ព័ត៌មានក្ដៅ

    សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង

    ដោយៈ កំពង់ស្ពឺ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:34 នាទី ចំនួនអានៈ 672

    សម្ថកិច្ចចំរុះមួយក្រុមដែលមានរថយន្ត៣គ្រឿងដេញ ស្ទាក់ចាប់​បាន​រថយន្តដឹក​បទ​ល្មើស​ឈើក្រញូងមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ ៥ បានដោះលែងទៅវិញ​ដោយ​ម្ចាស់បទល្មើស​បានបង់​ប្រាក់ចំនួន៨០០០ដុល្លាទើបសម្ថកិច្ចព្រមដោះលែង។

    ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង១៦និង៣០នាទី សម្ថកិច្ចទាំងនោះបានដេញចាប់បានរថយន្ត ដឹកបទល្មើសឈើក្រញូងដែលមានចំនួនប្រមាណ ១៥០ គីឡូក្រាមហើយមន្រ្តីទាំងនោះបានទារលុយពីម្ចាស់ឡានតាមទូសព្ទ័ចំនួន១៥០០០ដុល្លាជាថ្នូរនិងការដោះលែង។ តែកាចរចារមិនបានត្រូវរ៉ូវគ្នាបានពន្យាពេលដល់ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១២ ទើបត្រូវ​បានដោះលែងស្ងាត់ៗដោយម្ចាស់បង់លុយ៨០០០ដុល្លា

    ប្រភពបានបន្តថារថយន្តចំនួន៣គ្រឿងដែលទី១  ម៉ាកលុចស៊ីស RX300 ពណ៏ស្កដែលបើក​បរដោយ​លោកអនុសេនីយ៏ ទោ ទំសារិទ្ធ ជាប៉េអឹមប្រចាំស្រុកឧដុង្គ​ ទី២រថយន្តម៉ាកកាមរី​បាឡែន​ពណ៏​ទឹកប្រាក់បើកបរដោយមន្រ្តីប៉េអឹមខេត្តកណ្តាលមានឈ្មោះ ឡេង ប្រចាំផ្លូវជាតិលេខ៥ ទី៣ រថយន្ត​ម៉ាកកាមរីឆ្លាមពណ៏ខ្មៅបើកបរដោយប៉ូលីស៏សេដ្ឋកិច្ចក្រសួងដែលមានឈ្មោះ សុភក្រ័ ប្រចាំផ្លូវជាតិ​លេខ៥ក្នុងខេត្តកណ្តាល។

    តាមសម្លេងថតទុកនូវសកម្មភាពចរចាគ្នាដែលអ្នកយកព័ត៌មានយើងទទួល បានឲ្យដឹងថា ការចរចាគឺ​ចាប់ផ្តើមចេញពីខាងសម្ថកិច្ចបានទារលុយចំនួន ១៥០០០$ (ភាសារសម្ងាត់ថាមួយដុំកន្លះ)​ជាថ្នូរ​ក្នុងការ​ដោះ​លែងរថយន្ត​មកវិញតែ​ម្ចាស់​មិនមានប្រាក់គ្រប់គឺបានសុំត្រឹមតែ ៥០០០$ ហើយការចរចា​មិនបាន​ត្រូវ​គ្នាទេ។​ លុះក្រោយមកខាង​សម្ថកិច្ចបាន​ចុះ៥០០០$គឺយក១០០០០$ (ភាសារសម្ងាត់ថាមួយដុំ)​ហើយ​មិនបាច់តវ៉ាទៀតទេ។

    បន្ទាប់មកដោយមានការអង្វរកពីសំណាក់ម្ចាស់រថយន្តដឹកឈើក្រញូងខ្លាំង ទើបនៅថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១២ក្រុមសម្ថកិច្ចបានព្រមដោះលែងរថយន្តល្មើសនិងអ្នករួមដំណើរម្នាក់ដែលបានលាក់ទុក មក​វិញដោយតម្រូវឲ្យម្ចាស់បទល្មើសបង់លុយចំនួន៨០០០ដុល្លាហើយបានណាត់ជួបយកលុយនៅមុខស្ថានីប្រេងឬស្សីកែវ។

    លោក ឡេង ជាប៉េអឹមដែលរងការចោទប្រកាន់បានប្រាបអ្នកយកព័ត៌មានយើងថារឿង​ចាប់​​ឡាន​បទល្មើសនោះលោកមិនដឹងថាគេមានវិធានការយ៉ាងម៉េចទេ និងឲ្យអ្នកយកព័ត៌មានសួរ​ទៅ​ខាង​ប៉ូលីស​សេដ្ឋកិច្ចក្រសួងទៅ ហើយលោក​ក៏ថារវល់​ក៏បិត​ទូរស័ព្ទ (ក្រោយមកអ្នកយកព័ត៌មានយើងព្យាយាម​ខលចូលជាច្រើនដងតែមន្រ្តីប៉េអឹម​ឈ្មោះ​​ឡេង​មិនព្រមលើក)៕ដោយ៖យាយពេញ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន720ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1244ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1291ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន3038ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន5591ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1073ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន731ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1818ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន672ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន942ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1668នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    48764នាក់
    ខែនេះ    278273នាក់
    ឆ្នាំនេះ   919492នាក់
    សរុប   31585738នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 05:12