ព័ត៌មានក្ដៅ

    សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា

    ដោយៈ រដួលfacebook ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 752

    ក្រសួង​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ដំបូង ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០១៥ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

    មន្ត្រីសេដ្ឋកិច្ច អ្នកជំនួញជាតិ អន្តរជាតិ និងអ្នកឯកទេសសេដ្ឋកិច្ចសរុបជាង ៩០០នាក់ នៅតំបន់អាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ហាសេដ្ឋកិច្ចនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសនានា មកវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម និងបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

    ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីបញ្ហាសេដ្ឋកិច្ចនៅថ្ងៃទី១៧ ខែវិច្ឆិកា និងនៅគ្រាដែលកម្ពុជា មានផែនការនាំចេញអង្ករចំនួនជាង ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ។ បច្ចុប្បន្ន កម្ពុជា មានស្រូវនៅសល់ប្រមាណពី ៣លានតោន ទៅ ៤លានតោន ក្នុងមួយឆ្នាំៗ។ វិស័យកសិកម្មកំពុងតែដើរតួនាទីយ៉ាងរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក។ ទីផ្សារនាំចូលអង្ករពីកម្ពុជា មានដូចជា តំបន់អាស៊ី (Asia) តំបន់អឺរ៉ុប (EU) សហរដ្ឋអាមេរិក (U.S) ប្រទេសអាហ្វ្រិក (Africa ) និងប្រទេសមួយចំនួនទៀត។

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជា បើកចំហទីផ្សារ ដើម្បីឲ្យអ្នកវិនិយោគទុនលើវិស័យកសិកម្ម និងវិស័យមួយចំនួនទៀត៖ «កម្ពុជា សម្រេចបាននូវវឌ្ឍនភាពក្នុងការបើកចំហសេដ្ឋកិច្ច និងអនុវត្តតាមលក្ខខណ្ឌនានានៃអង្គការពាណិជ្ជកម្មពិភពលោក និងសហគ្រិនសេដ្ឋកិច្ចអាស៊ាន។ តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា សង្ឃឹមថានឹងពង្រីកទំហំនៃទីផ្សាររបស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់ការទាក់ទាញវិនិយោគនៅក្នុងតំបន់ និងអន្តរជាតិ។

    គួរកត់សម្គាល់ថា បន្ទាប់ពីកលិយុគហិរញ្ញវត្ថុពិភពលោកមក សេដ្ឋកិច្ចកម្ពុជា មានសភាពល្អប្រសើរ ដោយរក្សាបាននូវកំណើនផលិតផលសរុបក្នុងស្រុកប្រមាណ ៧%»។ ទាក់ទងនឹងវិស័យវិនិយោគទុននៅតំបន់អាស៊ាននេះដែរ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ប្រទេសជាសមាជិកអាស៊ានចំនួន១០ រាប់ទាំងកម្ពុជា ផង កំពុងតែធ្វើឲ្យរីកចម្រើនលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក៖ «នៅគ្រាដែលគេចង់ឲ្យក្លាយជាការពិតនៃការបង្កើតសង្គមសេដ្ឋកិច្ចអាស៊ានមួយ ដូចការសុបិន្ដ គឺសហគមន៍តែមួយ និងវាសនាតែមួយនោះ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសកម្ពុជា និងជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់កម្ពុជា។

    កម្ពុជា មានសន្តិភាព និងមានស្ថិរភាពសេដ្ឋកិច្ចរវាង ៧% ក្នុងមួយឆ្នាំៗ»។ ប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩ ក្រោយមកកម្ពុជា បានក្លាយជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។

    សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ទីផ្សារនៅតំបន់អាស៊ាន មានប្រជាជនសរុបជាង ៦០០លាននាក់ ក្នុងចំណោមប្រទេសសមាជិកចំនួន១០ ក្នុងនោះមានប្រទេសកម្ពុជា ដែរ ដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់ ភាគច្រើនជាកសិករ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1185ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន772ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន659ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន554ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន822ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន851ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន7245ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន1107ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន754ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន766ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1113នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54753នាក់
    ខែនេះ    221831នាក់
    ឆ្នាំនេះ   3297322នាក់
    សរុប   33963568នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 05:44