ព័ត៌មានក្ដៅ

    ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី

    ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1805

    តារាសម្ដែងកែភេទពីប្រុសមកជាស្រី ប៉ុប ពី បានចេញមុខបកស្រាយចំពោះការ ធ្លាយចេញរូបភាពអាក្រាតកាយរបស់នាង បន្ទាប់ពីរូបនោះត្រូវបានគេ បង្ហោះ ពេញបណ្ដាញសង្គម Facebook។

    ការ ចេញមុខបកស្រាយក្នុងពេលនេះ របស់តារាសម្ដែង និងជាពិធីករ ប៉ុបពី នាពេលនេះ ក្រោយរូបថតអាក្រាតកាយរបស់នាង បានលេចធ្លាយលើបណ្ដាញ Facebook កាលពីពាក់កណ្ដាលខែមុន(តុលា)នេះ ធ្វើទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ កើតរឿងក្ដីក្រហាយ ប្រើពាក់អសុរោះមួយចំនួន ព្រោះតែគេយល់រូបស្រាតននលគកនោះរបស់នាង ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

    ពាក់ព័ន្ធនឹងបញ្ហា នេះ តារាសម្ដែងកែភេទ និងជាពិធីកររូបនេះ បានអះអាងថា រូបភាពដែលគ្មានសំលៀកបំពាក់ក្រាលគ្រងសូម្បីតែបន្តិចនោះ ជារូបភាពយូរមកហើយ ដែលនាងបានឲ្យបងស្រីរបស់នាងថតយ៉ាងអាថ៌កំបាំងនៅប្រទេសថៃឡង់ដ៍ កាលពីជាង៣ឆ្នាំមុន។

    តែទោះជាយ៉ាងណា នាងគ្មានបំណងផ្សព្វផ្សាយដើម្បីបានល្បីនោះឡើយ គឺនាងឲ្យបងស្រីរបស់នាងថត គ្រាន់តែចង់ទុកមើលរាងរៅរបស់នាង ដើម្បីប្រៀបធៀបភាពខុសប្លែកគ្នា នៅពេលមុន និងក្រោយការវះកាត់ប្ដូរភេទពីប្រុសមកជាស្រី ថាតើមានភាពខុសគ្នាកម្រិតណាប៉ុណ្ណោះ។តែគួរស្ដាយព្រោះតែរូប អាក្រាតនេះរបស់នាង ត្រូវបែកធ្លាយបែបនេះ ព្រោះតែនាងធ្វេសប្រហែសបានធ្វើឲ្យជ្រុះបាត់ទូរស័ព្ទទំនើបផ្ទុក រូបអាថ៌កំបាំងនោះទៅវិញ។

    ប៉ុប ពី លើកឡើងថា “ខ្ញុំសោកស្ដាយ តែអ្វីៗហួសអស់ហើយ…”។  ជាមួយនឹងការសោកស្ដាយនេះ ប៉ុបពី ស្នើសុំការលើកលែងទោស និងអត់ឱនឲ្យនាងផង ត្បិតអ្វីៗដែលបានបែកធ្លាយនោះ មិនមែនជាការតាំងចិត្តទេ សំខាន់រូបភាពដែលគេយកទៅបង្ហោះចែកចាយបន្តគ្នានោះ វាហួសពីការពិតទៀតផង។

    ប៉ុបបី ថ្លែងថា “រូបនេះ ជារូបគេយកទៅកែ ព្រោះខ្ញុំបានស្លៀកខោខ្លី(ខោលីអូ) ដែរ មិនមែនគ្មានអ្វីសោះអីចឹងទេ”។

    ទោះ បីជាយ៉ាងណា គេមិនបានដឹងថា ការបកស្រាយប៉ុន្មានម៉ាត់របស់ ប៉ុប ពី អាចស្រាយកំហឹងនៃសុភាពបុរស និងសុភាពស្ត្រីដែលឲ្យតម្លៃស្ត្រី និងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរកម្រិតណានោះទេ ខណៈពួកបានធ្វើការរិះគន់យ៉ាងចាស់ដៃរួចហើយ ក្រោយធ្លាយចេញរូបភាពអាក្រាតតាមបណ្ដាញសង្គម និងការចុះផ្សាយមួយប្រាវនៃសារព័ត៌មានមួយចំនួនរួចមកនោះ។

    យ៉ាង ណា ក៏ដោយ ប៉ុបពី បញ្ជាក់ថា អ្វីគ្រប់យ៉ាង ស្រេចទៅលើការគិតរបស់មហាជនប៉ុណ្ណោះ ព្រោះនៅក្នុងបណ្ដាញសង្គមមួយនេះមិនមែនមានតែនាងនោះទេ សូម្បីឥស្សរជនសំខាន់ៗដទៃទៀត ក៏គេអាចយករូបភាពទៅកាត់តតាមចិត្តនឹកឃើញរបស់គេដែរ។

    ជា ថ្មីម្ដងទៀត បានជាធ្លាយព័ត៌មាននោះ ទាំងមិនបានតាំងចិត្ត ប៉ុប ពី បានសម្ដែងការសោកស្ដាយ និងសុំការលើកលែងទោសពីមជ្ឈដ្ឋានទូទៅ ចំពោះនាងផង។ បន្ថែមពីលើនេះ តារាកែភេទពីប្រុសមកជាស្រីស្ទើរគ្រប់លក្ខណៈ ប៉ុបពី ស្នើសុំឲ្យមានការជឿជាក់លើបុគ្គល ជាជាងការជឿជាក់លើរូបភាពបង្ហោះលើបណ្ដាញអ៊ីនធើណែតទាំងស្រុងខ្លាំង ពេកផងដែរ៕
    អត្ថបទ៖ សំ ជំនាញ

    Sabay

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន589ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1191ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន686ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន92ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន652ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន854ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន678ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2344ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន3443ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន671ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      221នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    74215នាក់
    ខែនេះ    264594នាក់
    ឆ្នាំនេះ   2916038នាក់
    សរុប   33582284នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 01:30