ព័ត៌មានក្ដៅ

    សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ

    ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 816

    ព្រះភិក្ខុសង្ឃមួយអង្គដែលទ្រាំ រស់នឹងជំងឺដុះដុំសាច់ក្នុងពោះ ឬហៅថា អណ្តើក អស់រយៈពេលប្រមាណ២០ឆ្នាំមកនោះ នៅពេលនេះព្រះអង្គកំពុងប្រវេប្រវា សុំរកការជួយសង្គ្រោះ ខណៈដែលសាច់ក្នុងដុំពោះរបស់ ព្រះអង្គកាន់រីកធំទៅៗ ស្ទើរផ្ទុះ ហើយត្រូវបានគ្រូពេទ្យបង្ហើបប្រាប់ សាច់ញាតិថា បើមិនធ្វើការវះកាត់ភ្លាមៗនៅពេល នេះទេប្រហែលមួយឆ្នាំក្រោយ ព្រះអង្គនឹងគ្មាន ព្រះជន្មលើភពផែនដីនេះ ទៀតទេ។

    ព្រះអង្គសុខ តុញ មានវ័យ២៣ព្រះវស្សា សព្វថ្ងៃព្រះអង្គជាសង្ឃកំពុងគង់នៅវត្តសុខារាម ហៅវត្ត ទ្រមូង ស្ថិតនៅក្នុងភូមិជាំទោក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ហើយព្រះអង្គនឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងរកការវះកាត់នៅសប្តាហ៍ក្រោយនេះ។

    ព្រះភិក្ខុ សុខ តុញ បានមានសង្ឃដីកាថា៖ «អាត្មាកើតជំងឺនេះ តាំងពីអាត្មានៅតូចមកម្ល៉េះ ប៉ុន្តែវាមិនដែលធ្វើទុក្ខយើងទេ ទើបតែក្នុងអំឡុងពេលអាត្មាមកបួសជានេនក្នុងវត្តនេះ ទើបវាចាប់ផ្តើមធ្វើទុកខ្លាំង។ វាចាប់ផ្តើមចុកពោះរាល់ថ្ងៃ»។ ព្រះអង្គបានបន្តថា៖ «ដោយសារបញ្ហានេះ អាត្មាក៏បានទៅពិនិត្យមើល ពេទ្យគេថា អាត្មាដុះដុំសាច់ក្នុងពោះ ឬគេហៅថា អណ្តើក។ អាត្មាអស់សង្ឃឹមណាស់នៅពេលពេទ្យប្រាប់ថា ជំងឺអាត្មាមិនអាចព្យាបាលបានទេ»។

    នៅពេលពេទ្យប្រាប់បែបនេះ ព្រះអង្គក៏ស្វែងរកការព្យាបាលតាមបែបគ្រូខ្មែរបុរាណវិញ ហើយគ្រូខ្មែរតែងព្យាយាមព្យាបាលព្រះអង្គដោយការប្រើដុំធូបដុតលើ រាងកាយធ្វើឲ្យព្រះអង្គក្តៅរលាកញ័រសាច់ រលួយស្បែកសាច់ ហេតុតែចង់ជាសះស្បើយព្រះអង្គក៏ចេះតែទ្រាំពីគ្រូខ្មែរមួយទៅ គ្រូមួយ ហើយបច្ចុប្បន្នព្រះអង្គរលួយមានស្លាកស្នាមពេញសាច់ទាំងពោះ ខ្នង ខ្លួន និងក។

    ដើម្បីជាក់ច្បាស់កាលពីសប្តាហ៍មុននេះព្រះអង្គ បាន មកពិនិត្យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ ពេទ្យបានឆ្លុះអេកូហើយប្រាប់ថា ព្រះអង្គពិតជាកើតជំងឺអណ្តើកមែន ហើយព្រះអង្គក៏មានសង្ឃឹមឡើងវិញនៅពេលដែលពេទ្យប្រាប់ថា ជំងឺនេះនឹងជាសះស្បើយក្រោយវះកាត់ តែក្តីសង្ឃឹមនោះ ក៏បានរលាយទៅវិញដូចអំបិលត្រូវទឹក នៅពេលដែលការវះកាត់មានតម្លៃខ្ពស់ ខណៈព្រះអង្គគ្មានលទ្ធភាពទាល់តែសោះនោះ។

    ព្រះសង្ឃដែលកើតនៅ ក្នុងត្រកូលអ្នកក្តីក្រអង្គនេះបានបន្តថា៖«តាមតម្លៃនៃការវះ កាត់ហ្នឹង ពេទ្យប្រាប់ថា ប្រហែលចន្លោះជាង១ពាន់ទៅ២ពាន់ដុល្លារ។ ពេទ្យប្រាប់ថា សាច់នោះកាន់តែដុះធំទៅៗ ហើយពេទ្យបានប្រាប់ថា កុំឲ្យអាត្មាដួល ឬមានគេរត់បុក បើដូច្នោះវានឹងបែក បើបែកហើយអាត្មានឹងស្លាប់ភ្លាមៗតែម្តង»។ សង្ឃអង្គនេះបានបញ្ជាក់ថា៖«ឥឡូវនេះ វាធ្វើទុក្ខខ្លាំងណាស់ ធ្វើឲ្យអាត្មាឆាន់លែងកើត ឆាប់ហត់ សឹងមិនលក់ ហើយបើវាចុកគឺអាត្មាកម្រើកខ្លួនលែងរួចតែម្តង»។

    ក្នុងសភាព ស្លេកស្លាំង រាងស្គមស្គាំង មុខអស់សង្ឃឹម ព្រះសង្ឃអង្គ សុខ តុញ បានមានថេរដីកាថា៖«នៅពេលនេះអាត្មាអស់សង្ឃឹមតែម្តង ញោម(ឪពុកម្តាយ) អាត្មា សុទ្ធតែមានជីវភាពលំបាក បងប្អូនក៏យ៉ាប់ អាត្មាចង់វះកាត់តែគ្មានប្រាក់ មិនដឹងជាត្រូវពឹងអ្នកណាទេ។ ឥឡូវនេះដុំសាច់ហ្នឹងវាចាប់ផ្តើមរីកកាន់តែធំ រឹង អាត្មាបារម្ភណាស់។ អាត្មាសំណូមពរថា សុំឲ្យបងៗ ញោមទាំងអស់ជួយអាត្មាផង អាត្មាខ្វះខាតខ្លាំងណាស់ គ្មានលទ្ធភាពមើលខ្លួនទេ»។ ព្រះអង្គបញ្ជាក់ថា៖«អាត្មាអត់ទាន់ហ៊ានកំណត់ថានឹងទៅវះថ្ងៃណា ទេ ព្រោះអត់មានលុយ»។

    លោក សាន ម៉ានុត ដែលជាអ្នកភ្នំពេញជួយស្វះស្វែងរកអ្នកជួយព្រះសង្ឃអង្គនេះ និងគ្រោងនាំលោកមកទទួលការវះកាត់នោះ បានឲ្យដឹងថា កាលពីរដូវភ្ជុំបិណ្ឌ លោកបានទៅលេងនៅវត្តនោះ ក៏បានជួបនឹងព្រះសង្ឃអង្គនេះ ឃើញលោកមានសភាពស្លេកស្លាំងខ្លាំង ពេលសួរនាំទើបដឹងថា លោកមានជំងឺអណ្តើក ហើយលោកក៏បានជួយនាំលោកមកពិនិត្យនៅភ្នំពេញ ដោយពេទ្យបានប្រាប់ថា សង្ឃអង្គ តុញ ត្រូវតែធ្វើការវះកាត់នៅក្នុងរយៈពេលដ៏ខ្លីនេះ បើមិនដូច្នេះទេ ដុំសាច់នោះនឹងធ្លាយបែកជាក់ជាមិនខាន។

    លោក ម៉ានុត បាននិយាយថា៖«ពេទ្យបានលួចប្រាប់ខ្ញុំថា លោកតុញមានពេលមិនយូរទេ បើមិនធ្វើការវះកាត់ភ្លាមៗនោះ។ ដូច្នេះខ្ញុំគ្រោងនឹងនាំលោកមកភ្នំពេញវះកាត់តែលោកអត់លុយ ហើយឥឡូវខ្ញុំក៏គ្មានលទ្ធភាពដែរ តែខ្ញុំក៏ស្វះស្វែងរកអ្នកជួយលោកដែរ គឺខ្ញុំបានផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយពេលនេះក៏មានអ្នកចូលរួមចំណែកតិចតួចខ្លះដែរ ហើយក៏សូមអរគុណពួកគាត់ដែរ»។

    ដោយមុខស្ងួតនិយាយមួយៗលោក ម៉ានុត បាននិយាយថា៖ «សូមបងប្អូនទាំងអស់គ្នាជួយលោកផង ព្រះអង្គពិតជាត្រូវការការជួយដ៏ចាំបាច់បំផុត »៕


    ក្រុមការងារ ខេមបូឌាផេក និងចូលរួមវិភាគទាន សង្រ្គោះព្រះសង្ឃ សុខ តុញ ចំនួន ២០០០០ រៀល។
    ចំពោះប្រិយមិត្តដែលមានបំណងចង់ចូលវិភាគទានសង្គ្រោះព្រះសង្ឈអង្គនេះ សូមទាក់ទងមក
    លេខទូរស័ព្ទ 023 65 22227 រឺក៍ 010-668669 ។ ចំពោះប្រិយមិត្តដែលនៅក្រៅប្រទេស ដែល
    មានបំណងជួយ សូមអ៊ីមែលមក samol@cambodiapage.info

    *** ថវិការដែលប្រិយមិត្តចូលរួមជួយ និងប្រគេនជូនព្រះសង្ឈ សុខ តុញ នៅថ្ងែសៅរ៍ ទី១៧ វេលា ម៉ោង ៩ ព្រឹក
    នៅវត្តបុទុម កុដលេខ៥ ។

    នាមសប្បុរសជន ចូលរួមថវិកាជួយសង្គ្រោះព្រះសង្ឈ សុខ តុញ៖

    ១- គេហទំព័រខេមបូឌាផេក  ២០០០០រៀល
    ២- កញ្ញា ណាង ឃុននៀង នៅភ្នំពេញ ១០០០០រៀល
    ៣- កញ្ញា រត័នីដា នៅភ្នំពេញ ៥ ដុល្លាអាមេរិក
    ៤- លោក សារ៉ាត នៅបាត់ដំបង ២០០០០រៀល

    ប្រភពដើមះ គេហទំព័រខេមបូឌាផេក

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន4463ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន747ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន218ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន2778ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន606ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន1087ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន975ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន98ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន651ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន821ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      60800នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    200051នាក់
    ខែនេះ    386821នាក់
    ឆ្នាំនេះ   1985057នាក់
    សរុប   32651303នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 09:01