ព័ត៌មានក្ដៅ

    ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្នេហ៍​ញៀន​ថ្នាំ​

    ដោយៈ ជាស្រស់ សៀមរាប ថ្ងៃទី 01 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:44 នាទី ចំនួនអានៈ 1130

    ប្អូនស្រី​របស់​នាយិកា​រទូ​ទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ខេត្តសៀមរាប​ បាន​ចុះ​ចោល​កូន​ និង​ប្តី​ទៅ​តាម​ប្រុស​ស្នេហ៍​របស់​នាង​ បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​ទំនាស់​ជាមួយ​គ្នា​ ហើយ​ប្តី​បាន​វាយ​ទះតប់​នាង​។​ការ​ចុះ​ចោល​នោះ​បាន​ធ្វើ​ឲ្យ​ម្តាយ​នាង​មានការ​ព្រួយបារម្ភ​ ហើយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា​មាន​គេ​បង្ខាំង​កូនស្រី​។​

    ​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​នៅ​ម៉ោង​១៦​និង​៤៥​នាទី​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១២​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដោយ​មានការ​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង​ សំ​រិ​ទ្ធ​ សុ​ខុន​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឡោម​ព័ទ្ធ​បន្ទប់​ផ្ទះសំណាក់​យីហោ​ ភូមិ​គ្រឹះ​សាគូ​រ៉ា​ លេខ​២២២​និង​២២៣​ ស្ថិត​ក្នុងភូមិ​វត្ត​បូ​ព៏​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្តសៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​។​

    ​ជន​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ដូរ​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ ចក​ក្រុង​សៀមរាប​,​ ២-​ឈ្មោះ​កែវ​ ពុធ​បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្រុក​កំណើត​ ក្រុងភ្នំពេញ​ មុន​ចាប់ខ្លួន​ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​,​ ៣-​ឈ្មោះ​តាប់​ មេត្តា​ ហៅ​លី​គឹ​ម​ហុង​ ហៅ​ម៉ា​ប់​ ប្រុស​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​,​ ៤-​ឈ្មោះ​ប៉ោ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ និង​៥-​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ ស្រី​អាយុ​២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ជា​ប្អូនស្រី​នាយក​ ទូរ​ទស្ស​ន៏​ខ្សែកាប​រស្មី​ស្តារ​ ហើយ​ក៏​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ដែរ​។​

    ​លោក​វរ​សេនី​យ៏​ត្រី​ អ៊ូ​ សុផល​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ តាម​ស៊ើបអង្កេត​និង​ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ខាងលើ​ គឺ​កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ស្ត្រី​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ (​ប្អូនស្រី​លោកស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​)​បាន​រត់​ចាក​ចេញពីផ្ទះ​ ចោល​ប្តី​និង​កូន​ពីរ​នាក់​ ដែល​កូន​ម្នាក់​ទើបតែ​មាន​អាយុ​០៤​ខែ​ ទៅ​តាម​បុរស​ ឈ្មោះ​ តាប់​ មេត្តា​។​ លុះ​ថ្ងៃ​ទី​២៦​ខែតុលា​ បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​រត់​ទៅ​នៅ​ជាមួយ​គ្នា​ ស្ត្រី​ឈ្មោះ​ សាំង​ ស៊ី​ហោ​ ដែល​ជា​ម្តាយ​សាំង​ ម៉ា​លី​កា​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​លោក​ ពី​បទ​បង្ខាំង​មនុស្ស​ ខុសច្បាប់​ ។​

    ​លោក​បន្ត​ថា​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ ខាង​លោក​បាន​តាម​អង្កេត​តែ​ពួក​គេ​(​ជន​ស្ស័​យ​)​ បាន​ផ្លាស់​ប្តូរ​ការ​ស្នាក់​នៅ​រហូត​ ដំបូង​ទៅ​នៅ​ស្រុក​ពួក​ បន្ទាប់​មក​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​និក​ដែល​មាន​ទីតាំង​ទល់មុខ​ក្លិប​ខា​រា​អូ​ខេ​ ញូ​ស្តារ​ លុះ​ពេល​បែកការ​ក៏​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​ភូមិ​គ្រិះ​សាគូ​រ៉ា​ខាងលើ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។​

    ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ សាំង​ សុ​ហោ​ ថា​កូនស្រី​សាំង​ ម៉ា​លី​កា​ របស់​គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​មិន​ឲ្យ​មក​ចេញ​ទៅ​ណា​មក​ណា​។​ ប៉ុន្តែ​តាម​ប្រភព​ពី​មន្ត្រី​ប្រតិបត្តិការ​និយាយ​ថា​ នៅ​ពេល​នគរបាល​ចាប់ខ្លួន​ គេ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ ឬ​ក៏​ជា​អ្នក​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ផង​​ ព្រោះ​ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​បន្ទប់​នោះ​ ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ទៅ​ចាក់​ចូល​បង្គន់​អស់​នៅ​សល់​តែ​ថង់​សម្រាប់​វេច​ខ្ចប់​ប៉ុណ្ណោះ​ ប្រដាប់ប្រដា​សម្រាប់​ជក់​ថ្នាំ​ញៀន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ការ​សួ​ដេញដោល​ជន​ទាំង​៥​នាក់​ជា​បន្ត​ទៀត​ ដើម្បី​ រក​ឲ្យ​ឃើញ​ថា​ ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីខ្លះ​។​

    ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១២​ សាំង​ ម៉ា​លី​កា​  បាន​ប្រាប់​អ្នកកាសែត​ថា​ មិន​មាន​អ្នក​ណា​ចាប់បង្ខំ​ ហើយ​បង្ខាំង​រូប​នាង​ទេ​ គឺ​នាង​សម្រេចចិត្ត​រត់​តាម​ បុរស​ឈ្មោះ​តាប់​ មេត្តា​ ដោយ​ខ្លួនឯង​ ។​ នាង​និយាយ​ថា​ ការ​ដែល​នាង​រត់​នេះ​ដោយសារ​តែ​ប្តី​របស់​នាង​បាន​វាយ​នាង​នៅ​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​ទ​ង្វើ​នេះ​ នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​ ទើប​បង្ខំ​ឲ្យ​រូប​នាង​ រត់​តាម​គេ​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​០៤​ខែ​យ៉ាងនេះ​។​

    ​ក្រុម​អ្នក​តាមដាន​សាច់​រឿង​នេះ​បាន​និយាយ​ថា​ រឿង​ក្តី​មួយ​នេះ​កំពុង​មានការ​ស្មុគស្មាញ​ ព្រោះថា​ម្តាយ​ខាង​ស្រី​អះអាង​ថា​ កូន​ត្រូវ​គេ​បង្ខាំង​ ប៉ុន្តែ​សាមី​ខ្ឡួ​ន​ងះ​អាង​ថា​ គ្មាន​អ្នក​បង្ខំ​ទៅ​វិញ​។​ ដូច្នេះ​រឿង​នេះ​នគរបាល​ត្រូវ​តែ​ សាកសួរ​ឲ្យ​ច្បាស់លាស់​ មុន​នឹង​សម្រេច​ថា​ ចោទប្រកាន់​ពួក​គេ​ពី​បទ​អ្វី​នោះ​ ៕​ប្រភព​ នគរវត្ត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1546ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន3401ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន639ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន766ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3539ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន6944ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន2914ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន339ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន744ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1110ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3597នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    57237នាក់
    ខែនេះ    224315នាក់
    ឆ្នាំនេះ   3299806នាក់
    សរុប   33966052នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 09:43