ព័ត៌មានក្ដៅ

    កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព

    ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:07 នាទី ចំនួនអានៈ 629

    កម្មករកម្មការនីរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា ដែលមានអស្រ័យដ្ឋាននៅ​ភូមិមល​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានគ្នាប្រមាណជាង៣០០នាក់ក្នុងចំណោម​កម្មករជា១០០០នាក់បាន​ដង្ហែក្បួនកូដកម្មរបស់ខ្លួនមករកអន្តរាគមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច​ដើម្បី​ឲ្យជួយអន្តរាគមការទា​របស់ខ្លួន ក្រោយពីបរាជ័យក្នុងការទាមទានាពេលកន្លងមក។

    លោក ប៊ុត ប៊ុនឈាន​ មន្រ្តីសម្ពន័សហជីព C.CAWDU បានឲ្យដឹងថាក្រោយពី​បរាជ័យក្នុងការ​ទាមទា​កម្មករបានដាក់លិខិតជូនដំណឹងដើម្បីធ្វើកូដកម្មតាំងពីថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១២ រហូតមក​ដល់​បច្ចុប្បន្ន គ្មានដំណោះស្រាយណាមួយដែលកម្មករអាចទទួលយកបាននោះទេ ។លោក​បានបន្តថា​ចំណុចសំខាន់ដែលកម្មករធ្វើការទាមទានោះមាន៨ចំណុចក្នុងនោះមាន៣ចំណុចសំខាន់ទី១សុំឲ្យ​រោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការវិញ ទី២ ការឈប់សម្រាក​របស់កម្មករសុំឲ្យរោងចក្រកាត់លុយព្រីមទៅតាមសមាមាត្រ មិនត្រូវកាត់ទាំងអស់នោះទេ ទី ៣សុំ​ឲ្យ​រោង​ចក្ររក្សាអត្ថប្រយោជន៏ផ្សេងៗសម្រាប់កម្មករនៅពេលដែលកម្មករឈប់មានសំបុត្រពេទ្យ​ត្រឹម​ត្រូវ។​

    យោងតាមសេចក្តីប្រកាសបង្គាប់របស់ក្រុមប្រឹក្សារអជ្ញាកណ្តាល បានបង្គាប់ឲ្យកម្មករ​ទាំងអស់​ចូល​ធ្វើការងារវិញ ដោយរងចាំដោះស្រាយនៅពេលក្រោយដើម្បីរក្សារប្រយោជន៏ទាំងអស់គ្នា។ដោយ​ឡែក លោក ប៊ុត ប៊ុនឈាន បានបញ្ជាក់ថាក្រោយពីកម្មករចួលធ្វើការវិញហើយ ខាងរោងចក្របាន​បដិសេដ្ឋមិនឲ្យថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការទើបកម្មករបន្តកូដកម្មរហូត​មកដល់ពេលនេះ។

    អ្នកស្រី ចាន់ សម្បត្តិ រដ្ឋបាលប្រចាំរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា បានឲ្យដឹងថាលោក​ស្រីមិនដឹងថាអ្នកដែលរោងចក្រមិនឲ្យចូលធ្វើការនោះជាថ្នាក់ដឹកនាំសហជីពនោះទេ ដោយសារតែ​សហជីពនោះមិនមានការបញ្ជូនដំណឹង និងគ្មានបញ្ជីការត្រឹមត្រូវ។អ្នកស្រីបានបញ្ជាក់ថា​ក្រុមប្រឹក្សារ​អជ្ញា​កណ្តាលបានចេញសេចក្តី​បង្គាប់ឲ្យចូលធ្វើការវិញមែន តែកម្មករដែលខាងរោងចក្របញ្ឈប់​នោះគឺ​ដល់ពេលបញ្ចប់កិច្ចសន្យាការងារ​។

    លោក ប៊ុត ប៊ុនឈាន ឲ្យបន្តឲ្យដឹងថា​សម្ព័នសហជីពលោកបានបញ្ជូនដំណឹងឲ្យរោងចក្រដឹង​មុនហើយពីសមភាពសហជីព ដែលតាមច្បាប់គឺថ្នាក់ដឹកនាំសហជីពត្រូវបានរក្សារការពារមុនចំនួន​៤៥ថ្ងៃ និងក្រោយការជូនដំណឹងចំនួន៤៥ថ្ងៃ លើកលែងតែថ្នាក់ដឹកនាំនោះមានកំហុសធ្ងន់ទើបអាច​បញ្ឈប់ ​ដោយឡែកសម្រាបរោងចក្រលើកហេតុផលថាដល់កំណត់ថេរវេលាបញ្ចប់កិច្ចសន្យាការងារ​នោះ​វាជាការពិត ប៉ុន្តែរោងចក្រអាចបន្តវិញបានដោយរូបភាពពិតរោងចក្រមានការងារជាច្រើនសម្រាប​ឲ្យកម្មករធ្វើហេតុអ្វីបានជាបញ្ជប់នៅពេលដែលដឹងថាពួកគេជាថ្នាក់ដឹកនាំសហជីព ដែលនាំឲ្យ​កម្មករ​ដឹងយ៉ាងច្បាស់ថាក្រុមហ៊ុនរើសអើងសហជីព ទើបមានកូដកម្មរហូតមកដល់ពេលនេះ។​

    គួបញ្ជាក់ផងដែរថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចយុទ្ធជន និងយុវនិតិសម្បទា គឺមានសមាសភាព​ក្នុងក្រុមគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម ថ្នាក់ជាតិ ទើបខាងកម្មករបាននាំគ្នាមករកអន្តរាគម​ពីស្ថាប័នមួយនេះ៕​ដោយ៖យាយពេញ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1069ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន857ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន2384ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន828ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន1461ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1095ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2078ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន3530ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន119ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន609ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      774នាក់
    ម្សិលមិញ    4797នាក់
    សប្ដាហ៍នេះ    7734នាក់
    ខែនេះ    119757នាក់
    ឆ្នាំនេះ   3985534នាក់
    សរុប   34651780នាក់
    ថ្ងៃទី 20 ខែ 11 ឆ្នាំ 2019 ម៉ោង 14:28