ព័ត៌មានក្ដៅ

    ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

    ដោយៈ តារា សៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 600

    អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សង្គ្រោះ​កម្មករ​ខ្មែរ​ចំណាក​ស្រុក បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​តែ​មាន​ទីផ្សារ​ការងារ​តិច​តួច​នៅ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ។

    ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ទាំង​នោះ គឺ​មាន​តិចតួច ដែល​ចាក​ចេញ​ទៅ​ស្រប​ច្បាប់ ចំណែក​ឯ​មួយ​ចំនួន​ធំ គឺ​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង។

    នៅ​តាម​បណ្ដា​ស្រុក​ភាគ​ខាង​លិច​មួយ​ចំនួន​របស់​ខេត្ត​សៀមរាប គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​នាំ​គ្នា​ចាក​ចោល​ផ្ទះ​សម្បែង ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។

    យុវជន​ឈ្មោះ ថាប់ ថៃ អាយុ ២៥ឆ្នាំ ជា​អ្នក​ភូមិ​គោកចាស់ នៃ​ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប គាត់​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ភូមិ​របស់​គាត់​ជាច្រើន​បាន​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ឪពុក​ក្មេក​របស់​គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាច្រើន​ខែ​មក​ហើយ។ ចំណែក​ឯ​រូប​គាត់ ក៏​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែរ។ គាត់​មាន​គម្រោង​វិល​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ វិញ នៅ​ពេល​ឆាប់ៗ ពីព្រោះ​តែ​នៅ​ភូមិ​របស់​គាត់​មិន​មាន​ការងារ​ធ្វើ​ដើម្បី​បាន​កម្រៃ​ជួយ​គ្រួសារ​ទេ ចំណែក​ឯ​ដី​ធ្វើ​ស្រែ​ក៏​មាន​តិច​តួច៖ «នៅ​ទីនេះ ក៏​គ្មាន​ធ្វើ​ការ​អី​ដែរ។ ភាគ​ច្រើន ស្រុក​នេះ​ទូទៅ​ហើយ​ទៅ​ធ្វើ​ការ​នៅ​ថៃ។ ម្នាក់ ៣​ពាន់​បាត ទៅ​ដល់​កន្លែង​ធ្វើ​ការ ទៅ​ដល់​កន្លែង​ក៏​មាន​ថៅកែ​គេ​ធានា​រ៉ាប់រង អត់​ពិបាក​ភ័យ​ខ្លាច​រឿង​តម្រួត​ចាប់​ទេ។ ប្រសិន​បើ​យើង​ធ្វើ​ម៉ៅ​កម្លាំង​យើង​ថ្ងៃ​ណា​បាន ៣០០-៤០០​បាត ផុត​ពី​នោះ ប្រសិន​បើ​យើង​ធ្វើ​ការ​ថ្ងៃ ក៏​បាន ១៥០-២០០​បាត ដែរ»

    ចំណែក​យុវជន​ឈ្មោះ យី យន អាយុ ២៣ឆ្នាំ ជា​អ្នក​ភូមិ​ព្រៃអារ នៃ​ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែរ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​តាំង​ពី​ថ្នាក់​ទី៤​ម្ល៉េះ ដោយ​សារ​តែ​ម្តាយ​របស់​គាត់​មេម៉ាយ ហើយ​មាន​ជីវភាព​ក្រីក្រ​ពុំ​មាន​លុយ​កាក់​រៀន​សូត្រ និង​ស្បៀង​អាហារ​គ្រប់គ្រាន់។ យី យន បាន​បញ្ជាក់​ថា គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឯ​ខេត្ត​រ៉ាក់យ៉ង រយៈពេល ៥ឆ្នាំ​មក​ហើយ ទើប​តែ​ត្រឡប់​មក​ភូមិ​វិញ កាល​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ នៅ​ឯ​ប្រទេស​ថៃ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ស៊ីឈ្នួល​ជម្រះ​ស្មៅ ឬ​ជួន​កាល​ស៊ី​ឈ្នួល​កាច់​ម្នាស់ ជា​ដើម។ ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នេះ បាន​ធ្វើ​ឱ្យ​គាត់​មាន​ការ​ប្រឈម​មុខ​ជាច្រើន ក៏ប៉ុន្តែ​គាត់​ត្រូវ​តែ​តស៊ូ​ដោយ​សារ​តែ​ភាព​ក្រ​ខ្សត់។

    លោក យី យន៖ «ឆ្លង​តាម​មាត់​ទ្វារ​អត់​ប្រាក់ រួច​ទៅ​លួច​ឆ្លង​ព្រំដែន​តាម​ព្រៃ។ សន្សំ​លុយ​ជួន​កាល​បាន ៥ពាន់​បាត ៣-៤ពាន់​បាត មក​ផ្ទះ​ម្ដង។ បើ​ជិះ​ឡាន​ឈ្នួល គេ​ឆែក​យក​លុយ​អស់ នៅ​សល់ ១ពាន់ ឬ​ក៏ ៧០០​បាត​ប៉ុណ្ណោះ​ពេល​មក​ដល់​ផ្ទះ។ វេទនា​ណាស់ ពេល​ដែល​តម្រួត​មក​ម្ដងៗ ថៅកែ​ប្រាប់ ក៏​រត់​ពួន​ក្នុង​ព្រៃ។ ជួន​កាល​ពេល​យប់​ថៅកែ​ដឹក​យក​ទៅ​ពួន​ក្នុង​ព្រៃ ហាល​ភ្លៀង​ក៏​មាន។ ផ្សង​ទៅ​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​អត់ ជួន​កាល​គេ​ដេញ​បាញ់ ជួន​កាល​តម្រួត​ចាប់​ដាក់​គុក លំបាក​ជាង​ស្រុក​យើង តែ​ស្រុក​យើង​អត់​មាន​ការងារ​ធ្វើ»

    ក្រុម​អ្នក​ភូមិ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ពេល​ដែល​ចូល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ ដូច​ជា​អាជ្ញាធរ​ថៃ តាម​ចាប់​ខ្លួន ការ​ធ្វើ​ការងារ​ប៉ុន្តែ​ដល់​ពេល​បើក​លុយ គឺ​ថៅកែ​ខ្លះ​មិន​បើក​ឱ្យ​ជាដើម៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន559ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1564ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1126ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1233ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន767ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន715ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន85019ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1324ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2685ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1596ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6481នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85141នាក់
    ខែនេះ    325599នាក់
    ឆ្នាំនេះ   1358885នាក់
    សរុប   32025131នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 22:12