ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ

ដោយៈ វាសនា ស្ទឹងត្រែង ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 1538

​​អ្នកស្រី សួនសំនៀង ហៅ យាយ​ព្រឿង បានរៀបចំ ចេញ​ឈើ​ពី​ចំណុច​ញើ​ន ចូលមក ខេត្ដ​ស្ទឹងត្រែង​រាប់សិប​ម៉ែត្រគូប ដើម្បី​យកទៅ​ស្ដុក​ទុក​ក្នុង​សិប្ប កម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ គាត់​ដ៏​ធំ​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង ហើយ​បន្ដ​ចែកចាយ​ទៅកាន់​សិប្បកម្ម​ផ្សេងៗ និង​ទៅ​ស្រុក​យួន ដោយ​គ្មាន​មន្ដ្រី​ជំណាញ និង​សមត្ថ កិច្ច​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះទេ បើទោះបីជា​ប៉ុន្មាន​ថ្ងៃ​មកនេះ សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អស់ នោះបាន​បញ្ចេញស្នាដៃ​បង្ក្រាប ឈ្មួញ​រកស៊ី​ឈើ​តូចតាច​ក៏ដោយ ហើយ​គេ​នៅតែ​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច និង​មន្ដ្រី ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ជំនួញ ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង យ៉ាង​ដូច្នេះ ?

​មានការ​បញ្ជាក់ថា យាយ​ព្រឿង មាន​ខ្នងបង្អែក និង​មាន​អ្នករត់ ការ​យ៉ាង​ស្ទាត់ជំនាញ​ក្នុងការ ស្ពាយ​ប្រាក់​យកទៅ​បែងចែក​ដល់ មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឱ្យ​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ជំនួញ​ឈើ ខុសច្បាប់​របស់​អ្នកស្រី សួន សំ នៀង ហៅ​យាយ ព្រឿង ហើយ ជាទូទៅ​យាយ​ព្រឿង មិនចេះ ភាសា​ខ្មែរ​ច្បាស់​ទេ ក្នុងករណី ដែលមាន​មន្ដ្រី​ជំនាញ សមត្ថកិច្ច ឬ​ក្រុមអ្នកកាសែត​ទូរស័ព្ទ​ទៅ​សួរ នាំ​គាត់ យាយ​ព្រឿង តែងតែ​ឱ្យ ទូរស័ព្ទ​មកជួប​មនុស្ស​ម្នាក់​ដែល ជា​អ្នក​កាន់​កញ្ចប់​លុយ​ឱ្យ​គាត់ ក្នុងការ​បែងចែក​មន្ដ្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​អ្នក កាសែត​ផងដែរ ។ ហេតុដូច្នេះ ហើយ​បានជា​ជំនួញ​ឈើ​ខុសច្បាប់ របស់​យាយ​ព្រឿង​មាន​ទ្រង់ទ្រាយ ធំជាងគេ និង​ដុះ​ស្លែ​នៅក្នុង​ខេត្ដ ស្ទឹងត្រែង​គ្មាន​នរណា​ហ៊ាន​ប៉ះ ពាល់ ក៏​ព្រោះតែ​ផ្នែក​ពាក់ព័ន្ធ ទាំងអស់នោះ​បានទទួល​ផល​ប្រ យោជន៍​ជាប់​ជាប្រចាំ​ពី​យាយ​ព្រឿង ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ គ្មាន​ការ បង្ក្រាប​ដូច​ឈ្មួញ​ដទៃ ។​

​កន្លងមក​យាយ ព្រឿង បាន បញ្ជា​ឱ្យ​មន្ដ្រី និង​សមត្ថកិច្ច​មួយ ចំនួន​ចុះ​ចាប់​ឈើ​របស់​ឈ្មួញ​តូច តាច​មួយចំនួន​ដែល​ហ៊ាន​រកស៊ី ប្រជែង​ជាមួយ​គាត់ ក៏ដូចជា​ឈ្មួញ ដែល​មិន​យក​ឈើ​ទៅ​លក់​ឱ្យ​គាត់ ជាក់ស្ដែង​យាយ ជូ ជា​ឈ្មួញ​ដែល ទើប​ចេញ​រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ តូចតាច​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ខាត ឡុងចុង ក៏​ដោយសារតែ​យាយ ព្រឿង បាន​រាយការណ៍​ទៅ​សមត្ថ កិច្ច ហើយ​បរិវារ​របស់​យាយ​ព្រឿង មួយចំនួន​បាន​ជំ​រុញឱ្យ​សមត្ថកិច្ច បង្ក្រាប​ជំនួញ​ឈើ​របស់​យាយ​ជូ កុំឱ្យ​ហើប​មុខ​រួច ។ ឥទ្ធិពល​អំ ណា​ច​របស់​យាយ​ព្រឿង កាន់តែ ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើទោះបីជា​គាត់​និយាយ​ខ្មែរ​មិន ច្បាស់ ក៏មាន​បរិវារ​ជាច្រើន​ចាំ ជួយ​បកប្រែ ឬ​ចាំ​សម្របសម្រួល ការពារ​ជំនួញ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង​កុំឱ្យ​មានរឿង​រ៉ាវ ដែល​ពេលខ្លះ​យាយ​ព្រឿង មិន ឆេះដុំ​ទេ ប៉ុន្ដែ​បរិវារ​របស់គាត់​មួយ ចំនួន​បែរជា​ក្ដៅស្លឹកត្រចៀក​ជំនួស យាយ​ព្រឿង​ទៅវិញ ។​

​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ពី​ជំនួញ​ឈើ​ខុស ច្បាប់​របស់​យាយ​ព្រឿង ដែល គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ បន្ទាប់ ពី​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​សម្ងំ យ៉ាង​ស្ងៀមស្ងាត់​ទទួលយក​ផល ប្រយោជន៍​ពី​យាយ​ព្រឿង បាន ធ្វើខ្លួន​យ៉ាង​សុភាព​ជួយ​ការពារ ជំនួញ​ឈើ​ខុសច្បាប់​ឱ្យមាន​ភាព រលូន​ល្អ ។ គេ​សង្កេតឃើញថា យាយ​ព្រឿង ដែល​មិនចេះ​អក្សរ ខ្មែរ អត់​ដឹងថា មាន​កាសែត​ចុះ ផ្សាយ​រឿង​របស់គាត់​ទេ ប៉ុន្ដែ​បរិ វារ​របស់​យាយ​ព្រឿង ដែល​ទទួល លុយ​តាមរបៀប​ម៉ៅ​ផ្ដាច់​ការពារ កុំ​ឱ្យមាន​កាសែត​ចុះផ្សាយ​រឿង យាយ​ព្រឿង រកស៊ី​ឈើ​បាន​ក្ដៅ ស្លឹកត្រចៀក ព្រោះ​ខ្លាច​មាន​មន្ដ្រី ជំនាញ​ខ្សឹបប្រាប់​យាយ​ព្រឿង​ថា មាន​កាសែត​ចុះផ្សាយ ។​​

យ៉ាងណាក៏ដោយ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន បានចេញ​បទ បញ្ជា​យ៉ាង​តឹងតែង​ឱ្យ​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យក​ចិ​ត្ដ​ទុក ដាក់​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ឱ្យមាន​ប្រសិទ្ធភាព គួរ​ណាស់​តែ អាជ្ញាធរ​ខេត្ដ​ស្ទឹងត្រែង​ដែល​ដឹក នាំ​ដោយ​លោក ឡូយ សុផាត យក​ចិ​ត្ដ​ទុកដាក់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​យាយ​ព្រឿង មិនគួរ​រក្សា ទុក​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ ឈ្មួញ​ដុះ​ស្លែ​ម្នាក់នេះ​ជា​ឆ្នាំង បាយ​នោះទេ ។ គួរបញ្ជាក់​ផង ដែរ​ថា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ក៏ដូចជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ឆេង គឹម​ស៊ុន ធ្លាប់​ទទួល ការព្រមាន​ពី​នាយករដ្ឋមន្ដ្រី​រួច ហើយ​ថា ប្រសិនបើ​មិនមាន​សមត្ថ ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹងត្រូវ​ដកហូត​មុខតំណែង ថែម ទាំង​នាំទៅ​ផ្ដន្ទាទោស​ដោយ​គ្មាន ករណី​យោគយល់​ទៀត​ទេ ហើយ ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ ព្រឿង ដែល​កំពុងតែ​រលូន​ល្អ​គ្មាន នរណា​ហ៊ាន​ប៉ះពាល់​នៅពេលនេះ អាចជា​កម្មវត្ថុ​ដែល​ត្រូវ​ស៊ើប អង្កេត​ដើម្បី​នាំ​មន្ដ្រី​មួយចំនួន​ទៅ ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំឱ្យ មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ និង រកស៊ី​ឈើ​ខុសច្បាប់​តទៅទៀត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1458ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1650ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1564ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2049ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1471ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2101ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1700ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1428ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1528ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន1712ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2953នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    30806នាក់
ខែនេះ    339974នាក់
ឆ្នាំនេះ   2350513នាក់
សរុប   51710439នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 05:58