ព័ត៌មានក្ដៅ

    បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 05 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 625

    បន​ល្បែង​ស៊ី​សង​ដូច​ជា​បៀរ​ អា​ប៉ោង​ កំ​ពុង​តែ​បើ​ក​ដំ​ណើរ​ការ​យ៉ាង​គគ្រឹគ​គគ្រេងនៅ​ក្រោយ​ផ្ទះ​លោក​ពៅក្នុង​ ភូមិ​ចំ​បក់ហែរ ឃុំ​ពួក ​ស្រុក​ពួក ខេត្តសៀម​រាប ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក​ម៉ៅ-កុសល់( ហៅ​ខ្យង )មេប៉ុស្តិ៍ឃុំ​ពួក​ និង​លោក ​ទេព-ពុំ​សែន អធិការ​ស្រុកពួក។

    ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​ស្រុកពួកបាន​អោយ​ដឹង​ថា បន​ល្បែងស៊ី​សង​បាន​បើ​ក​ជា​បន្ត​បន្ទាប់​ដោយ​គ្មាន​ការ​បង្រាប​ពី​ក្រុម​សមត្ថ​កិច្ច និង​អាជ្ញា​ធរ​ដែន​ដីទេ តែ​ថែម​ទាំង​មាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​បើក​បន​ល្បែងនិង​សមត្ថកិច្ច​ទៀត​ផង។ ប្រ​ភព​បន្ត​ថា អ្នកបើក​បនល្បែង​នៅ​ភូមិ​ចំ​បក់​ហែ​ខាង​លើ មាន​ឈ្មោះ​ថា ពៅ ភេទ​ប្រុស​ មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ សម្បុរ​ស្រអែម មាន​មាឌ​ធំ​ហើយ​ខ្ពស។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពៅ​បាន​បើ​ក​បន​ល្បែង​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ តែ​ហាក់​គ្មាន​ការ​រំ​ខាន​ពី​ស​មត្ថ​កិច្ចទាល់​តែ​សោះ ព្រោះ​លោក​ពៅ​ចេះ​សែន​ព្រេន​បាន​ដិត​ដល់​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធក្នុង​ស្រុក​ពួក​នេះ។

    អ៊ំ​ស្រី​ម្នាក់​បាន​ប្រាប់​ថា ការ​បើ​ក​បន​ល្បែង​ស៊ីសង​នេះ បាន​បង្ក​ការ​ក្តៅ​ក្រហាយ​ដល់​បង​ប្អូន​ជា​ស្រី្ត​ជា​ច្រើន​ ព្រោះ​តែ​កូន​ចៅ​ប្តី​សីរបស់​ពួក​គាត់​ យក​លុយ​អស់​ពី​ផ្ទះទៅ​បំ​ផ្លាញ​ជា​មួយ​ល្បែង​បៀរ​អាប៉ោង​ជា​រៀង​រាល់​ថ្ងៃ​មិន​ព្រម​ទៅ​ធ្វើ​ការ​រក​ស៊ី​អី​សោះ ហើយ​ថែម​ទាំង​បង្ក​បញ្ហា​ដល់​ក្រុម​គ្រួសា​រ​ វាយ​កូន​វាយ​ប្រ​ពន្ធ លក់​ទ្រព្យ​សម្បត្តិអស់​ពី​ផ្ទះថែម​ទៀត​។

    លោក ​ម៉ៅ-កុសល់ មេ​ប៉ុស្តិ៍​ឃុំ​ពួក បាន​ប្រាប់​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​បន​ល្បែង​ខាង​លើទេ ហើយ​លោក​បន្ថែម​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល។

    នៅ​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២ដដែល​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទេព-ពុំសែន​ អធិការ​ស្រុក​ពួកបាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទាក់​ទង​បាន។

    បង​ប្អូន​ប្រ​ជា​ពលរដ្ឋនៅ​​ស្រុក​ពួកខេត្ត​សៀមរាប​ សំ​នូម​ពរ​យ៉ាង​ទទួច​ដល​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ដែន​ដី​ មេត្តា​​បិត​បន​ល្បែង​ស៊ី​សង​ខាង​លើ​ចោល​ទៅ កុំ​ទុក​អោយ​ពួក​គាត់​មាន​ការ​ក្តៅ​ក្រហាយ​បន្ត​ទៀត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន668ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន1056ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន643ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន633ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន966ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន865ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន616ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1352ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន760ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន980ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4827នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74361នាក់
    ខែនេះ    314819នាក់
    ឆ្នាំនេះ   1348105នាក់
    សរុប   32014351នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:26