ព័ត៌មានក្ដៅ

    អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

    ដោយៈ មករា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 751

    ក្រុម​គ្រួសារ​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​មាន​សង្ឃឹម​ចំពោះ​ឱកាស​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

    លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់ ហើយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។ អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​លោក ម៉ម សូណង់ដូ បាន​ជំរុញ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ ពន្លឿន​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា​ការ​ពន្យារ​ពេល​បើក​សវនាការ​នេះ គឺ​ជា​រឿង​នយោបាយ។

    មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង ដោយ​ស្នើសុំ​ឲ្យ​ពន្លឿន​សំណុំ​រឿង​ឧទ្ធរណ៍​របស់​លោក ម៉ម សូណង់ដូ។ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា ថា ការ​ពន្យារ​ពេល​មិន​យក​សំណុំ​រឿង​លោក ម៉ម សូណង់ដូ មក​កាត់​សេចក្ដី​នោះ ហាក់​ជា​ចេតនា​មួយ៖ «យើង​យល់​ថា ការ​ពន្យារ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ​ដែរ ដោយ​សារ​ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​តុលាការ​ដែល​មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​សាលា​ឧទ្ធរណ៍ មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​មេធាវី។

    ខ្ញុំ​មើល​ទៅ​ទាក់​ទង​រឿង​នយោបាយ បើ​សិន​ជា​មាន​ឆន្ទៈ​ពន្យារ​ដោយ​ឆន្ទៈ​នយោបាយ​រដ្ឋាភិបាល​ហ្នឹង គឺ​ជា​ការ​លូក​ដៃ​មួយ​ដែល​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ»។ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់។

    ភរិយា​របស់​លោក ម៉ម សូណង់ដូ គឺ​អ្នកស្រី ឌិន ផាណារ៉ា បាន​ថ្លែង​ថា អ្នកស្រី​មាន​សង្ឃឹម​ចំពោះ​សាលា​ឧទ្ធរណ៍​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​រឿង​ក្ដី​របស់​ស្វាមី​គាត់​ដែល​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ចង់​ឲ្យ​ដំណើរ​ការ​ឲ្យ​ឆាប់​ណាស់ ពីព្រោះ​ឥឡូវ​ហ្នឹង​រយៈពេល ១​ខែ​ជាង​ហើយ មិន​ទាន់​បាន​ទៅ​ដល់​ឧទ្ធរណ៍ អត់​ទាន់​បាន​អី»។

    ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​នេះ ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង បាន​បដិសេធ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ពី​សាលា​ដំបូង​នៅ​ឡើយ​ទេ៖ «រឿង​ឲ្យ​តែ​មក​ដល់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ដែល​ទុក ពីព្រោះ​គោលការណ៍​របស់​ខ្ញុំ គោលការណ៍​ឆាប់​រហ័ស ហើយ​មាន​រឿង​ច្រើន​យ៉ាង​ដូច្នេះ វា​ត្រូវ​តាម​យើង​ខំ​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លឿន ព្រោះ​គោលការណ៍​ឆាប់​រហ័ស ខ្ញុំ​មិន​ដែល​យក​ទុក​រឿង​ទេ តែ​យើង​ត្រូវ​គិត​ថា រឿង​មិន​មែន​មាន​តែ​មួយ​ទេ​វា​មាន​ច្រើន»។

    មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ម សូណង់ដូ គឺ​មេធាវី លោក ស សូវាន បាន​បន្ទោស​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​យឺត​យ៉ាវ​មិន​ទាន់​ផ្ញើ​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍៖ «ហើយ​ទៅ​កាត់​ម៉េច​កាត់​លើក​ខ្យល់ បើ​សាលា​ឧទ្ធរណ៍​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​ផង។ ខ្ញុំ​មេធាវី​គាត់ ខ្ញុំ​សុំ​ថត​ចម្លង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​ទាន់​បាន​សំណុំ​រឿង​អី​ទេ។ សាលា​ឧទ្ធរណ៍​កាត់​យ៉ាង​ម៉េច បើ​គាត់​ជាប់​គុក ២០​ឆ្នាំ​ហើយ វា​ទាល់​តែ​សាលា​ឧទ្ធរណ៍​កាត់ បាន​គាត់​រួច​ខ្លួន។ បើ​មិន​ទាន់​បាន​កាត់​ផង តាម​ខ្ញុំ​មើល​ទៅ ២​ខែ​ទៀត​នោះ ទាល់​តែ​សាលា​ឧទ្ធរណ៍​គេ​ទទួល​បាន​ជា​គេ​ចាប់​ចៅក្រម​ឲ្យ​ពិនិត្យ វា​អត់​បាន​សំណុំ​រឿង​គេ​ម៉េច​ខុស​សាលា​ឧទ្ធរណ៍​មាន​ខុស​អី​ទេ បើ​សាលា​ដំបូង​អត់​ផ្ញើ​ឲ្យ​គេ»។

    កាល​ពី​ថ្ងៃ​ទី១ តុលា ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៤ គឺ បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ទី៤ បទ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​សម្រេច​ក្ដី​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​មួយ​ចំនួន​នេះ ត្រូវ​បាន​អង្គការ​ជាតិ អន្តរជាតិ រិះគន់ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ភ្លាមៗ ដោយ​សារ​តែ​ពួក​គេ​យល់​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន640ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន972ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន565ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន751ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន85037ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន3470ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន685ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន2757ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1257ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន2066ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2225នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    20700នាក់
    ខែនេះ    207470នាក់
    ឆ្នាំនេះ   1805706នាក់
    សរុប   32471952នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 11:43