អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:42 នាទី ចំនួនអានៈ 1323

តារា​សម្តែង​នាង អ៊ិន វរលក្ខណ៍ទេពី បាន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាល​ពី​សប្តាហ៍​មុន​នេះ ហើយ​ការ​ទៅ​អូស្ត្រាលី​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់​ទាំង​មន្ទិល ខណៈ​ទស្សនិកជន​តែង​សម្តែង​ការ​សង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​នាង​កន្លង មក​។

ជាប់​ជា​តារា​មិន​ទាន់​នឹង​បាន​លេច​មុខ​ស្រួល​បួល​ផង ស្រី​ស្អាត​ចំណាត់​ថ្នាក់​លេខ​មួយ របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន អ៊ិន វរលក្ខណ៍ទេពី ក៏​បាន​បាត់​មុខ​ទៅ​វិញ បន្ទាប់​ពី​តារា​រូប​នេះ បាន​ជួប​នូវ​រលក​ព្យុះ​រឿង​អាស្រូវ​បោក​ប្រាស់​ប្រាក់​កាស​ពី​បុរស​អាមេរិក ជាង​៣​ម៉ឺន​ដុល្លារ​។

ការ​លេច​មុខ​ជា​ថ្មី​ក្រោយ​សំងំ​លាក់​ខ្លួន​ក្រៅ​រង្វង់​សិល្បៈ​ជិត​៤​ឆ្នាំ ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្រស់​ផូរ​ផង់​ និង​កាន់​តែ​មាន​ភាព​ហ៊ឺហា​ជាង​តារា​ប្រុស​ស្រី​នានា​ដែល​ខិតខំ​ធ្វើ​ការ​ ហូរ​ញើស​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ទៀត​។ ភាព​មាន​បាន​នេះ នៅ​តែ​ជា​មន្ទិល​សម្រាប់​ក្រុម​អ្នក​សិល្បៈ​មួយ​ចំនួន និង​ទស្សនិកជន​នៅ​ឡើយ​។

ពួក​គេ​បាន​លើក​ឡើង​ថា តើ​នៅ​ពេល​នេះ​តារា​ស្រី​ដែល​តែង​ទៅ​ណា​មក​ណា​មាន​អ្នក​ហែហម​ជាមួយ​រថយន្ត ទំនើប​ម៉ាក Range Rover ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ម្នាក់​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង​? អ៊ិន វរលក្ខណ៍​ទេពី​ បាន​ហក់​ចូល​ប្រឡូក​ក្នុង​ជីវិត​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កម្ម​វិធី​ស្រី​ ស្អាត​ប្រុស​ស្អាត​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន កាល​ពី​ឆ្នាំ​២០០៥​។

នៅ​ពេល​នោះ​ស្រី​ស្អាត​រូប​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ហើយ​នាង​ក៏​បាន​ទទួល​ការ​ងារ​ពី​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ភ្លាមៗ​តែ​ម្តង ក្នុង​នាម​ជា​ពិធី​ការិនី​វ័យ​ក្មេង​។ ទើប​តែ​សាង​កេរ្តិ៍​ឈ្មោះ​លើ​ វិថី​សិល្បៈ​មិន​ទាន់​ក្តៅ​សាច់​ដុំ​ផង ស្រី​ស្អាត​ម្នាក់​នេះ​ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុរស អាណិក​ជន​អាមេរិក​ថា នាង​បាន​បោក​ប្រាស់​ប្រាក់​របស់​គេ​ជាង​៣​ម៉ឺន​ដុល្លារ តែ​តារា​រូប​នេះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ភ្លាម​ៗ​មិន​ឲ្យ​ចាញ់​ចិត្ត​ការ​ ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​នោះ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។

កាល ​នោះ អ៊ិន វរលក្ខណ៍​ទេពី បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​បុរស​ម្នាក់​នោះ គឺ​ជា​មេរៀន​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​នាង នៅ​ពេល​តាម​ស្រឡាញ់​នាង​មិន​បាន​ ចុង​ក្រោយ​ក៏​មួល​បង្កាច់​បំផ្លាញ​កិត្តិ​យស​របស់​នាង​តែ​ម្តង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1537ដង នឹកសង្សាចាស់   អាន1696ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1427ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1352ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន2858ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1352ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1833ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1802ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1390ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1671ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3370នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149854នាក់
ខែនេះ    533134នាក់
ឆ្នាំនេះ   1915366នាក់
សរុប   51275292នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 03:00