ព័ត៌មានក្ដៅ

    នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ

    ដោយៈ ភ្នំពេញ ថ្ងៃទី 09 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1255

    ទម្រាំតែបានទៅសម្តែងលើទឹកដីអាមេរិកជាលើកទី២ ដែលអះអាងថាទៅរកប្រាក់​ជួយសង្គ្រោះ​ជីវិតម្តាយមានជំងឺនោះ លោក អ៊ឹង រដ្ឋា ហៅ ទុយ បានសម្រក់ទឹកភ្នែកមិនតិចដងទេ ក្នុងនោះលោកបានលើកយកពេលមួយមកនិយាយថា ពេលលោកសម្ភាសជាប់ទៅអាមេរិកលើកនេះភ្លាម លោកយំអត់ឈប់សោះ គឺយំតាំងពីទូតអាមេរិករហូតដល់ផ្ទះតែម្តង។

    ប៉ុន្តែនាយទុយ បានសម្តែងក្តីសប្បាយរីករាយមិនតិចទេ នៅពេលដែលលោកបានជាប់សម្ភាស ហើយអាចចេញសម្តែងនៅលើទឹកដីអាមេរិកជាលើកទី២ បន្ទាប់ពីលោកធ្លាប់ទៅអាមេរិកម្តងកាលពីឆ្នាំ១៩៩៧។ ពិធីកររូបនោះ ធ្លាក់បទសម្ភាសនៅស្ថានទូតអាមេរិកជាច្រើនលើកច្រើនសា រហូតធ្វើឲ្យលោកត្រូវលុនតួប្រកាសសុំអង្វរស្ថានទូតអាមេរិកតាម កញ្ចក់ទូរទស្សន៍ទៀតផង។ ទីបំផុត នាយ ទុយ ក៏ទទួលបានការអនុញ្ញាត ដែលត្រង់ចំណុចនេះហើយ ទើបបានធ្វើឲ្យរូបលោករំភើបរំជួលចិត្តរហូតដល់យំៗមិនឈប់តែ ម្តង។

    ក្នុងបទសម្ភាសជាមួយនឹងវេបសាយអាមេរិកមួយ រដ្ឋា និយាយទាំងសំណើចថា៖«ខ្ញុំបានធ្លាក់សម្ភាសអាមេរិកហ្នឹងច្រើនលើក ហើយ ស្ទើរតែខ្ញុំហ្នឹងរៀងចាល តែខ្ញុំនៅតែព្យាយាមព្រោះម្តាយខ្ញុំឈឺធ្ងន់ណាស់ ខ្ញុំត្រូវការប្រាក់មើលគាត់ អ៊ីចឹងនៅពេលខ្ញុំសម្ភាសនៅទូតអាមេរិកជាប់លើកនេះភ្លាម ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ ខ្ញុំយំរហូតឥតឈប់ គឺយប់តាំងពីទូតអាមេរិករហូតដល់ផ្ទះ ខ្ញុំរំភើបខ្លាំងពេក ខ្ញុំជិះឡានបណ្តើរ ខ្ញុំយំបណ្តើរ ខ្ញុំយំផងខ្ញុំទូរ-ស័ព្ទប្រាប់បងប្អូនផង»។

    នៅពេលនេះ លោកសម្តែងនៅអាមេរិកបានជាង២ខែហើយ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោកនឹងដល់ពេលត្រឡប់មកកម្ពុជាវិញតាមការគ្រោងទុក២ខែកន្លះ តែពិធីករសម្បូរវោហារូបនេះក៏បានឲ្យដឹងផងដែរថា ទោះបីជាលោកទៅដល់អាមេរិក ក៏ទឹកភ្នែករបស់លោកមិនឈប់ស្រក់ដែរ ខណៈដែលភ្ញាក់ផ្អើលនឹងទឹកចិត្តរបស់បងប្អូនខ្មែរនៅអាមេរិកមាន ការអាណិតអាសូរចំពោះលោក និងម្តាយដែលកំពុងមានជំងឺនោះ។

    នាយ ទុយ បន្ថែមថា៖«ពួកគាត់បានដឹងថា ម្តាយខ្ញុំឈឺ ពួកគាត់ឈឺឆ្អាលអាណិតអាសូរចំពោះខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅពេលពួកគាត់យកចិត្តទុកដាក់ និងសន្ដោសចំពោះខ្ញុំ ជួយខ្ញុំបែបនេះ ហើយខ្ញុំដែលកំពុងនៅអាមេរិកនេះសូមលើកដៃអរគុណពួកគាត់ និងសូមអង្វរទេពតាជួយម្តាយខ្ញុំឆាប់ជាសះស្បើយពីជំងឺផង»។

    នាយ ទុយបានបញ្ជាក់ថា នៅពេលតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ លោកនឹងមកដល់ប្រទេសកម្ពុជាវិញហើយ និងមកចូលបម្រើការងារជាពិធីករនៅទូរទស្សន៍ស៊ីធីអិនវិញ។

    គួរ បញ្ជាក់ថា ម្តាយនាយទុយមានឈ្មោះ នៅ សុភី អាយុ៥២ឆ្នាំ មានកូនប្រុសស្រី៣នាក់ បានចាប់ផ្តើមធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរក្រោយពេលដែលលោក អ៊ឹង រដ្ឋា ហៅ ទុយ បញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងកូនសេដ្ឋិនីស្រុក ខ្មែរម្នាក់។ នាយទុយ បានសម្តែងការសោកស្តាយនឹងទង្វើរបស់ខ្លួនកន្លងមក ហើយបានប្រកាសសុំការជួយយកអាសារគ្រប់ទិសទីដើម្បីជួយម្តាយរបស់ ខ្លួន ពិសេសអង្វរស្ថានទូតអាមេរិក។

    នាយ ទុយ ក៏បានទទួលការអនុញ្ញាតឲ្យចេញទៅសម្តែងច្រៀងនៅអាមេរិករយៈពេល២ ខែកន្លះ ជាមួយនឹងតារាសម្តែងអ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង ស៊ឹម ថៃណា៕

    ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន895ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1849ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន419ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន3233ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន851ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន790ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន298ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន752ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន3213ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន823ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      647នាក់
    ម្សិលមិញ    10884នាក់
    សប្ដាហ៍នេះ    92230នាក់
    ខែនេះ    398718នាក់
    ឆ្នាំនេះ   876310នាក់
    សរុប   36032415នាក់
    ថ្ងៃទី 23 ខែ 02 ឆ្នាំ 2020 ម៉ោង 03:09