ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប

ដោយៈ ​វិ​ចិត្រ សៀមរាប ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:13 នាទី ចំនួនអានៈ 1351

លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ខាង​ រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​​ ដែល​ដឹក​ឆ្លង​កាត់​ខេត្ត​សៀមរាប​ទាំង​ថ្ងៃ​ទាំង​យប់។

បើ​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា កាល​ពី​ប្រ​ហែល​២​ឆ្នាំ​មុន​ លោក​ហុក-ប៊ុន​ធឿន ( ហៅស្មី ) ជា​ជើង​ខ្លាំង​ខាង​ប្រ​ដេញ​រថ​យន្ត​ដឹក​ឈើ ដែល​ថ្ងៃ​មួយ​បានបើក​គៀរ​គ្នា ធ្លាក់​ទាំង​រថ​យន្ត​ដឹក​ឈើ​ ធ្លាក់​ទាំង​រថ​យន្ត​ខ្លួន​ឯង ថែម​ទាំង​បុក​បាក់​ដើម​ឈើ​ ដែល​ដាំ​លំ​អរ​តាម​ដង​ផ្លូវ​៦០​ម៉ែត្រ​​អស់​ជា​ច្រើន​ដើមទៀត​ផង​។ ប្រ​ភព​បន្ត​ថា​ បន្ទាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ លោក​ហុក-ប៊ុន​ធឿន បាន​បិត​សា​ប៊ូ​គូទ​ដាក់​មេ​ផាយ​ពី​ខេត្ត​សៀម​រាប​ អស់​រយៈពេល​ជាង​១ឆ្នាំ​​ ក្នុង​ការ​គេច​ខ្លួន​ពី​ការ​កោះ​ហៅរបស់​សមត្ថកិច្ច។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ ​រយៈពេល​ប៉ុន្មាន​ខែ​នេះ ស្រាប់​តែឃើញ​ លោក​ស្មី​លេច​មុខ​មក​ខេត្ត​សៀម​រាប​វិញ ថែម​ទាំង​ចេញ​មុខ​ជា​អ្នក​រត​ការ​ឡាន​ដឹង​ឈើ​របស់​ក្រុម​ហ៊ុន​ទៀត​ផង។ ប្រ​ភព​បន្ថែមថា ពី​មុន​ហុក​ប៊ុន​ធៀន​ មាន​មុខ​ងាជា​អ្នក​កាសែត​​ក្នុង​ស្រុក​មួយ​រូប​ដែរ តែ​សព្វ​ថ្ងៃមិន​ដឹង​ធ្វើ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ឃើញ​អង្គុយ​ចាយ​លុយ​ទាំង​បាច់​ៗនៅ​តាម​ហាង​កាហ្វេ​វៀត​ណាមក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ​។

ក្រុម​អ្នក​កាសែត​ដែល​ឈរ​ជើង​យក​ព័ត៌មាន​ប្រ​ចំា​ខេត្ត​សៀ​រាម​រាប ប្រ​មាណ​ជិត​១០០​នាន់​​បាន​អោយ​ដឹង​ថា ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ប្រើ​កាយ​វិការ​ក្រអើត​ក្រ​ទម​ ច្រងេង​ច្រងាង មើ​ល​ងាយ​អ្នក​កាសែត​ ដែល​ឈរ​ចាំ​ថ​តរូប​រថ​យន្ត​ដឹក​ឈើ​ ដែល​ប៊ុន​ធឿនរត​ការ​តាម​ដង​ផ្លូវ​លេខ​៦៧ (ហៃវ៉េ) ស្ទើ​ជា​រៀង​រាល់​ថ្ងៃនោះ។

ជាក់​ស្តែង កាល​ពី​ល្ងាចថ្ងៃទី៣១ខែតុលានេះ ក្រុម​អ្នក​កាសែត​ជាច្រើន បាន​ឃើញ លោក​ស្មី រត់​ការ​ឈើ​ម្តង​ទៀត នៅ​តាម​ដង​ផ្លូវលេខ​៦៧ (ហៃវ៉េ) ដោយ​ជិះ​រថ​យន្ត​កាមរី​ហើម ពណ៍​ខ្មៅពាក់​ស្លាក​លេខ បាត់​ដំ​បង 2A-4462 ហើយ​ខណៈនោះ​អ្នក​កាសែត​បាន​ចោម​រោម​សុំ​ថត​រូប​ ហុក-ប៊ុន​ធឿន ( ហៅស្មី ) តែ​អ្នក​រត​ការ​ឈើ​រូប​នេះ​បាន​អោន​មុខ​ចុះ​យក​ដៃ​បាំង​មិន​អោយ​ថត​ជាប់​កណ្តាល​មុខទេ។

សូម​បញ្ជាក់​បន្ថែម​ថា តាំង​ពី​លោក​ ស្មី ត្រឡប់​មក​ខេត្ត​សៀម​រាប​វិញ បន្ទាប់​ពី​គេច​ខ្លួន​ប្រ​ហែល​១ឆ្នាំ​នោះ លោក​ស្មី​ហាក់​មាន​អំ​នួត​អួត​អាង​ថា គេ​ស្គាល់​អ្នក​តូច​អ្នក​ធំ​នៅ​ខេត្ត​សៀម​រាប​មិន​សល់​ទេ មាន​រឿង​ក្តី​ក្តាំ​អី​ក៏​មិន​ភ័យ​ដែរ ព្រោះ​គេ​មាន​ខ្សែកាប​ធំ​ហើយ​ក្រាស​ទៀត​ផង។

យើ​ង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេវា។

អ្នក​តាម​ដាន​ហេតុការ​ណ៍​រឿង​រាវ​លោក​ស្មី​ គេច​ខ្លួន​ព្រោះ​ជាប់​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​ខាង​លើ​ឆ្ងល់​ថា​ មិន​ដឹង​ជា​គេ​ដោះ​ស្រាយ​ដោយ​វិធី​ណា​នោះ​ទេ បាន​ជា​លោក​ស្មី​អាច​ចូល​ខេត្ត​សៀម​រាប​វិញ​ដោយ​រលូន​បែប​នេះ?

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1882ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1500ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1523ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន707ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1579ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1547ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1506ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1529ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1834ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1819ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1596នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28218នាក់
ខែនេះ    397627នាក់
ឆ្នាំនេះ   2408166នាក់
សរុប   51768092នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 06:10