ព័ត៌មានក្ដៅ

    លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 1571

    បទល្មើស​នេសាទ​បាន​កើត​ឡើង​ខ្លាំង​ជាង​មុន​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដោយ​មាន​ការ​ឃុប​ឃិត​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ និង​អា​ជ្ញា​ធរ​ដែន​ដី បើក​ដៃ​អោយ​អ្នក​មាន​អំ​ណាច​ មាន​លុយ​កាត់​ មាន​មុខ​មាត់​ ដាក់​ណរ៉ាយក្រឡា​ញឹក​រាប់​រយ​រាប់​ពាន់​ម៉ែត្រ ប្រ​មូល​យក​ត្រី​ទាំង​​តូច​ទាំង​ធំ​នៅ​រដូវ​សំរ៉ក​នេះ​ស្ទើ​អស់​ពី​បឹង​ទន្លេ​សាបទៅ​ហើយ។

    ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចជា​ ការ​ប្រើ​សាច់​អួន​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រធ្វើ​ជា​ ណរ៉ាវ ស្ទាក់​យក​ត្រី​ទាំង​តូច​ទាំង​ធំមិន​អោយ​ចុះ​ទៅ​បឹង​ទន្លេ​សាប​បាន​ទេ។ ពួកគាត់​បន្ត​ថា ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​មិន​អាច​មាន​លទ្ធ​ភាពប្រ​កប​របរ​ខុស​ច្បាប់​នេះ​បានទេ ព្រោះ​ទី១-ត្រូវ​បង់​លុយ​ជា​ច្រើន​អោយ​ទៅ​មន្រ្តី​ជំ​នាញ ទី២-ត្រូវ​ចំ​ណាយ​លុយ​ជា​ច្រើន​ទិញ​សាច់​អួន​ ទី៣-ត្រូវ​មាន​ខ្នង​មាន​ខ្សែសំរាប់​កាង​កុំ​អោយ​​មាន​ស្ថា​ប័ន​ផ្សេង​មក​រារាំងរំខាន។

    បុរស​ម្នាក់​មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១ម៉ែត្រ៦៥ មាន​សម្បុរ​សណ្តែកបាយ អុំ​ទូក​តូចដោយ​ច្រ​វាខ្លី នៅ​យាម​ណរ៉ាវ​មួយ​កន្លែង​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា ណរ៉ាវ​ ដែល​មាន​ប្រ​វែង​ជា​ង​៣០០​ម៉ែត្រ​មួយ​នេះ​មិន​មែន​ជា​របស់​គេ​ទេ គេ​គ្រាន់​តែ​ជា​អ្នក​យាម​ថែ​រក្សា​តែ​ប៉ុណ្ណោះ ឯ​លោកដង្ខៅ​ ង៉េត ជា​ថៅ​កែ កាត់​នៅ​ឯ​ឃុំ​ដំដែក ២-៣ ថ្ងៃ​គាត់​ចុះ​មក​ចាប់​ត្រី​លក់​ម្តង រឿង​ច្បាប់​ទំ​លាប់​សុំ​សួរ​ទៅ​លោក​ថៅ​កែ​ខ្ញុំ​ទៅ។

    ប្រ​ភព​ពី អ្នក​នេសាទ​ស្រី​ម្នាក់​បាន​លួច​ខ្សឹប​អោយ​ដឹង​ថា លោក ង៉ែត​ ជា​អតី​ត​កូន​ថៅ​កែ​ឡូ​នេ​សាទ​នៅ​ឃុំ​​កំ​ពុង​ឃ្លាំង​នេះ តែ​ដល់​រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​បិត​ឡូ​នេសាទឯក​ជន​ទុក​អោយ​រាស្រ្ត​រក​ស៊ី​ ទើប​លោក​ង៉ែត​ មាន​ការ​មិន​សូវ​សប្បាយ​ចិត្ត ក្នុង​ការ​ប្រ​កប​មុខ​របរ​តូច​តាច បាន​ជា​ចំ​ណាយ​លុយ​សូក​ប៉ាន់​មន្រ្តី​ជំនាញ ដើម្បី​ដាក់ ​ណរ៉ាវ អោយ​​រាង​ធំ​ហើយ​វែង​ដាច់​កន្ទុយ​ភ្នែកបែប​នេះ។ អ្នក​នេសាទ​ស្រីនេះ​បន្ត​ថា លោក​ ង៉ែត ជា​មនុស្ស​ឈ្នានីសអ្នក​ក្រ ឃើញ​ពល​រដ្ឋ​ក្រី​ក្រ​រក​ស៊ី​បន្តិច​បន្ទួច រាយ​ការណ៍​អោយ​មន្រ្តី​ជំ​នាញ​ទៅ​ចាប់​យក​មក​អោយ​បង់​លុយរាប់​លាន​រៀល​ ដែល​ជា​ហេតុ​បណ្តាល​អោយ​អ្នក​ក្រ​ទឹក​ភ្នែក​ហូរ​រហាម​ដូច​អណ្តើក​ត្រូវ​ភ្លើង តែ​ខ្លួន​ឯង​វិញ​រក​ស៊ី​ខុស​ច្បាប់​គ្មាន​អ្នក​ណា​ដែល​ហ៊ាន​អើ​ពើធ្វើ​ដឹង​ធ្វើ​លឺ​អីទេ។ អ្នក​នេ​សាទ​​ស្រីរូប​នេះ​បន្ថែមថា គាត់​មិន​ហ៊ាន​និយាយ​ច្រើន​ទេ​ខ្លាច​លោក​ ង៉ែត​ ដឹង​គេ​គុំ​គួន​ធ្វើ​បាប​​គាត់​ ព្រោះ​លោក​ង៉ែត​ជា​មនុស្ស​មាន​អំ​ណាច​ មាន​លុយរាប់​លាន​ដុលា្លរ ម្យ៉ាង​វិញ​ទៀតលោក​ ង៉ែត​ធ្លាប់​និ​យាយ​ថា​គេ​​ជា​​នាយ​ទាហ៊ាន​មាន​បុណ្យ​សក្តិធំផង​នៅ​ខេត្ត​សៀម​រាប​នេះ សូម្បី​លោក​ ព្រិនសាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ក៏ជា​មិត្ត​ភ័ក្រ​ជិត​ដិត​របស់​លោក​ង៉ែត​ដែរ បាន​ជា​លោក​ង៉ែត​រក​ស៊ី​ខុស​ច្បាប់​ធំ​ប៉ុណមេឃ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់គាត់។

    នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ខល​សំ​ភាសន៍លោក​ង៉ែត​នាពេល​ថ្មីៗ​នេះ លោកង៉ែត​បាន​មា​ន​ការ​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​។ លោក​ង៉ែត​បន្ថែម​តាម​ទូរ​ស័ព្ទថា ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​ចាំ​ជួប​គ្នា​នៅ​តុលាការ។

    លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​ ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន65179ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន594ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន632ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន731ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3044ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន2750ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន687ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន745ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន3573ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន984ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      332នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9188នាក់
    ខែនេះ    195958នាក់
    ឆ្នាំនេះ   1794194នាក់
    សរុប   32460440នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 01:41