញម្នាក់ កាច់​មែក​ឈើ​ដេញ​តាមវាយ​យក​កាមេរាពី​អ្នក​កាសែត​រូប​នោះ​ តែ​សំ​ណាង​ល្អ​ចាង​ហ្វាង​កាសែត​នោះ​បាន​រត​ទៅ​អោយ​ ក្រុម​មន្រ្តី​បរិស្ថាន​ក្បាល​ស្ពាន​ដែល​មាន​ស្នាក់​ការ​ជាប់​ផ្លូវ​នោះ​ជួយទាន់។​​​ ​ក្រុម​អ្នក​​កា​​សែត​បន្ថែមថា ពួកគេ​បាន​​រាយ​ការណ៍ជូន​លោក ទី-សុវិន​ថាល់ ព្រះ​រាជ​អាជ្ញាសា​លា​ដំ​បូង​ខេត្ត​សៀម​រាប​តាម​ទូរ​ស័ព្ទ ក្នុង​ពេល​មុន​ និង​កំ​ពុង​ចំ​រូង​ចំរាស ទើ​ប​បណ្តាល​អោយ​ពួកគេ​នាំ​គ្នា​ឡើយ​រថ​យន្ត​បើក​រុក​ចូល​តាម​ផ្លូវ​លំ សំ​ដៅ​​ទៅ​ក្រោយ​ជើង​ភ្នំ​គូលេន និង​ក្រោយ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២បាត់​ទៅ។

    លោក​ កែវ​សាវឿន (ហៅ​ធំ) នាយ​រងស្នាក់​ការ​បរិស្ថាន​ក្បាល​ស្ពាន បាន​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៨​នេះ​ថា កាល​ពី​យប់​មិញ​ដំ​បូង​​លោក​ស្មាន​ថា គេ​ឈ្លោះ​គ្នា​ដេញ​វាយ​តប់​គ្នា តែ​ស្រាប់​តែ​លោក​បាន​ឃើញ​អ្នក​កាសែត​១​រូប​ដែល​លោក​ធ្លាប់ស្គាល់​រត​សំ​ដៅ​អោយ​លោក​ជួយ ហើយ​ឃើញ​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​មួយ​រូប​កាន់​មែក​ឈើ​តាម​វាយ​ និង​តាម​ឆក់​យក​កាមេរ៉ា​ពី​អ្នក​កាសែត​រូប​នោះ​។ ​លោក​ធំបន្តថា ភ្លាម​នោះ​លោក​បាន​ហៅ​កូន​ចៅ​អោយ​ពាក់​ឯក​សណ្ឋានប្រ​ដាប់​ដោយ​អាវុធវែង ខ្លះ​ជិះ​រថ​យន្ត​ ខ្លះ​ជិះ​ម៉ូតូ ជួយ​ដេញ​តាម​ក្រុម​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ខាង​លើ រហូត​ដល់​ម៉ោង​ជិត​១ទាប​ភ្លឺ តែ​អកុសល់​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿ​ង​ដែល​ដេញ​តាម​ដែរ​នោះ​បាន​ខូច ហើយ​ម្យ៉ា​ង​ទៀត​ស្ថាន​ភាព​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ផង ផ្លូវ​បែក​ខ្ញែក​ច្រើន​ផង ​ទើ​ប​បណ្តាល​អោយ​ក្រុម​ក្បត់​ជាតិ​នេះ​រត​រួចបាត់​ទៅ ដែល​ជា​រឿង​គួរ​អោយ​សោក​ស្តាយបំ​ផុត។

    ប្រ​ភព​ពី​ស្រុក​អន្លង​វែង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​អោយ​ដឹង​ថា ក្រុម​ឈ្មួញ​ខាង​លើ​បាន​រក​ស៊ី​យូរ​ដែរ​ហើយ តែ​គ្មាន​សមត្ថ​កិច្ច​ណាហ៊ាន​បង្រ្តាប​ទេ ព្រោះ​ពួក​គេតែ​ង​តែ​ស្លៀក​សំលៀក​បំ​ពាក់​ជា​ទាហ៊ាន ប្រដាប់​ដោយ​អាវុធ​ច្រ​ងេង​ច្រ​ងាក​ ហើយ​បើក​បរ​ក្នុង​ល្បឿង​ប្តេច​ប្រលឹង មាន​រថ​យន្ត​បិទ​គូទ​ពី​មុខ​ពី​ក្រោយជា​ច្រើន។

    ប្រ​ភព​ពី​អតី​ត​អ្នក​ធ្លាប់​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​នៅ​ស្រុក​អន្លង់​វែង​ម្នាក់​បាន​លួច​ខ្សឹម​ប្រាប់ថា ថៅ​កែ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើនេះ ឈ្នោះ ចូច ជា​ថៅ​កែ​លក់​សាំង​ស្រុក​អន្លង់​វែង​ ដែល​ជា​អ្នក​មាន​លុយ​ដោយ​សា​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​នេះ​ឯង។

    លោក​ វែង​លី មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​ស្រុក​ប្រា​សាទ​បាគង​បាន​ប្រាប់​ថា កាល​ប្រ​ហែល​ជាង​២​ខែ​មុន​លោក​បាន​ដេញ​តាម​រថ​យន្ត​តាកូមាដឹក​ឈើ​ក្រញូង​ភិន​ភាគ​ស្រ​ដៀង​ខាង​លើ​ តាំង​ពី​ខេត្ត​សៀម​រាប​ដល់​ខេត្ត​កំពង់​ធំម្តង។ លោក​លី​បន្តថា លោក​បាន​ទូរ​ស័ព្ទ​សុំ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ស្ទាក់​ដាក់​បារាស តែ​រថ​យន្ត​នេះបានបើ​កៀរ​បារាសទៀត រួច​គេច​ចូល​ផ្លូវ​លំ​តាម​ខ្លោ​ទ្វារ​វត្ត​មួយដែល​ឆ្ងាយ​ពី​ផ្លូវ​ជាតិហើយ​ស្ងាត់ លោក​ក៏បាន​បក​ក្រោយ​វិ​ញព្រោះ​បារម្ភ​ពី​សុវត្តិភាព​ តែ​មាន​ខាង​ប៉ូលីស​សេដ្ឋ​កិច្ច​បាន​ដេញ​តាម​បន្ត។ លោកលី​បន្ថែមថា ប្រ​ហែល​៣០​នាទី​ក្រោយ​មក​លោក​បាន​ទទួល​ដំណឹងតាម​ទូរ​ស័ព្ទ​ ពី​ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ថា​ ពួកក្រុម​ឈ្មួញ​ខាងលើ​បាន​ដក​កាំ​ភ្លើងភ្ជង់​ប៉ូលីស​ដើប្បី​អោយ​រថ​យន្ត​ដឹក​ឈើ​គេគេច​​ទៅ​ដោយ​រ​លួន​បាត់​ទៅ។

    សូម​បញ្ជាក់​ថា លោក ទី-សុវិញ​ថាល់ ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប លោក​បាន​ដឹក​នាំ​ព្រះ​រាជ​អាជ្ញារង ក្រឡា​បញ្ជី ខ្លាហោះ និង​ លោក​ អ៊ំ-អមរា ស្នងការ​រង​ខេត្ត​សៀម​រាប ចុះ​ទៅ​ដល់​រង្វង់​មូល​ស្រុក​បន្ទាយ​ស្រីភ្លាម​ៗ​ដើម្បី​ឡោម​ព័ត​ក្រុម​ឈ្មួញ​ខាង​លើ តែ​ពួកគេ​បាន​ដឹង​ខ្លួន​មុន​ក៏​បើក​​ទាំងឡាន​​មាន​ឈើ​ ទាំងឡាន​រត​ការឈើ ​រត​គេចតាម​ព្រៃ​ជើង​ភ្នំគូលេន​អស់​បាត់​ទៅ។

    អ្នក​យក​ព័ត៌មាន​យើង​ និង​ព្យាយាម​តាម​ស៊ើប​អង្កេតរក​ម្ចាស់​ឈើ​ និង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ មក​ចុះ​ផ្សាយ​ជា​ភាគ​បន្ត​ ជូន​មិត្តអ្នក​អាន ដែល​ជា​ប្រ​យោជ​ដល់​ តុលាការ​ក្នុងការ​ចាត់​ការ​ពួក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នេះ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន823ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន3164ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន724ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន476ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន798ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន333ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2534ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន780ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន3115ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន655ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែនទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3803នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    57443នាក់
    ខែនេះ    224521នាក់
    ឆ្នាំនេះ   3300012នាក់
    សរុប   33966258នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 10:09