ព័ត៌មានក្ដៅ

    លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ

    ដោយៈ អាន ស៊ីថាវ ព្រះវិហារ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:19 នាទី ចំនួនអានៈ 752

    លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ទេ បើ​សិន​ជា​ដី​នោះ​មាន​ទំនាស់​ទាក់​ទង​នឹង​រឿង​នយោបាយ។

    RFA/Sok Serey

    ០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

    លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា។

    បញ្ហា​នេះ អ្នក​វិភាគ​បាន​អះអាង​ថា ករណី​ប្រជាពលរដ្ឋ​ងាក​ទៅ​ពឹង​លើ​គណបក្ស​នយោបាយ អង្គការ​នានា ដើម្បី​ដោះស្រាយ​នោះ គឺ​ដោយ​សារ​តែ​ការ​បាត់​បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្មាន​វិធានការ​សមស្រប ឬ​គ្មាន​យុត្តិធម៌​សម្រាប់​ពួក​គាត់។

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ថា គោល​នយោបាយ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ច្រើន​លាន​ហិកតារ ហើយ​ក្នុង​នោះ​ដែរ​រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ទុក​ដី​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​ផង​ដែរ នៅ​ពេល​ដែល​ប្រជាជន​កាន់​តែ​មាន​កំណើន​ខ្ពស់។ លោក​បញ្ជាក់​ថា ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ដល់​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន។

    ការ​អង្កេត​ផ្នែក​សេដ្ឋកិច្ច សង្គម​កិច្ច បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្បាល​ដី​ចំនួន​ជាង ២​លាន ៨​សែន ជា​ដី​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​តួ​លេខ​បញ្ជាក់​ថា កសិករ​មាន​ដី​កសិកម្ម​ជា​មធ្យម​ប្រមាណ ១​ហិកតារ។ ផ្ទុយ​ទៅ​វិញ ការ​ស្រាវ​ជ្រាវ​ថ្មី​នានា​បាន​បង្ហាញ​ថា គ្រួសារ​មាន​ដីធ្លី​មាន​ប្រមាណ​កន្លះ​ហិកតារ​សម្រាប់​គ្រួសារ​នីមួយៗ ដែល​បាន​បង្ហាញ​អំពី​អសមភាព​នៃ​ការ​កាន់​កាប់​ដី​នៅ​ប្រទេស​កម្ពុជា។

    របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី ១២% ទៅ ១៥% នៃ​ចំនួន​គ្រួសារ​នៅ​ជនបទ គឺ​គ្មាន​ដី​កសិកម្ម​ទេ ហើយ​អ្នក​ដែល​គ្មាន​ដីធ្លី​នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ ២% ។ តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​បង្ហាញ​ថា ទំនាស់​ដីធ្លី​មាន​កើន​ឡើង​លើស​ពី ២០% រៀង​រាល់​ឆ្នាំ។

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​ដោយ​សារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ប្រជាពលរដ្ឋ គឺ​ត្រូវ​កាត់​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ប៉ុន្តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី​ណា​ដែល​ទាក់​ទង​នឹង​រឿង​នយោបាយ​នោះ​ទេ។

    តែ​ទោះ​យ៉ាង​ណា លោក​បាន​អះអាង​ថា ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី មិន​មាន​ការ​រើសអើង​មក​ពី​គណបក្ស​ណា​មួយ​ឡើយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង គឺ​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​វិធានការ​ដោះស្រាយ​សមស្រប​ណា​មួយ ដែល​ជំរុញ​ឲ្យ​អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី ប្រើប្រាស់​អង្គការ ឬ​តំណាង​រាស្ត្រ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ជំនួស​វិញ។

    លោក អំ សំអាត បញ្ជាក់​ទៀត​ថា តួនាទី​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ណា​ក៏​ដោយ ត្រូវ​មាន​ភារកិច្ច​​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​ទុក្ខ​លំបាក។

    រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​កំណែ​ទម្រង់​ដីធ្លី​ជា​គោល​នយោបាយ​ដីធ្លី​មួយ កំណត់​យក​ការងារ​រដ្ឋបាល ការ​គ្រប់គ្រង និង​ការ​បែង​ចែក ជា​គោល​នយោបាយ​ស្នូល​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម។ ក្នុង​នោះ អាទិភាព​ជា​ចម្បង គឺ​ត្រូវ​ពង្រឹង​សុវត្ថិភាព​កាន់​កាប់​ដីធ្លី តាម​រយៈ​ការ​ចុះ​បញ្ជី​ដីធ្លី។

    របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា កន្លង​មក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប្រមាណ​ជាង ១​លាន ៦​សែន​ប័ណ្ណ ចេញ​ឲ្យ​ប្រជាជន​រួច​រាល់​ហើយ ដែល​ស្មើ​នឹង​ប្រមាណ ២៥% នៃ​ក្បាល​ដី​សរុប ហើយ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​ចំនួន ៦៥% នៅ​ឆ្នាំ​២០១៥៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ដីលក់   អាន1033ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន690ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន503ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន9190ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន6149ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន605ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន795ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន7715ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1654ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន578ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      89718នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    228969នាក់
    ខែនេះ    415739នាក់
    ឆ្នាំនេះ   2013975នាក់
    សរុប   32680221នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:55