ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1543

ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​១ ក្នុង​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវបានធ្វើ​ការបង្ក្រាបនៅ​ព្រឹក​ថ្ងៃ​ទី​២៦​ម្សិល​មិញ​ ដោយ​កម្លាំង​ចំរុះ​​​​ដែល​ចូល​រួម​ដោយ​លោក អ៊ុំអមរា ស្នង​ការ​រងខេត្ត​ លោក សឿន​សេន​ នាយការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច លោក​សំ​ផាន់ណា នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ក្រឡាញ់ រួម​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ ដែល​បញ្ជា​ផ្ទាល់​ពី​​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប និង​ដឹក​នាំ​កម្លាំង​ដោយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង។

ដើម​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ខាង​លើ​នេះ គឺ​ដោយ​សា​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ខាង​លើ​បាន​រាយ​ការ​ណ៍​ប្រាប់​អ្នក​សា​រ​ព័ត៌​ថា រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ពួ​ក​គាត់​មាន​ទុក្ខ​លំ​បាក​២​ករណី​ដោយ​សារ​តែ​ស្រះចិញ្ចឹម​ត្រី​នេះគឺ​ ទី១-ម្ចាស់​ស្រះ​បិត​ទឹក​ដើម្បី​បង្ហូរ​ចូល​ស្រះ​របស់​ខ្លួន​ដែល​នាំ​អោយ​លេច​ស្រែ​អ្នក​នៅ​លើ​ទឹក ទី២-ម្ចាស់​ស្រះ​បាន​បង្ហូរ​ទឹក​ស្អុយ​ទំ​លាក់​ទៅ​អ្នក​នៅ​ខាង​ក្រោម​ ប៉ះ​ពាល់​ពល​រដ្ឋ​រាប់​រយ​គ្រួសារ។

តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ម្សិល​មិញ​ប្រ​ជា​ពល​រដ្ឋបាន​នាំ​គ្នា​សា​ទរ​ និងនាំ​គ្នា​មក​រាយ​ការណ៍​បន្ថែម​ជូន​សមត្ថ​កិច្ច​ថា ទឹក​ស្អុយ​ដែល​ហូរ​ធ្លាក់​ចូល​តាម​អូរ​ តាម​ប្រឡាយ ហូរ​ចូល​ក្នុង​ស្រែ​ដែល​បណ្តាល​អោយ​ងាប់​ សំណាប​ សន្ទុង របស់​កសិករ​ក្នុង​ឃុំនេះរយះ​ពេល​២ឆ្នាំហើយ។ ពួក​គាត់​បន្ត​ថា ពេលគេ​បង្ហូរ​ទឹក​ស្អុយ​ដាក់​ស្រែ​ស្រូវ​របស់​ពួក​គាត់ គឺ​ផ្តល់​ផល​អាក្រក់​ដូច​ជា រមាស់​ជើងរមាស់​​ដៃពេល​ចុះ​ស្ទុង ជា​ពិ​សេស​នោះ​គឺ​ក្លិន​ស្អុយ​អាសោច​បក់​បោក​តាម​ខ្យល់​ធ្វើអោយ​​ពលរដ្ឋ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​រស់​នៅ​ជុំ​វិញ​នោះ​គ្រប់​ៗ​ក្រួសារ។ ពល​រដ្ឋ​បន្ថែម​ថា ជា​រៀង​រាល់​ថ្ងៃ​គាត់​ឃើញ​មាន​ឡាន​កូរ៉េ២-៣​គ្រឿង​ដឹក​ត្រី​នុយ​តូចៗ​រាប់​សិប​តោន​ យក​មក​អោយ​ត្រី​ឆ្តោ​ខាង​លើ​ស៊ី​ ដែល​ពួ​កគាត់​បារម្ភណ៍​ថា បើ​ចាប់​ត្រី​តាំង​ពី​តូច​បែប​នេះ​អស់​ហើយនោះ​ ​តើ​ត្រី​នៅ​បឹង​ទន្លេ​សាប​អាច​សល់​ទៀត​ទេ មាន​តែ​រលាយ​តែ​ប៉ុណ្ណោះ។

សមត្ថ​កិច្ច​ពុំ​ទាន់​អាច​វែក​មុខ​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះបាន​​ទេ តែ​មាន​មេ​ការ​ម្នាក់ ឈ្មោះ​ វ៉ាងវណ្ណ ភេទ​ប្រុស អាយុ២៣ឆ្នាំ ​​​បាន​ចេញ​មុខ​អះ​អាង​ថា គេ​ជា​មេការ​ស៊ី​ឈ្នួលទើប​តែ​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ហើយ​គេ​មិន​ស្គាល់​ឈ្មោះ​ថៅកែ​ និង​មិន​ស្គាល់​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នងទេ។

បើ​យោង​តាម​សម្តី​ប្រ​ជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​ដែន​ដី បាន​អោយ​ដឹង​ថា ថៅ​កែ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ គឺ​មាន​ម្ចាស់​ជា​ជន​ជាតិ​វៀត​ណាម ឈ្មោះ​ លោកដាង លោកវ៉ាង និង​លោកចាន់។ ពួក​គាត់​អោយ​ដឹង​ទៀត​ថា ម្ចាស់​ដី​ស្រះខាង​លើ​នេះ ឈ្មោះលោក ជាសុភឿត ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្កុក​ស្តម ហើយ​មាន​ខ្នង​ធំ​សុទ្ធ​តែ​ខ្សែ​ឧកញ្ញ៉ានៅ​ខេត្ត​សៀម​រាប​នេះ ទើប​ជា​ហេតុ​មិន​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​មក​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើ​នេះ។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ទូរ​ស័ព្ទ​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ជា​សុភឿតនៅ​ព្រឹក​ម្សិល​មិញ លោក​បាន​ជេរ​អ្នក​កាសែតថា ”ពួក​អា​អ្នក​កាសែត​ឯង​កុំ​ប៉ិន​ រមាស់​ដៃ​រមាស់​ជើង​ពេក ឆ្នាំ​មុន​អញ់​ចិញ្ចឹម​១​ឆ្នាំ​គ្មា​ន​អាណា​វា​ថា ស្អុយ ពួក​អា​ឯងល្មម​ៗបាន​ហើយ“ រួច​បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក មៀលរ៉ា មេភូមិ​តាជេត បាន​អោយ​ដឹង​ថា លោក​ធ្លាប់​បាន​សរសេរ​របាយ​ការណ៍​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ឃុំអំ​ពី​សំ​ណើរ​និង​ទុក្ខ​លំ​បាក​របស់​ប្រ​ជា​ពលរដ្ឋ​ខាង​លើ តែ​រហូត​មក​ដល់​ពេល​នេះ​ស្ងាត់​ឈឹង​ មិន​មាន​ការ​អន្ត​រាគម​សោះ​ ចំ​ពោះ​ការ​បង្ហូរ​ទឹក​ស្អុយ​នេះ។

នៅ​រសៀល​ដដែល​បន្ទាប់​ពី​សមត្ថ​កិច្ច​បញ្ចប់​ការ​ធ្វើ​កំ​ណត់​ហេតុ លោក​សឿន​សេន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​បញ្ជូន​សំ​ណុំ​រឿង​នេះ ទៅ​អោយ​ខាង​រដ្ឋ​បាល​ជល​ផល ជា​អ្នក​ចាត់​ការ​បន្ត និង​រង​ចាំ​បញ្ជា​របស់​លោក​ព្រះ​រាជ​អា​ជ្ញាថា​ត្រូវ​ធ្វើ​យ៉ាង​ណាបន្ត​ទៀត​។ លោ​បន្ត​ថា វត្ថុតាង​ លោក​បាន​ប្រគល់​អោយ​មេការ​ឈ្មោះ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ មើល​ថែ​រក្សា​ទុក​មិន​អោយ​ប៉ះ​ពាល់ បើ​មាន​ការ​ចាប់​ត្រី​ចេញ ឬ​បាត់​បង់​ត្រី​ដោយ​ប្រការ​ណា​មួយ​នោះ​ ឈ្មោះ​ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​​ផ្លូវ​ច្បាប់។  ​

ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ខាង​លើ​សំ​នូម​ពរ​ទៅ​ សមត្ថកិច្ច​ពាក់​ពាន់ មន្រ្តី​ជំ​នាញ ជា​ពិសេស​លោក ទី​សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំបូង​ខេត្ត​សៀមរាប មេត្តាឆាប់​ចាប់​កូន​ត្រី​ឆ្តោ​ក្នុង​ស្រះ​នេះ​ប្រ​លេង​ទៅ​ក្នុង​បឹង​ទន្លេ​សាប​ទៅ ព្រោះ​បើ​ទុក​យូរ​ខ្លាច​ម្ចាស់​ស្រះលួច​ចាប់​ដឹក​ចល័ត​ចេញ​អស់​ និង​ម្យ៉ាង​ទៀត​កុំ​អោយ​ពួក​គេ​បំ​ពុល​បរិស្ថាន​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​បន្ត​ទៅ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1545ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1473ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1324ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1616ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1417ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2359ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1651ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1563ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2070ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1535ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34069នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137240នាក់
ខែនេះ    520520នាក់
ឆ្នាំនេះ   1902752នាក់
សរុប   51262678នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:26