ព័ត៌មានក្ដៅ

    CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា

    ដោយៈ កម្ពុជា ថ្ងៃទី 31 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 784

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ចុង​ខែ​តុលា បាន​ចេញ​កំណត់ត្រា​សង្ខេប​ក្នុង​ទិដ្ឋភាព​ច្បាប់ ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​ទាំង​បំពាន​ក្នុង​ការ​បង្ក្រាប​សំឡេង​ជំទាស់។

    ដោយ វណ្ណ វិចារ
    2012-10-30
    វិទ្យុ​អាស៊ីសេរី

    CCHR Website: www.cchrcambodia.org

    CCHR Website: www.cchrcambodia.org (Photo: RFA)

    http://www.rfa.org/khmer/indepth/indepth/cchr_releases_about_cam_freedom_of_expression-10302012234741.html/sv.mp3 &skin=http://www.rfa.org/khmer/multimedia/skinb1.jpg&showvolume=1" wmode="transparent" data="http://flash-mp3-player.net/medias/player_mp3_maxi.swf" type="application/x-shockwave-flash">

    របាយការណ៍​កម្រាស់ ១៩​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ជា​បន្តបន្ទាប់ ជុំវិញ​ការ​រិះគន់​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ខែ​តុលា ឆ្នាំ​២០១២។

    មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​បង្ហាញ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

    កញ្ញា​បន្ត​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​មនុស្ស​មិន​អាច​និយាយ​ស្តី​នូវ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​បាន បាន​ន័យ​ថា ជីវិត​រស់​នៅ​របស់​ពួកគេ​មិន​មាន​ន័យ​ឡើយ។

    កញ្ញា សន រ៉ាមណា បញ្ជាក់​ថា និន្នាការ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​គាប​សង្កត់​ដោយ​ច្បាប់ មិន​មែន​មនុស្ស​គ្រប់​រូប​ត្រូវ​គោរព​ច្បាប់​នោះ​ឡើយ៖ «នៅ​ពេល​ដែល​ពួកគាត់​និយាយ​ហើយ​ត្រូវ​បាន​គេ​គំរាម និង​ប្រឈម​មុខ​នឹង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​គេ​មើល​ឃើញ​ហ្នឹង ប្រឈម​មុខ​នឹង​ការ​និយាយ​ស្តី ដូច​នេះ​ពួកគេ​នឹង​ស្ងាត់​មាត់។ រដ្ឋាភិបាល​បាន​ចុះ​អនុសញ្ញា​ជា​ច្រើន​ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​តែ​គាត់​មិន​ដែល​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ព្រមព្រៀង​នោះ​ទេ»

    កញ្ញា សន រ៉ាមណា បន្ត​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ធ្លាប់​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​កែប្រែ​រាល់​កំហុស​ឆ្គង​ឈាន​ទៅ​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

    វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១២។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​តុលា លោក កែវ រ៉េមី បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​ថា ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចេញ​របាយការណ៍​រិះគន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​ដើម្បី​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ។

    យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​តែង​លើក​ឡើង​ជា​ញយ​ដង​ថា ពួកគេ​ធ្វើ​ការ​ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស បើ​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ ពួកគេ​ក៏​សរសេរ​របាយការណ៍​ល្អ​ទៅ​តាម​នោះ​ដែរ។

    នៅ​ក្នុង​ទំព័រ​ចុង​ក្រោយ​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ច្បាប់​បាំង​មុខ​ដើម្បី​ការពារ​ការ​រិះគន់​ពី​សំណាក់​សហគមន៍​ជាតិ និង​ការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ។ របាយការណ៍​បន្ត​ថា ក្នុង​ករណី​មាន​អំពើ​ឃាតកម្ម និង​ហិង្សា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​យ៉ាង​ស្ងប់ស្ងាត់ និង​ខ្លាំងក្លា តាម​រយៈ​ប្រព័ន្ធ​តុលាការ និង​នីតិប្បញ្ញត្តិ ដើម្បី​បង្កើត​ធ្វើ​ឲ្យ​មាន​វប្បធម៌​ស្ងៀមស្ងាត់ និង​ភ័យ​ខ្លាច​នៅ​កម្ពុជា។

    របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​យក​ករណី​សិក្សា​ចំនួន ១០ ដែល​រដ្ឋាភិបាល​បាន​ចាត់ការ​ចំពោះ​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​តាំង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២។ ករណី​ទី​១ គឺ​ការ​ដាក់​ទោស​អ្នកស្រី មូរ សុខហួរ ឲ្យ​ចាញ់​ក្ដី​លោក​នាយករដ្ឋមន្ត្រី។ ករណី​ទី​២ ការ​ដាក់​ទោស​និពន្ធ​នាយក​កាសែត កម្ពុជា ដេលី និង​អ្នក​យក​ព័ត៌មាន​ម្នាក់ ក្នុង​បទ​ចោទ​បរិហារកេរ្តិ៍​កាល​ពី​ឆ្នាំ​២០០៩។ ករណី​ទី​៣ ការ​ដាក់​ទោស​លោក សម រង្ស៉ី ពី​បទ​ញុះញង់ ក្នុង​ចំណោម​បទ​ចោទ​ផ្សេងៗ​ទៀត ឲ្យ​ជាប់​គុក ១២​ឆ្នាំ។ ករណី​ទី​៤ ផ្ដន្ទាទោស​បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភពលោក ឲ្យ​ជាប់​គុក ៦​ខែ ពី​បទ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ញុះញង់។ ករណី​ទី​៥ កាត់​ទោស​លោក សំ ចាន់គា បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​កំពង់ឆ្នាំង ដោយសារ​បញ្ចេញ​មតិ​រិះគន់​ប្រពន្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល តាម​វិទ្យុ​អាស៊ីសេរី។

    របាយការណ៍​ក៏​បាន​បង្ហាញ​ករណី ៥​ទៀត ដូចជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ ហ៊ិន ពិសិដ្ឋ ស្ត្រី​បឹង​កក់ ១៣​នាក់ ព្រះតេជគុណ លួន សុវ៉ាត លោក ម៉ម សូណង់ដូ និង​លោក ចាន់ សុវ៉េត ជាដើម៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1131ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន616ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន894ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1059ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន2928ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន627ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន506ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន581ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន741ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន962ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5172នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33820នាក់
    ខែនេះ    200898នាក់
    ឆ្នាំនេះ   3276389នាក់
    សរុប   33942635នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 12:16