ព័ត៌មានក្ដៅ

    ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 07 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 04:06 នាទី ចំនួនអានៈ 571

    លោក សូត្រហ្សឺ​ឌី អាយុ​៤៤​ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង​សៀម​រាប ជា​ក្រឡាបញ្ជី​សា​លា​ដំបូង​ខេត្ត​សៀមរាប​​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ ធ្វើការ​ឃាត់​ខ្លួន កាល​ពី​​រសៀល​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប ដោយ​​​ជាប់​ពាក់​ព័ន្ធ​បទល្មើស២ គឺ​បទ​ ​ឆរ​បោក និង​កំ​ហែង​ទា​ប្រាក់​។

    ពាក់​ព័ន្ធ​ករណី​ឃាត់​ខ្លួន​នេះប្រ​ភព​បាន​អោយ​ដឹង​ថា កាលព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១២ អ្នកកាសែត ម្នាក់​ឈ្មោះ សួន​លាប ភេទប្រុស អាយុ២៤ឆ្នាំ​ បំ​រើ​ការ​អោយ​អង្គ​ភាព​កា​សែត​( អប្សរា )​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាវុធ​ហត្ថ​ខេត្ត​ដោយ​ចោទ​ថា ប៉ូលិស​ ខ្លា​ហោះឈ្មោះ​ ច័ន្ទ​បូរ៉ា យក​កាំ​ភ្លើង​ខ្លី​វាយ​រូប​គេ​ឱ្យ​រង​របួស​នៅ​​ម៉ោង​២​រំលង​អាធ្រាត្រ ហើយ​នៅ​ក្នុងបណ្តឹងនោះ​ជន​រង​គ្រោះ​បាន​​ទាម​ទារ​សំណង ជំ​ងឺ​ចិត្ត​ចំនួន​២ពាន់​ដុល្លារអា​មេរីក ប្រសិនបើមិនបង់​អោយ​ទេគេ​នឹង​ប្តឹងបន្តទៅតុលាការទៀត។ លោក​ក្រ​ឡា​បញ្ជី​រូប​នេះ បាន​ធ្វើ​ការ​កំ​ហែង​យក​ប្រាក់​១៥០០​ដុល្លារ ពី​មន្ត្រីន​គរបាល​ខ្លាហោះម្នាក់​ជា​ថ្នូរ​និង​ការ​សម្រប​សម្រួល​​បញ្ជប់​រឿង​ប្តឹង​ប្តល់​ខាង​លើ​។

    ប្រភព​ខាង​លើ​បាន​អោយ​ដឹង​ទៀត​ថា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក សំ​រិ​ទ្ធិ សុខុន ទទួល​បន្ទុក​នៅ​ក្រុង​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក​ សូត្រ ហ្សឺ​ឌី នៅ​រ​សៀ​ល​ថ្ងៃ​“​ទី​០៥ វិច្ឆិកា​ ​ឆ្នាំ​២០១២​នោះ ” គឺ​ដោយសារ​លោក ​សូត្រ ហ្សឺ​ឌី បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​និង​បទល្មើស​ឆបោក​ និង​កំ​ហែង​ទា​ប្រាក់​។ លោក​សំ​រិ​ទ្ធិ សុខុន បាន​បន្ថែម​ថា លោក​ក្រឡាបញ្ជី​រូប​នោះ​មានឈ្មោះ​មិនល្អ​ជា​យូរ​មក​ឆ្នាំ​ហើយ នឹង​មិន​បាន​មក​បម្រើការ​នៅ​សាលាដំបូង​ជា​យូរ​ខែ​មក​ហើយដែរ​ ព្រោះ​ពុំ​មាន​អ្នកណា​ហ៊ាន​ទទួល​ឱ្យ​គាត់​ធ្វើការ​ជា​មួយ ប៉ុន្តែ​ថ្មីៗ​នេះ​គាត់​បាន​តាំង​ខ្លួន​ជា​អ្នកទទួល​បណ្ដឹង​ពី​ប្រ​ជា​ពល​រដ្ឋ ​ព្រមទាំង​បាន​យក​ឈ្មោះ​លោក ព្រះរាជអាជ្ញា នឹង​ចៅក្រម ទៅ​ឆរ​បោក​ប្រាក់​គេ​បាន​ចំនួន​មួយ​ពាន់​ដុល្លារ ហើយ​ករណី​នេះ​បានលេច​​ធ្លាយ ឮ​ដល់​លោក​ព្រះរាជអាជ្ញា ក៏​បញ្ជា ឱ្យ​ចាប់ខ្លួន​​តែ​ម្តង​​។

    លោក​​ក្រ​ឡា​បញ្ជី​ម្នាក់ក្នុង​តុលាការ​ខេត្ត​សៀម​រាប​​សុំ​មិន​បញ្ចេញ​ឈ្មោះនៅ​ព្រឹក​ថ្ងៃទី​០៧​ ខែវិច្ឆិការនេះ​ បាន​ប្រាប់​ថា ការ​ឃាត់​ខ្លួន​លោក សូត្រ ហ្សឺ​ឌី រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​តុលា​ការ​កំ​ពុង​ធ្វើ​ការ​សាក​សួរ​នៅ​ឡើយ ពុំ​ទាន​បាន​បញ្ជូន​ទៅ​ពន្ធ​នាគារ​នោះ​ទេ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន864ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន1390ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2709ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន674ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន5302ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1368ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1047ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន622ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន2383ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន7110ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      34755នាក់
    ម្សិលមិញ    179280នាក់
    សប្ដាហ៍នេះ    353298នាក់
    ខែនេះ    540068នាក់
    ឆ្នាំនេះ   2138304នាក់
    សរុប   32804550នាក់
    ថ្ងៃទី 25 ខែ 05 ឆ្នាំ 2019 ម៉ោង 23:59