ព័ត៌មានក្ដៅ

    នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា

    ដោយៈ វណ្ណ វិចារ កម្ពុជា ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 805

    នៅ​ឆ្នាំ​២០១២ នេះ ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ដាក់​ទោស​អ្នក​នយោបាយ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ សម្រាប់​យក​ទៅ​ចុះ​ផ្សាយ​ឲ្យ​មហាជន​ក្នុង​ពិភពលោក​បាន​ដឹង។

    ការ​ចុះ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា សារព័ត៌មាន​ទាំង​នោះ​សរសេរ​តែ​រឿង​អាក្រក់ បណ្ដាល​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី ហៅ​ការ​រិះគន់​សារព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ។

    នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​ពិធី​ចែក​ប្លង់​ដី​នៅ​ខេត្ត​ព្រះវិហារ ថ្លែង​ថា ជន​បរទេស​យល់​ថា​កម្ពុជា មាន​សភាព​ខ្មៅ​ងងឹត ដោយ​សារ​សារព័ត៌មាន​ផ្សាយ​ពី​រឿង​អាក្រក់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី យល់​ថា កម្ពុជា ពិត​ជា​មាន​រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​ឲ្យ​សារព័ត៌មាន​លាត​ត្រដាង ដើម្បី​ឲ្យ​សង្គម​មាន​ការ​កែប្រែ និង​រីក​ចម្រើន។

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​បាន​ផ្តល់​ដី​សង្គមកិច្ច​ជាច្រើន​ទៅ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មិន​ឃើញ​កាសែត​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​រំលឹក​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ផ្អាក​ផ្តល់​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស តែ​កាសែត​មួយ​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៀត​ហើយ គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​០០១ តែ​ម្តង។ លោក​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ទង្វើ​ថោក​ទាប និង​មួល​បង្កាច់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​តាំង​ពី​មុន​ចេញ​បទ​បញ្ជា​០០១ មក​ម្ល៉េះ។

    លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ប៉ុន្តែ​សារព័ត៌មាន​ឯករាជ្យ​មិន​បាន​ផ្សាយ​នោះ​ទេ ដោយ​ពួក​គេ​ផ្សាយ​តែ​ពី​រឿង​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​គេ​មិន​ផ្សាយ​ទេ យើង​វា​អន់​អា​កន្លែង​ហ្នឹង តែ​គេ​ពូកែ​ត្រង់​ថា​និយាយ​បាន​តិច​ធ្វើ​បាន​តិច​និយាយ​បាន​ច្រើន។ អ្នក​ខ្លះ​និយាយ​ប្រាប់​យើង​តែ​ម្តង គេ​ថា​អ្នក​ឯង​ធ្វើ​បាន​ច្រើន​ណាស់​និយាយ​បាន​តិច នៅ​ខាង​ក្រៅ​ទទួល​ព័ត៌មាន​ថា​កម្ពុជា ខ្មៅ​ងងឹត តែ​ខ្ញុំ​មក គឺ​ផ្សេង​នៅ​កម្ពុជា មាន​សភាព​ពីរ ទីមួយ គឺ​ឋាន​នរក តាម​អ្នក​សារព័ត៌មាន​សរសេរ ទី២ ស្ថានភាព​ពិត​ដែល​ដើរ​ទៅ​ណា​គ្មាន​ការ​ហាម​ឃាត់​ទាំង​អស់»

    នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​កាសែត​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​ចែក​ដី​សម្បទាន​ជូន​ពលរដ្ឋ​នៅ​ពេល​ណា?

    ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​កើត​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ដូច​ជា អំពើ​ពុក​រលួយ​លក្ខណៈ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ឯករាជ្យ​ជា​ក្រុម​ប្រឆាំង ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សព្វថ្ងៃ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពេញ​លេញ​នោះ​ទេ ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​សភា​អនុម័ត​នៅ​ឡើយ។

    លោក យឹម សុវណ្ណ៖ «គេ​សរសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ថា​ល្អ​ប្រសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នក​ផ្សាយ​ព័ត៌មាន​ពិត គេ​ថា​ប្រឆាំង​ទៅ​វិញ។ យើង​មិន​អាច​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​បាន​ទេ បើ​នៅ​តែ​មិន​កែប្រែ»

    លោក យឹម សុវណ្ណ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទើប​សង្គម​មាន​ការ​អភិវឌ្ឍ។

    ទាក់​ទិន​នឹង​បញ្ហា​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល មាន​របាយការណ៍​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជារឿយៗ រដ្ឋាភិបាល​តែង​តែ​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ការ​បន្ទរ​សំឡេង​តាម​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ព្រមាន​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​អសកម្ម​របស់​ខ្លួន​ដែរ៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2612ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន744ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន890ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន678ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1381ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន731ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន643ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន677ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន645ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1156ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      371នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9227នាក់
    ខែនេះ    195997នាក់
    ឆ្នាំនេះ   1794233នាក់
    សរុប   32460479នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 01:50