ព័ត៌មានក្ដៅ

    ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ

    ដោយៈ ភ្នំពេញ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 905

    លោក​ ម៉ក់ ជីតូ ​ប្រធាន​នាយក​ដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​សម្តែង​ប្រតិកម្ម​ដោយ​ស្នើ​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​បំភ្លឺ​ចំពោះ​អត្ថបទ​ ដែល​បាន​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​នោះ។

    អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថ្ងៃទី១៤ ខែ​វិច្ឆិកា ក្រោម​ចំណង​ជើង​ថា «ការ​បញ្ជា​សំលាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ អនុវត្ត​នៅ​កម្ពុជា​ច្រើន​ទសវត្សរ៍​ហើយ» បាន​​សរសេរ​ដោយ​សំអាង​លើ​​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដែល​ថា ករណី​សម្លាប់​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​ស៊ើប​អង្កេត​ដោយ​អង្គការ​សហ​ប្រជាជាតិ FBI សហរដ្ឋ​អាមេរិក ក្រុម​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បុគ្គល​នានា ក្នុង​នោះ​មាន លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​លោក សុខ ផល ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ។

    ចំពោះ​ករណី​នេះ លោក ម៉ក់ ជីតូ បាន​និយាយ​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​នាយក​និពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​នេះ!… ខ្ញុំ​ជឿ​ថា បើ​សិន​ជា​រូប​លោក​ផ្ទាល់ ឈ្មោះ​លោក​ផ្ទាល់ ក៏​ដូច​ជា​អ្នក​សរសេរ​អត្ថបទ​នេះ ឲ្យ​តែ​ជា​មនុស្ស ហើយ​ត្រូវ​បាន​សរសេរ​ចុះ​ផ្សាយ​បែប​នេះ ក៏​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​រូប​ខ្ញុំ ឬ​អាច​ថា​មាន​កំហឹង​ខ្លាំង​ជាង​នេះ​ផង!។ … ខ្ញុំ​មិន​យល់​សោះ​អំពី​បំណង​របស់​អ្នក​សរសេរ​នេះ ក៏​ដូច​ជា​អ្នក​ចុះ​ផ្សាយ តើ​ដោយ​សារ​ស្អប់​រូប​ខ្ញុំ?! ដោយ​សារ​ច្រណែន​និន្ទា?! ឬ​ចង់​មួល​បង្កាច់ បង្ខូច​កិត្តិយស ដើម្បី​កេរ្តិ៍​ឈ្មោះ មុខ​មាត់ បក្សពួក​ខ្លួន ឬ​ដើម្បី​ផល​ប្រយោជន៍​ឯកជន​របស់​ខ្លួន ឬ​បក្ស​ពួក​ខ្លួន?!»។

    លោក ម៉ក់ ជីតូ បាន​បន្ត​ថា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន រូប​លោក​មិន​ដែល​បាន​ធ្វើ​ការ​ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ ផល ម្តង​ណា​ទេ។ ហើយ​ថា រឿង​រ៉ាវ​ដែល​បាន​ភ្ជាប់​រូប​លោក និង​ឥស្សរជន​មួយ​ចំនួន ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ គឺ​ជា​សកម្មភាព​ក្នុង​គោល​បំណង​បង្ខូច​កិត្តិយស​របស់​លោក និង​ឥស្សរជន​មួយ​ចំនួន ដែល​តាម​ពិត​គឺ​ជា​ឧបាយ​កល​បង្ក​ការ​រាំង​ស្ទះ​ជោគជ័យ​របស់​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​ជា​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១​ប៉ុណ្ណោះ៕ ប្រ​ភពពី The free press magazine 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន612ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន509ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន655ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2287ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1890ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន772ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន6234ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1527ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1045ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1663ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្តក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      202នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53842នាក់
    ខែនេះ    220920នាក់
    ឆ្នាំនេះ   3296411នាក់
    សរុប   33962657នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:50