ព័ត៌មានក្ដៅ

    រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:39 នាទី ចំនួនអានៈ 1000

    បទ​ល្មើស​នេសាទ​កំ​ពុង​កកើត​យ៉ាង​អា​ធិបតេយ្យ​ពេញ​ឃុំ​កំ​ពុង​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ក្រោម​ក្រ​សែ​ភ្នែក​លោក​ រឹម​សំ​អុន នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ការ​នៅ​ទី​នោះ​។

    សកម្ម​ភាព រុញ​ស៊ីប​ ខុស​ច្បាប់​នៅ​ពេល​យប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​នៅ​បឹង​ទន្លេ​សាប​ក្នុង​ទឹក​ដី​ឃុំ​កំ​ពុង​ឃ្លាំងរបស់​​​​ក្រុម​​ប្រ​ជា​ពល​រដ្ឋ​មួយ​ក្រុម​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ឈ្មោះ​រឹម​សំអុន​ខាង​លើ​ទើប​ក្រុម​ជន​ល្មើ​ទាំង​នេះ​គ្មាន​ការ​កោដ​ក្រែង​នឹង​អំ​ពើ​បំ​ផ្លាញ​ជាតិខុស​ច្បាប់​នេះ​ និង​ហាក់​ដូច​ជា​ប្រ​ឆាំង​​បទ​បញ្ជា​លេខ​០០១​របស់រាជ​​រដ្ឋា​ភិបាល​កម្ពុជាទៀត​ផង។

    ជាក់​ស្តែង​នៅ​យប់​ថ្ងៃ​ទី១៨ឈាន​ចូលទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២​ នេះក្រុម​អ្នក​យក​ព័ត៌មាន​របស់​យើង​បាន​ចុះ​ទៅ​ដល់​​បឹង​ទន្លេ​សាប​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ហើយ​បាន​ជួប​ប្រ​ទះ​សកម្ម​ភាពបទ​​ល្មើសនេសាទ​ខុស​​ច្បាប់​ជា​ច្រើន​ករណី តែ​សកម្ម​ភាព​ធំ​ជាង​គេ​នោះ​គឺ​ការ​រុញ​ស៊ី​បដែល​ក្រុម​ជន​ល្មើស​បាន​ប្រើ​ស៊ីប​ក្រ​ឡា​​ល្អិត​ឬ​ក្រលាញឹក រុញ​យក​ត្រី​ទាំង​ធំ​ ទាំង​តូច​ប៉ុនជើង​ធូប​មិន​សល់ ដែល​នេះ​វាជា​ការ​បំ​ផ្លាញ​មច្ឆា​ជាតិ​អោយ​ហិន​ហោចជា​មិន​ខាន​។

    ក្រុម​អ្នក​យក​ព័ត៌​មាន​បាន​រាយ​ការ​ណ៍ថា ពួកគេ​បាន​ថត​បាន​ទូក​កាណូត​ធំៗ​ដែល​រុញ​ស៊ីប​៣គ្រឿង​ក្នុង​ចំ​ណោម៥​គ្រឿង ដែល​ម្ចាស់​ទូក​ទី​មួយ​ឈ្មោះ ឆុង-ឆៃ ភេទ​ប្រុស អាយុ​ប្រ​ហែល​ជាង​២០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​អូរតាពុធ ទីពីរឈ្មោះ គុណ ភេទ​ប្រុស អាយុ​ប្រ​ហែល​ជាង​២០​ឆ្នាំ រស់​នៅ​ភូមិ​ផ្សា​ឃ្លាំង​ក្រោម ទីបី​ឈ្មោះ​ ជា​ ភេទ​ស្រីអា​យុ​ប្រ​ហែល​ជាង​២០​ឆ្នាំ មាន​ប្តី​ឈ្មោះ យ៉ ​អា​យុ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម រស់​នៅ​ភូមិ​ផ្សា​ឃ្លាំង​ក្រោម អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ឃុំ​កំពុង​ឃ្លាំង​​ ស្រុក​សូទ្រ​និ​គម​ ខេត្ត​សៀម​រាប​ដូច​គ្នា(សូម​មើល​​រូប​​ភាព​​ខាង​​ក្រោម)​។

    នាង​ ជា ម្ចាស់​ស៊ីប​ម្នាក់​ក្នុ្ង​ចំ​ណោម​បី​នាក់បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​វិច្ឆកា​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៨​ឈាន​ចូល​ទី​១៩ បន្ទាប់​ពី​កាសែត​ទៅ​ថត​ស៊ីប​នាង​រួច ប្រ​ហែល​១ម៉ោង​ស្រាប់​តែ​ ខាង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ខាង​លើហាក់​មាន​ប្រតិកម្ម​ ​បាន​បើក​កាណូត​ទៅ​ចាប់​ស៊ីប​របស់​នាង និង​ស៊ី​របស់​លោក​គុណ អូស​យកទៅ​​កន្លែងផ្នែក​ជល​ផល ​ដោយ​ទា​លុយ​ពី​កា​ណូត​ស៊ី​ប​មួយគ្រឿង​​តំ​លៃ​១លាន​រៀលទៅ​និង​ថ្នូរ​នៃ​ការ​ដោះ​លែង​។ នាង​ ជា បន្ត​ថាខាង​លោក​គុណ​គេ​មាន​លុយ​បង់​អោយ​ជល​ផល​១​លាន​​​រៀល​រួច​ ហើយគេ​បាន​យក​កាណូត​ស៊ី​ប​មក​ផ្ទះ​វិញ​តាំង​តែ​ពី​យប់​ តែ​រូប​នាង​វិញ​រក​លុយ​បង់​មិន​ទាន់​បាន​ទេ ទើប​ទុក​កាណូត​នៅ​កន្លែង​ផ្នែក​រដ្ឋ​បាល​ជល​ផល​សិន។​

    ប្រ​ជា​ពល​រដ្ឋ​អ្នក​រក​ស៊ី​រាយ​មង​ចង​សន្ទួច​ស្រប​ច្បាប់​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​លួច​ខ្សឹប​ប្រាប់​ថា ខាង​ជល​ផល​នៅ​ប្រ​ចាំ​ស្រុក​ខាង​លើ​នេះ ពុំ​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ធំ​ៗ​ទេ គឺ​បើក​ដៃ​អោយ​ពួក​ក្រុម​រុញ​ស៊ីប​ រុញ​យក​ត្រី​ទាំង​តូច​ទាំង​​ធំ៣-៤តោន​ក្នុង​ស៊ីប​១ក្នុង​១យប់​​ ស្ទើ​ដាច់​ពូជ​ត្រី​អស់​ហើយ។ ពួកគាត់​បន្តថា ការ​រុញ​ស៊ីប គឺ​បណ្តាល​អោយ​ដាច់​មង​ដាច់​សន្ទួច​ពួក​គាត់​អស់​ទៀត​ផង បើ​ពួកគាត់​ទៅ​ប្តឹង​អស់​លោក​ជល​ផល គឺ​ពួកគេ​ទៅ​ចាប់​ពួក​ស៊ី​ប​អោយ​បង់​លុយ​រាប់​លាន​រៀល​រួច​ដោះ​លែង​អោយ​ទៅ​រក​ស៊ី​វិញ​ដដែល។

    អ្នក​យក​ព័ត៌​មាន​យើងបាន​រាយ​ការ​សកម្ម​ភាព​ល្មើស​ច្បាប់​ខាង​លើ​ទៅ​លោក​ ព្រិន-សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ខេត្ត​សៀម​រាប ​តែ​លោក​អោយ​រាយ​ការ​ណ៍​ទៅ​ខាង​នាយ​ផ្នែកជល​ផល​វិញ​​ ប៉ុន្តែ​លោក​ រឹម​-សំ​អុន​ នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​មិន​បាន​លើ​ក​ទូរ​ស័ព្ទ​ទេ បើ​ទោះ​ខល​ចូល​ជា​ច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ។

    ក្រុម​ប្រ​ជា​ពល​រដ្ឋ​រក​ស៊ី​ស្រប​ច្បាប់​នៅឃុំ​កំ​ពុង​ឃ្លាំ សូម​សំ​នូម​ពរ​ទៅ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មេត្តា ចុះ​បង្ក្រាប​ក្រុម​រក​ស៊ី​ល្មើ​ខុស​ច្បាប់​ទាំង​នេះ​ផង និង​ជា​ពិសេស​លោក ណៅ​ធួក ​មេត្តា​វែក​មុខ​ក្រុម​រុញ​ស៊ី​ប​ខុស​ច្បាប់ និង​លោក​ជល​ផល​ចាប់​ស៊ី​បយក​លុយ​រាប់​លាន​រៀល​ខាង​លើនេះផងទាន៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1339ដង ដីលក់   អាន1032ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន8521ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន739ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន532ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន6783ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន609ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន10137ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន584ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន569ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      42593នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    181844នាក់
    ខែនេះ    368614នាក់
    ឆ្នាំនេះ   1966850នាក់
    សរុប   32633096នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 07:51