ព័ត៌មានក្ដៅ

    បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​

    ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:25 នាទី ចំនួនអានៈ 614

    នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការសាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ចប់សព្វគ្រប់​ពីបទ​អំពើពុករលួយ​កាង​ឈើ​រួចមក អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បញ្ជូន​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ទៅ​តុលាការខេត្ត ពោធិ៍សាត់ ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

    យោងតាម​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោយពី​បាន​ព័ត៌មាន មាន​រថយន្ត​មួយចំនួន​បើក​ដឹកឈើ​គ្រញូង កាត់​តាម​ផ្លូវជាតិ​លេខ​៥ ពី​លិចទៅ​កើត ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ពោធិ៍សាត់ បាន​សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ទប់ស្កាត់​។​

    ​អនុប្រធាន​ផ្នែក​ព្រៃឈើ ស្រុក​ក្រគរ លោក ប៉ុល ចន្ថា និង​កម្លាំង​សហការ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា បានរួម​គ្នា​ធ្វើការ​ទប់ស្កាត់​បទល្មើស​នេះ​។​

    ​តាម​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ២២ និង​១៥ នាទី យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្បួន​រថយន្ត​លុច​ស៊ី​ស ៤​គ្រឿង បានមក​ដល់​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​រាំង​ស្ទាក់​ស្រាប់ តែ​លោក បោង ពុទ្ធា​រិ​ទ្ធ ដែល​អាង​អំណាច​ខ្លួន និង​បាន​ផលប្រយោជន៍​ពី​អ្នកដឹកឈើ បានមក​គម្រាម និង​បាន​ជេរប្រមាថ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច  មិន​ឲ្យ​ឃាត់​រថយន្ត​លុច​ស៊ី​សទាំង ៤ គ្រឿង​នោះ ហើយ​លោក បោង ពុទ្ធ រិ​ទ្ធ បាន​នាំ​រថយន្ត​ទាំងនោះ​ចេញទៅ​។​ ​លោក បោង ពុទ្ធា​រិ​ទ្ធ បានទទួល​ផលប្រយោជន៍ (​លុយកាក់​) ពី​អំពើ​ខុសច្បាប់​នេះ​។​

    ​កន្លងមក ផ្លូវជាតិ​លេខ​៥ ជាក់ស្តែង​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ ការបង្ក្រាប​បទល្មើស​តែងមាន​ការលំបាក ព្រោះ​ច្រើន​មាន​អ្នក​មករា​រាំង​ការពារ​បង្កើត ឧបសគ្គ​ដល់​សមត្ថកិច្ច​។​

    ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា ក្រោយ​ស្តាប់​ចម្លើយ​សាក្សី ៧ រូប និង​ក្រោយ ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ និង​បាន​ផ្ទៀងផ្ទាត់​ភស្តុតាង ចម្លើយ​នានា​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ ៖

    ​ទី​១. គំរាមកំហែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​រារាំង​ដល់​ការបំពេញភារកិច្ច ក្នុង​ប្រតិបត្តិការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ (​មាត្រា​១០០ នៃ​ច្បាប់​ព្រៃឈើ​)​។​

    ​ទី​២. ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់ នូវ​អត្ថប្រយោជន៍ (​មាត្រា​៣៥​បទ​រំលោភ​អំណាច​នៃ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ​)​។​

    ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ​ព្រមទាំង​មាន​សាក្សី​ដាក់បន្ទុក​គ្រប់គ្រាន់​ផង​នោះបាន​សម្រេច​កសាង​សំណុំ​រឿងនេះ​ទៅ​តុលាការខេត្ត​ពោធិ៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ គង្គារ ប្រភព វរជនខ្មែរ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1224ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន711ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន750ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1543ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1630ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន896ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1695ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1396ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន964ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន1469ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5228នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74762នាក់
    ខែនេះ    315220នាក់
    ឆ្នាំនេះ   1348506នាក់
    សរុប   32014752នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 14:03