មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ

ដោយៈ យ៉ាង បន្ទាយមាន​ជ័យ ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:01 នាទី ចំនួនអានៈ 1383

​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​មាន​ការហូរចូល​យ៉ាងខ្លាំង​ពី​សៀម​ចូល មក​ក្នុង​ទឹកដី​ខេត្ដ​បន្ទាយមានជ័យ រហូតដល់​បន្ដ​មកកាន់​រាជធានី​ភ្នំ ពេញ​ហើយ​ច្រករបៀង​ជាច្រើន នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​មាន ភាព​ធូររលុង​ដោយសារ​អាជ្ញាធរ ខេត្ដ​ក៏ដូចជា​កងកម្លាំង​ប្រដាប់ អាវុធ​ឃុបឃិត​ឱ្យមាន​ការហូរចូល​នូវ​ទំនិញគេចពន្ធ​ទាំងនោះ​ក៏​ជា អត្ថប្រយោជន៍​សម្រាប់​ម​ន្ដ្រី​គយ ពុករលួយ​ផងដែរ ។​

​គេ​បាន​រាយការណ៍​មក​ថា មាន ច្រករបៀង​ល្មើសច្បាប់​ធំៗ​ចំនួន ៣ ដែល​កំពុងតែ​ហូរ​ចូល​នូវ​ទំនិញ​គ្រប់ប្រភេទ​ក្នុងនោះ​មាន​ច្រក​អូរ​បី​ជាន់ ច្រក​ម៉ាឡៃ​និង​ច្រក​បឹង​ត្រកួន ។ គេ​បាន​បញ្ជាក់ថា​នៅ​ចំណុច​ច្រក អូរ​បី​ជាន់​បច្ចុប្បន្ន​គឺ​គ្រប់គ្រង ដោយ​ក្រុមនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៩១១ របស់លោក សូ សុ​វណ្ណា​រី និង​នគរបាល​វរៈ​ការពារ ព្រំដែន​លេខ ៨៩១ របស់លោក ហាំ វណ្ណៈ ។ ច្រក​អូរ​បី​ជាន់​មាន នាំចូល​នូវ​ប្រភេទ​ជា​ម៉ូតូ​ក្ដៅ​ដែលជា​ម៉ូតូ​ប្រជាជន​សៀម​លួច​និង​ប្លន់​ពី​ទឹកដី​របស់គេ​យកមក​លក់​ឱ្យ ឈ្មួញ​របស់​ខ្មែរ​នៅ​ចំណុច​ច្រក​ព្រំ ដែន​ហើយ​ក្រៅ​អំពី​ម៉ូតូ​ក៏មាន​ចេញ ផងដែរ​នូវ​ប្រភេទ​ហ្គាស​ដូចជា​នៅ ចំណុច​ច្រករបៀង​ដើម​ស្នួល​មាន​ទាំង ហ្គាស​និង​ម៉ូតូ​ស្ថិតក្នុង​ទ្រង់ទ្រាយ​ដ៏ ច្រើន​ផងដែរ ។ បើ​បញ្ហា​ម្ហូបអាហារ ដូចជា​សាច់មាន់ និង​ជ្រូក​ក្រហម​ក៏ មាន​នាំចូល​តាម​ចំណុច​ច្រក​ម៉ុង​ចិន ដែល​គ្រប់គ្រង ដោយ​នគរបាល​វរៈ ការពារ​ព្រំដែន​លេខ​៨៩១ ។​

​ច្រក​ម៉ាឡៃ​កន្លងទៅ​ក៏មាន​ការ នាំចូល​នូវ​ទំនិញ​គ្រប់​ប្រភេទ​ជាច្រើន ផងដែរ​ប៉ុន្ដែ​ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ បញ្ហា​ផ្លូវ​មិនទាន់ អំណោយផល​ធ្វើឱ្យ​ឈ្មួញ​ពិបាក ដឹកទំនិញ​ឆ្លងកាត់​តែមាន​ទំនិញ មួយចំនួន​នៅតែ​បន្ដ​លួច​ចេញ​ខ្លះៗ​ដែរ ។ ករណី​ច្រក​បឹង​ត្រកួន​បច្ចុប្បន្ន ក្លាយទៅជា​ច្រក​ដ៏​ធំ​ក្នុង​ការនាំ​ទំនិញ គេចពន្ធ​ចូល​ពិសេស​ទ្រង់ទ្រាយ​ធំជាងគេ​គឺ​ការនាំ​ម៉ូតូ​ចូល​ដូចជា ម៉ូតូ ហ្វី​ណូ និង​ម៉ូតូ​ស្កូ​ប​ពី ឃ្លី​ច​ស៊េរី ឆ្នាំ​២០១២ ក្នុង​មួយថ្ងៃៗ​មាន ចំនួន​រាប់សិប​គ្រឿង​ដែល​ឈ្មួញ បាន​ដឹកជញ្ជូន​ដូចជា​ប្រភេទ​ឡាន​នីសា​ន់ និង​មួយចំនួនទៀត​គេ​បាន ឃើញ​ក្រុម​ឈ្មួញ​ជួល​ឱ្យ​ក្មេងស្ទាវ​ជា​អ្នកបើក​ចេញពី​ចំណុច​ច្រក​បឹង​ត្រកួន​ដែល​ធ្វើឱ្យ​ការហូរចូល​ប្រភេទ ជា​ម៉ូតូ​គេចពន្ធ​ទាំងនេះ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​ជាច្រើន​ក្នុង​មួយខែៗ ។​

​លោក ផូ ផល្លា ប្រធាន​សាខា គយ និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន ជ័យ​ត្រូវបាន​គេ​ចាត់ទុកថា​មាន ភាព​ធូររលុង​ទៅលើ​ការអនុញ្ញាតឱ្យ​ទំនិញ​ទាំងអស់នោះ​ហូរ​ចូល ព្រោះ​កន្លងទៅ​នៅក្នុង​ទឹកដី​ខេត្ដ បន្ទាយមានជ័យ​នេះ​មាន​ករណី ហូរ​ចូល​តាំងពី​ប្រេងឥន្ធនៈ​ជាដើម ដោយ​មន្ដ្រី​គយ​មួយចំនួន​គឺជា​អ្នក ប្រមូល​ផល​លើ​ទំនិញគេចពន្ធ ប៉ុន្ដែ​បញ្ហា​ចំណូល​ពន្ធ​ត្រូវបាន ខាតបង់ ។ មន្ដ្រី​គយ​ជាច្រើន​ក៏បាន ដាក់​ប៉ុស្ដិ៍​ដែល​គេ​ហៅថា​ក្រុម​គយ ចល័ត​សម្រាប់​ទប់ស្កាត់​ទំនិញ​គេច ពន្ធ​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្រោម​ការបង្គាប់បញ្ជា​របស់​លោក ផូ ផល្លា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ ប៉ុន្ដែ​លទ្ធផល របស់​មន្ដ្រី​គយ​ទាំងនោះ​មិនទាន់ ហុច​ចេញ​ជា​ផ្លែផ្កា​ណាមួយ​ទៅ លើ​ការទប់ស្កាត់​ទំនិញ​ដែល​បាន​ហូរ ចូល​ដូច​ហែ​កឋិន​ទាំង​នោះទេ ។ ផ្ទុយទៅវិញ​រាល់​ការដឹកជញ្ជូន​ទំនិញ គេចពន្ធ​ដែល​បាន​ឆ្លងកាត់​ទីតាំង កុងត្រូលជជុះ​នៃ​ក្រុម​គយ​ចល័ត ទាំងនោះ​គឺ​គេ​ឃើញតែ​ក្រុម​ឈ្មួញ​ចូល​បង់ប្រាក់​សម្រាប់ ក្បាល​ឡាន ប៉ុន្ដែ​ប្រសិនបើជា​ទំនិញ​ណា​ដែលមាន​រូបភាព​ជា​ទ្រង់ទ្រាយ​ធំៗ ក្រុម គយ​ចល័ត​មិនអាច​ធ្វើការ​បង្ក្រាប ឬក៏​បង្ខំ​ឱ្យចូល​បង់ប្រាក់​ដោយសារ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ​ទូទាត់​តាម រយៈ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធាន ផូ ផល្លា ដោយផ្ទាល់ ។​

​ច្រករបៀង​ជាច្រើន​នៅក្នុង ខេត្ដ​បន្ទាយមានជ័យ​ប្រសិនបើ អាជ្ញាធរ​ខេត្ដ​កងកម្លាំង​ប្រដាប់ អាវុធ​រួមទាំង​ជំនាញ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ខេត្ដ​នេះ​មាន​វិធានការ លុបបំបាត់​គឺអាច​ឱ្យ​រដ្ឋ​ប្រមូលបាន នូវ​ចំណូល​ពន្ធ​យ៉ាងច្រើន ។ ប៉ុន្ដែ ការបង្ក្រាប​កន្លងទៅ​នៃ​ច្រករបៀង ធ្វើឡើង​បានត្រឹមតែ​ច្រក​ដែលមាន​រូបភាព​តូចតាច​ចំណែកឯ​ច្រក​ធំៗ​ដូច​ជាការ​នាំចូល​នូវ​ប្រភេទ​ជា​ប្រេង សាំង​ជ្រូក​ក្រហម​ហ្គាស​គ្រឿង​ភេសជ្ជៈ រួមទាំង​ម៉ូតូ​គេចពន្ធ​នេះ​ជាដើម​មិន ទាន់​ធ្វើការ​លុបបំបាត់បាន​ដោយសារ តែ​កើតមាន​អំពើពុករលួយ ឬ​មន្ដ្រី ដែល​ពាក់ព័ន្ធ​ទាំងនោះ​ទុក​សម្រាប់ ជា​ឆ្នាំងបាយ​របស់​ពួកគេ ។​

​នាយករដ្ឋមន្ដ្រី​លោក ហ៊ុន សែន ធ្លាប់បាន​លើក​ឡើងជា​ញឹកញាប់​ផងដែរ​ទៅលើ​បញ្ហា​ជំរុញ​ឱ្យ​សមត្ថ កិច្ច​គយ​និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ដោយ​សកម្ម​ដើម្បី​លុប បំបាត់​ការហូរចូល​នូវ​ទំនិញ​គេច ពន្ធ​ប៉ុន្ដែ​រូបភាព​ក្នុងការ​ដឹកទំនិញ គេចពន្ធ​ចេញពី​ខេត្ដ​បន្ទាយ​មាន ជ័យ​មាន​ជាច្រើន​ដែល​មិនទាន់បាន បង្ក្រាប​ពិសេស​លោក ផូ ផល្លា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ​ហាក់ដូចជា​ខ្វះ​ការ ទទួលខុសត្រូវ​ទោះជា​រូបភាព​នៃ​ការ ហូរ​ចូល​ទំនិញគេចពន្ធ​ទាំងនោះ​មាន ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ក្លាយទៅជា ទម្លាប់​មួយ​ដែល​ឈ្មួញ​បាន​រកស៊ី​ជា ប្រចាំ​យ៉ាងណាក៏ដោយ​មេ​គយ​រូប នេះ​ហាក់បី​ដកខ្លួន​ពី​ការបង្ក្រាប ។​

​ដូចជា​ករណី​នាំ​ម៉ូតូ​គេចពន្ធ ចូល​គ្រាន់តែ​នៅ​ច្រក​បឹង​ត្រកួន​មួយ ប៉ុណ្ណោះ​គឺមាន​ប្រមាណ​ពី​២០ ទៅ​៣០​គ្រឿងក្នុង​មួយថ្ងៃ​ដែល​គេ បាន​ដឹកជញ្ជូន​តាម​ប្រភេទ​ឡាន​នីសា​ន់​និង​មួយចំនួនទៀត​ត្រូវបាន ឈ្មួញ​ជួល​ឱ្យ​ក្រុមក្មេងស្ទាវ​បើក ចូល​យ៉ាង​ហូរហែ​បន្ដកន្ទុយ​គ្នា​កាត់មុខ​សមត្ថកិច្ច​ដែល​យូរៗ​ម្ដង​គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​នគរបាល ក៏ដូចជា​កងរាជអាវុធហត្ថ​ក្នុង​ខេត្ដ​នេះ​ធ្វើ​ការឃាត់​ចាប់​ដើម្បី​តម្រូវឱ្យ មានការ​បង់ពន្ធ​នាំចូល​ប៉ុន្ដែ​មួយ ចំនួន​ធំ​នៃ​ម៉ូតូ​គេចពន្ធ​ទាំង​នោះគេ​បានឃើញ​ឈ្មួញ​ដឹកជញ្ជូន​ផងដែរ​មកកាន់​រាជធានី​ភ្នំពេញ ។​

​លោក ផូ ផល្លា មេ​គយ​ខេត្ដ បន្ទាយមានជ័យ​នេះ​ក៏​មិនអាច លុបបំបាត់បាន​ផងដែរ​ជុំវិញ​បញ្ហា​ពុករលួយ​មួយចំនួន​នៃ​មន្ដ្រី​គយ​របស់ គាត់​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ ប៉ែត​ព្រោះ​មាន​ទំនិញ​មួយចំនួន​ត្រូវបាន​បង់ពន្ធ​មិន​គ្រប់​ដោយសារតែ មានការ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ហើយ​ករណីខ្លះ​បែរជា​មន្ដ្រី​គយ ទាំងនោះ​ធ្វើការ​គាបសង្កត់​មកលើ ប្រជាពលរដ្ឋ​ព្រមទាំង​ជនពិការ ដែល​បាន​រកស៊ី​ប្រើ​កម្លាំង​លីសែង បង្ខំ​ឱ្យ​បង់ប្រាក់​ដោយ​ចោទប្រកាន់ ថា​ទំនិញ​ទាំងអស់នោះ​មិនបាន​បង់ ពន្ធ ។ គេ​បាន​រិះគន់ថា គ្រាន់តែ ករណី​ផលប្រយោជន៍​សេវា​ដែល បានមក​អំពី​ក្បាល​ឡាន​ដឹកទំនិញ ដែល​បាន​ឆ្លងកាត់​ច្រក​អន្ដរជាតិ ប៉ោយប៉ែត​នេះ​ក៏​ក្នុង​មួយខែៗ​មាន​ចំនួន​ច្រើន​ផងដែរ ប៉ុន្ដែ​ក្រុមមន្ដ្រី គយ​ទាំងនោះ​នៅតែ​ព្យាយាម​ទទួល ផលប្រយោជន៍​ពី​ការឃុបឃិត​គ្នា ទៅលើ​ទំនិញ​ដែល​បង់ពន្ធ​មិន​គ្រប់​ហើយ​លោក ផូ ផល្លា ជា​អ្នក ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1587ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1502ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន1960ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1422ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1560ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1502ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1517ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1748ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1570ដង បុណ្យចូលឆ្នាំខ្មែរ   អាន2538ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      850នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39892នាក់
ខែនេះ    349060នាក់
ឆ្នាំនេះ   2359599នាក់
សរុប   51719525នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 01:43