ព័ត៌មានក្ដៅ

    កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:47 នាទី ចំនួនអានៈ 820

    កា​ណូត​រាប់​រយ​គ្រឿង​​ធ្វើ​​សកម្ម​ភាព អូស​លៀស អូសខ្ចៅ​ពេញ​មួយ​ចំ​ហៀង​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ ឃុំកំ​ពុង​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប បណ្តាល​អោយ​ផ្ទៃ​ទឹក​ដ៏ធំ​ធេង មាន​ជម្រៅពី​៧-៨​ម៉ែត្រ ក្លាយ​ពី​ថ្លា​ទៅ​ជា​ល្អក់កករស្លាប់​ត្រី​ ស្លាប់​បង្គា និង​បង្ក​អោយ​មាន​បញ្ហាដល់​បង​ប្អូន​ប្រ​ជា​នេ​សាទ​លក្ខណៈ​គ្រួ​សារ​ជា​​ច្រើនពាន់នាក់។

    ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា មាន​កា​ណូត​អូស​លៀស​អូស​ខ្ចៅ​រាប់​រយ​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹគ​គ្រេងទាំង​យប់​ទាំង​ថ្ងៃ​ ពេញ​ផ្ទៃ​ទន្លេ​សាប​ ដែលជា​ហេតុ​បណ្តាល​អោយ​ទឹក​ទន្លេ​ប្រែ​ក្លាយ​ជា​ល្អក់កករ​ ស្លាប់​ត្រី​ស្លាប់​បង្គា ស្លាប់​ពពួក​ត្រី​ដែល​រស់​នៅ​ក្នុង​ភគ់បាត​ទន្លេសាបនេះ​តែ​ម្តង​។ ​ពួក​គាត់​បន្ត​ថា ការ​អូស​លៀស​អូស​ខ្ចៅ​វា​គ្មាន​ផល​ល្អ​ទេ ពេល​ខ្លះ​វា​អូស​ដាច់​មង​ដាច់​សន្ទួច​របស់​ប្រ​ជា​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈគ្រួសារ។ ពួកគាត់​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ​មុន​ឃើញ​គេ​បិទ​ទូក​កាណូត​អូស​លៀស​បាន​មួយ​រយៈពួក​គាត់ខំ​តែ​អ និង​ថ្លែ​ង​អំ​ណរ​គុណ​ដល់​រដ្ឋា​ភិបាល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​រាស្រ្ត​ក្រី​ក្រ​ តែ​ឥឡូវ​មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ស្រាប់​តែកាណូត​អូស​លៀស​អូស​ខ្ចៅ​​ចាប់​ផ្តើម​អូស​ពេញ​ទឹក​ពេញ​ដី​សា​ជា​ថ្មី​ ហើយ​ច្រើន​ជាង​មុន​ទៀត​ផង។ ពលរដ្ឋ​បន្ថែមថា ពួក​គាត់​សប្បាយ​រីក​រាយ​ និង​ចង​ចាំ​មិន​ភ្លេច​ទេ ការ​ដែល​រដ្ឋាភិ​បាល​កម្ពុជា​មាន​គំ​និត​ឈ្លៀស​វៃ​ បាន​បិត​ឡូនេសាទ​ឯក​ជននៅ​បឹង​ទន្លេសាប ទុក​អោយ​ប្រ​ជា​រាស្រ្ត​​ប្រ​កប​របរ​ចិញ្ចឹម​ជីវិតដោយ​សេរីបែប​នេះ។

    ពល​រដ្ឋ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះបាន​លួច​ខ្សឹប​ប្រាប់​ថា មូល​ហេតុ​ដែល​ក្រុម​អូស​លៀស​អូស​ខ្ចៅ​ ក្រុម​រុញ​ស៊ីប ដាក់​ណរ​ចរ៉ាវវែង​ៗ​ ដាក់​ឆ្នុក ហ៊ាន​ប្រ​កប​របរ​រក​ស៊ី​នេះ​ឡើង​វិញ​ ព្រោះ​មាន​មនុស្ស​២-៣​នាក់​តាំង​ខ្លួន​ជា​​ថ្នាក់​រដ្ឋ​មន្រ្តីនៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​បទ​បញ្ជា​លេខ​ ០០១ ចេញ​ហើយ​​ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​អាច​ប្រ​កប​របរ​ខាង​លើ​នេះ​បាន​ដោយ​សេរីមិនចាំ​​បាច់​ភ័យ​ខ្លាច​អី​ទេ។

    ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា មាន​ដង្ខៅ​ធំ​ៗ​៣​នាក់​ដែល​កំពុង​ប្រ​មូល​ទិញ​លៀសដឹក​ឡាន​កូរ៉េ​ធំៗ ​ពី​ឃុំ​កំពុង​ឃ្លាំ​ង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដែល​មាន​ឈ្មោះទី១-ចែសុខ លោករ៉ុង ទី២-លោក​ស៊ុន​ ចែញ៉ែត ទី៣-លោក​ហាប់ ចែថូ។ ប្រ​ភព​បន្ត​ថា ចែសុខមិន​ត្រឹម​តែ​ជា​ថៅ​កែ​ប្រ​មូល​ទិញ​លៀស​ខ្ចៅ​ប៉ុណ្ណោះ​​ទេ គាត់​ថែម​ទាំង​មាន​ទូកកាណូត​អូស​លៀស​ខ្ចី​ជា​ច្រើន​គ្រឿង​ទៀត​ផង។

    ចែសុខ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​រសៀលថ្ងៃទី​២០ថា គាត់​ជា​អ្នក​ទិញ​លៀស​ពី​ពលរដ្ឋ​មែន​ ហើយ​គាត់​ពុំ​បាន​ខ្វល់​រឿង​ច្បាប់​ទំ​លាប់​អី​ទេ បើ​គេ​មាន​លៀស​លក់​គឺគាត់​ទិញ ការ​អូស​លៀស​ខុស​ច្បាប់​ ឬ​ត្រូវ​​ច្បាប់​ជា​រឿង​របស់​អ្នក​អូស​លៀស​តែ​ប៉ុណ្ណោះ គាត់​អត់​ឈី​ក្បាល​វិលមុខ​អី​ទេ ចង់អូស​រីង​ទាំង​ទឹក​ទន្លេ​សាប​ក៏​គាត់​មិន​ដឹង​ដែរ ព្រោះ​ប្តី​គាត់​ធ្វើ​ទាហ៊ាន​ប្រាក់​ខែ​តិច គាត់​ត្រូវ​តែ​រក​របរ​ក្រៅ​ទើប​អាច​ស៊ី​គ្រប់។

    លោក​ ព្រិន​សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​២១​នេះ​ថា អ្នក​ដែល​និយាយ​ថា រដ្ឋា​ភិបាល​លុប​បទ​បញ្ជា​លេខ​០០១នោះ​វា​មិន​ពិត​ទេ វា​ជា​ការ​ឃោសនា​អកុ​សល្យ​តែ​ប៉ុណ្ណោះ។ លោក​បាន​បន្តថា ខាង​ជល​ផល​បាន​ទទួល​ការ​ប្រកា​ស​ថ្មី​ដែល​​អនុញ្ញាតិអោយ​ពលរដ្ឋ ទី១-អាចអូស​អួន​ដោយ​ដៃដែល​មាន​ប្រ​វែង​ខ្លីៗ ទី២-ណររ៉ាវ​អនុញ្ញាតិ​អោយ​បាន​តែ​ប្រ​វែង​៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ និង​ទី៣-លៀស​ខ្ចៅ​ពលរដ្ឋ​អាច​ប្រើ​កញ្ច្រែង​កើប​ដោយ​ដៃ​ មិន​អោយ​ប្រើ​ម៉ាស៊ីន​អូស​ដែល​មាន​ឧប​ករ​អូសមាន​​មុខប្រ​វែង​២-៣ម៉ែត្រដូច​មុន​នោះ​ទេ។​

    ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង សូម​សំ​នូម​ពរ​ទៅ​លោ​ក ​ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផលខេត្ត​សៀម​រាប ឯកឧត្តម​ ណៅធួក រដ្ឋ​មន្រ្តីជល​ផល និង​ជា​ពិសេស​សម្តេច​ ហ៊ុន-សែន មេត្ត​បញ្ឈប់​សកម្ម​ភាព​បទ​ល្មើស​នេសាទ​ខាង​លើ​នេះ​ទៅ​ ដើម្បី​ជីវ​ភាព​រាស្រ្ត​ក្រី​ក្រ និង​ដើម្បីការ​ពារ​​ត្រីក្នុង​បឹង​ទន្លេ​សាបអោយ​បាន​គង់​វង់​ទៅ​អនាគត់៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1180ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3802ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន588ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន708ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1324ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន662ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន24ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1097ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1327ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1941ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6249នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    84909នាក់
    ខែនេះ    325367នាក់
    ឆ្នាំនេះ   1358653នាក់
    សរុប   32024899នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:16