ព័ត៌មានក្ដៅ

    លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

    ដោយៈ សៀ វិចិត្រ កម្ពុជា ថ្ងៃទី 07 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 751

    ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​នៅ​ព្រលប់​ថ្ងៃ​នេះ​ ដោយ​សំអាង​លើ​សាល​ដីការ​​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក​ សម រង្ស៊ី​ កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ រី​ឯ​គ្រួសារ​របស់​លោក​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ផង​ដែរ​ដោយសារ​បាន​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី។

    មិនត្រឹម​តែ​លុប​ឈ្មោះ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ​ ​ក្រុម​គ្រួសារ​របស់​លោក​ សម រង្ស៊ី ​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

    សេចក្តីសម្រេច​ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប​ដែល​ទើបតែ​ប្រកាស​​ចូល​កាន់​​​​តំណែងកាលពី​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០១២​ បាន​​សម្រេច​លុប​​ឈ្មោះ​​លោក​ សម រង្ស៊ី​ ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​ឈ្មោះ​នេះ​ ដោយ​សំអាង​លើ​សាលដីការ​របស់​​តុលាការ​កំពូល​ទាក់​ទិន​ទៅ​នឹង​រឿង​បំផ្លាញ​តម្រុយ​បង្គោល​​​​ព្រំដែន​កម្ពុជា-វៀតណាម។ ទណ្ឌិត​​ត្រូវ​​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត។

    រី​​ឯសមាជិក​គ្រួសារ​របស់​លោក សម រង្ស៊ីក៍​ត្រូវ​បាន​ចៅ​សង្កាត់​បឹង​រាំង​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ ដោយ​គ្រួសារ​របស់​លោក​បាន​​ផ្លាស់ប្តូរ​ទីលំនៅ​ពី​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទៅ​រស់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមាន​ជ័យ​ រាជធានី​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​គណ​បក្ស សម រង្ស៊ី​។

    មេធាវី​ការពារ​ក្តី​ឲ្យ​លោក​សម​ រង្ស៊ី​គឺ​លោក​ជួង​ ជូងី​ បាន​ថ្លែង​នៅ​ក្នុង​អង្គសវនាការ​ថា​ ការ​សម្រេច​​លុប​ឈ្មោះ​កូន​ក្តី​របស់​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ គឺ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ជា​​គតិយុត្ត​នោះ​ទេ​ គឺ​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​ពី​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។

    កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប ក៍​បាន​សម្រេច​ ​លុប​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​ ១១​នាក់​ក្នុង​ចំណោម​៣៥៧​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ តាម​ពាក្យ​បណ្តឹង​របស់​តំណាង​គណបក្ស​សម រង្ស៊ី​ដែល​​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើ​ឲ្យ​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​​ឈ្មោះ​អ្នក​ទាំង​១១​នាក់​នោះ​ ត្រូវ​បាន​គ.ជ.ប អះអាង​ថា​ ដោយសារ​ ២ នាក់​ស្លាប់ និង ៩នាក់ ​ផ្សេង​ទៀតបាន​ផ្លាស់ប្តូរ​ទីលំនៅ។ រីឯ​អ្នក​ផ្សេង​ទៀត​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ មិន​អាច​លុប​ឈ្មោះ ចេញ​ពី​បញ្ជី​បោះឆ្នោត​បាន​ទេ។

    ដើម​​បណ្តឹង​​នៃ​​គណបក្ស​​​សម​រង្ស៊ី ​លោក តុល​ ប្រាសាទ​ក៍​មាន​ប្រតិកម្ម​ជំទាស់​ថា​ លោក​​មិន​​អាច​​ទទួល​​យក​​ការសម្រេច​រប​ស់​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​​​នៃ​គ​.ជ.ប បាន​​ឡើយ។ ​លោក​​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត។ ដើម​បណ្តឹង​របស់​​គណបក្ស​សម​រង្ស៊ី ដែល​មាន​ លោក តុល ប្រាសាទ និង​លោក​ លី សុភ័ណ្ឌ បាន​ប្តឹង​ជំទាស់​​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​លើកដែក ឃុំ​ពោធិ៍​បាន ឃុំ​ព្រែកថ្មី និង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ទាមទារ​ឲ្យ​លុប​ ​ឈ្មោះ​ជនជាតិ​វៀតណាម​ចំនួន ៣៥៧ នាក់ នៅក្នុង​បញ្ជី​បោះឆ្នោត។ ​ពាក្យ​បណ្តឹង​នេះ​ដោយ​សម្អាង​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​មាន​ឈ្មោះ​ជា​ជនជាតិ​វៀតណាម និយាយ​ភាសា​វៀតណាម ស្តាប់​វិទ្យុ​វៀតណាម មើល​​ទូរទស្សន៍​វៀតណាម រស់នៅ​ជា​ក្រុមនៅ​តាម​ទូក ដូច​អ្នកនេសាទ និង​សំលៀក​បំពាក់​វប្បធម៌​វៀតណាម៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន845ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន805ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន2416ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន600ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន770ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2766ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន639ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1456ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន603ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន40955ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4687នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33335នាក់
    ខែនេះ    200413នាក់
    ឆ្នាំនេះ   3275904នាក់
    សរុប   33942150នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:41