ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:15 នាទី ចំនួនអានៈ 1296

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា សម្រេច​ឲ្យ​គណបក្ស សម រង្ស៉ី ចាញ់​ក្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ករណី​បណ្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល ដែល​គណបក្ស សម រង្ស៉ី អះអាង​ថា​ជា​ជន​ជាតិ​វៀតណាម។

គ.ជ.ប យល់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​ការ​ផ្តល់​យុត្តិធម៌​ជូន គ.ជ.ប ក៏ប៉ុន្តែ គណបក្ស សម រង្ស៉ី បាន​ហៅ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ។ បន្ទាប់​ពី​បើក​សវនាការ​ជា​សាធារណៈ​អស់​រយៈពេល​ជិត ៤​ម៉ោង​នៅ​ថ្ងៃ​ទី១៧ វិច្ឆកា ក្រុម​ជំនុំ​ជម្រះ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​សម្រេច​ច្រាន​ចោល​បណ្ដឹង​គណបក្ស សម រង្ស៉ី ដែល​ប្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន ៩១​នាក់ នៅ​ឃុំ​ចំនួន​៣ គឺ​លើកដែក ព្រែកថ្មី និង​ពោធិបាន ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។

ការ​សម្រេច​នេះ​ត្រូវ​បាន​តំណាង​គណបក្ស សម រង្ស៉ី សម្ដែង​ការ​មិន​ពេញ​ចិត្ត។ នៅ​ក្នុង​សវនាការ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​គណបក្ស សម រង្ស៉ី ខេត្ត​កណ្ដាល លោក តុល ប្រាសាទ ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង ៩១​នាក់ រស់​នៅ​ខេត្ត​កណ្ដាល ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​ពួក​គេ​ជា​ជន​ជាតិ​វៀតណាម ព្រោះ​តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ភាសា​វៀតណាម មើល​ទូរទស្សន៍​វៀតណាម និង​ស្លៀកពាក់​តាម​បែប​វៀតណាម។

លោក តុល ប្រាសាទ បញ្ជាក់​នៅ​ក្រៅ​សវនាការ​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ប្រការ​មួយ​គួរ​ឲ្យ​សោក​ស្ដាយ និង​រន្ធត់​ចិត្ត​បំផុត។ លោក​បន្ត​ថា គណបក្ស សម រង្ស៉ី អាច​នឹង​ប្ដឹង​ទៅ​កាន់​តុលាការ​វិញ​ម្តង ចំពោះ​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់៖ «ជន​ជាតិ​យួន ទាំង​អស់​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ទេ ព្រោះ​បើ​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លង​ទៅ មិន​មាន​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះករុណា​ទេ ហើយ​ក៏​មិន​មាន​ការ​ដាក់​ពាក្យ​សុំ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ»។

លោក តុល ប្រាសាទ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី គិត​ថា​អ្នក​ទាំង ៩១​នាក់ មិន​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ ប៉ុន្តែ​ជា​ទិដ្ឋភាព​នយោបាយ​មួយ​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​សុខ​ចិត្ត​ឲ្យ​ជន​បរទេស​សម្រេច​ជោគ​វាសនា​មេ​ដឹកនាំ​របស់​ខ្លួន​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ម៉ៅ សុធារិទ្ធិ ពន្យល់​ថា ការ​និយាយ ការ​ស្លៀក​សំលៀកបំពាក់ ការ​មើល​ទូរទស្សន៍ ជា​របៀប​វៀតណាម មិន​មែន​បាន​ន័យ​ថា​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​ជាតិ​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា គ.ជ.ប សម្រេច​ឲ្យ​រក្សា​ទុក​ឈ្មោះ​ពលរដ្ឋ​ទាំង ៩១​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត មក​ពី​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​អន្តោប្រវេសន៍ ពួក​គេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រក្សា​ការ​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការងារ​ដោយ​ត្រឹម​ត្រូវ និង​ឯករាជ្យ៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការ​តាម​គតិយុត្តិ​ត្រឹម​ត្រូវ​តាម​ច្បាប់»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​តាម​ដាន​សវនាការ​ក្នុង​ករណី​បណ្ដឹង​របស់​គណបក្ស សម រង្ស៉ី នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​ព្យាយាម​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល មក​ពី​ពួក​គេ​មិន​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ទិដ្ឋភាព​ច្បាប់ ដើម្បី​បង្ហាញ​អង្គ​ជំនុំ​ជម្រះ។ ប៉ុន្តែ​សាក្សី​ទាំង ៤​នាក់ ក្រៅ​សវនាការ​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់ មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​សារ​តែ​ពួក​គេ​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​បាន​ពេញ​លេញ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គ.ជ.ប មិន​មាន​តួនាទី​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ឡើយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​មេធាវី លោក សម រង្ស៉ី ជា​បន្ត​ទៀត ក្នុង​សំណុំ​រឿង​ដែល គ.ជ.ប លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី២០ វិច្ឆកា ខាង​មុខ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1672ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1411ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1814ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1552ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1370ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1981ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1518ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1422ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1586ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1396ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6958នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    46000នាក់
ខែនេះ    355168នាក់
ឆ្នាំនេះ   2365707នាក់
សរុប   51725633នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 11:39