ព័ត៌មានក្ដៅ

    យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​

    ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1248

    ​ពិធី​ការិនី យុគ ចិន្តា នៃ​ស្ថានីយ៍​ទូរទស្សន៍ CTN ដ៏​ល្បី​ឈ្មោះ បាន​ចេញមុខ​មក​ធ្វើ​ការ​បកស្រាយ​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​បាន​កាន់កាប់​លុយ​របស់​សមាគម​សិល្ប​ករ​ខ្មែរ​ជាង​១​ម៉ឺន​ដុល្លារ ដោយ​មិន​ឱ្យ​សមាគម​ប្រើប្រាស់​ក្នុង​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​នោះ។

    ក្នុង​បទ​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​សមាគម​សិល្បករ​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ ពិធី​ការិនី​យុគ ចិន្តា បាន​អះអាង​ថា ប្រាក់​ដែល​សមាគម​មាន​នា​ពេល​សព្វ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​នាង និង​លោក​ យុត្ថារ៉ា ឆានី ចាប់​តាំង​ពី​អាណត្តិ​របស់​លោក​ អៀង ស៊ីធុល រហូត​មក​ដល់​អាណត្តិ​នេះ។ ហើយ​កាលពី​អាណត្តិ​មុន​ដើម្បី​ប្រើប្រាស់​ថវិកា​របស់​សមាគម​បាន ​គឺ​លុះត្រា​តែ​មាន​ការ​ចុះហត្ថលេខា​ពី​លោក​ មិញ សុធីវណ្ណ លោក យុ​ត្ថា​រ៉ា ឆា​នី នាង​សឿ សុធា​រ៉ា និង​រូប​នាង​ផ្ទាល់​សិន។​

    នាង យុគ ចិន្តា បាន​បញ្ជាក់​ថា កាល​ក្នុង​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ មិញ សុធី​វណ្ណ សមាគម​មាន​លុយ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ធនាគារ ហើយ​ក្រោយ​មក​គ្មាន​លុយ​អ្វី​ទាំងអស់ ។ ដោយ​សារ​បែប​នេះ​ហើយ សមាគម​បាន​មូលមតិ​គ្នា​រៀបចំ​កម្មវិធី​រាត្រី​សមោសរ​មួយ ដើម្បី​ស្វែងរក​ប្រាក់​ដាក់​នៅ​ក្នុង​សមាគម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​សកម្មភាព​ផ្សេងៗ។ ប្រាក់​ដែល​រក​បាន​នា​ពេល​នោះ​គឺ​មាន​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ។​

    នាង យុគ ចិន្តា បាន​បន្ត​ថា ក្នុង​កាលៈទេសៈ​នោះ​ដោយសារ​ត្រូវ​មាន​ភារកិច្ច​ជួយ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ក៏​ផ្ទេរ​ប្រាក់​ប្រមាណ​៧០​ភាគរយ យក​ទៅ​ទិញ​សម្ភារ​ជួយ​ដល់​កងទ័ព។ ចំណែក​លុយ​ដែល​នៅសល់​ជាង​មួយ​ម៉ឺន​ដុល្លារ​គឺ​ទុក​នៅ​ក្នុង​ធនាគារ​ក្រោម​ការគ្រប់គ្រង​របស់​នា​ង និង​លោក ​យុ​ត្ថា​រ៉ា ឆា​នី។

    ​លុះ​មកដល់​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ សុះ ម៉ាច លុយ​ទាំងនោះ​គឺ​ត្រូវ​ផ្ទេរ​ទៅ​លោក​ ឆា​នី តែ​ដោយ​សារ​មាន​ការ​ពិគ្រោះ​គ្នា​ពី​ថ្នាក់​លើ​ឱ្យ​មាន​ការ​រក្សា​លុយ​ដែល​មាន​នោះ​នៅ​ក្នុង​សមាគម​កុំ​ឱ្យ​បាត់បង់​ ហេតុ​ដូច្នេះ​ហើយ​លុយ​ទាំង​នេះ​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង​នៅ​ក្នុង​សមាគម និង​មួយ​ចំណែក​តូច​ទៀត​គឺ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​សិល្បករ​ដែល​មាន​ជំងឺ និង​បាត់​បង់ជីវិត។​

    ​អ្នកនាង​ យុគ ចិន្តា បញ្ជាក់​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ប្រាក់​នៅ​ក្នុង​សមាគម​គឺ​ត្រូវ​មាន​ការ​ចុះ​ហត្ថលេខា​ពី​លោក​ ឆា​នី និង​រូប​នាង​ផ្ទាល់ ប៉ុន្តែ​នាង​មិនបាន​កាន់កាប់​ក្បាល​បញ្ជី​របស់​សៀវភៅ​ធនាគារ​ឡើយ សូម្បីតែ​លេខ​កូដ​ធនាគារ​ក៏​នាង​មិនបាន​ចាំ​ដែរ គ្រាន់​តែ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ចំណាយ​របស់​សមាគម​មាន​ចំនួន​ច្រើន ទើប​នាង​ និង​លោក​ ឆានី​ បាន​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រាក់​នោះ​ចេះ​តែ​ខើច​ទៅៗ។ ក្រោយ​មក​នាង​ក៏​សម្រេច​ចិត្ត​មិន​ចុះហត្ថលេខា​ដើម្បី​ដក​ប្រាក់​របស់​សមាគម​ប្រើប្រាស់​បន្ត​ទៀត​ឡើយ ដោយ​ត្រូវ​រង់ចាំ​ពិគ្រោះ​យោបល់​ពី​លោក​សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម។​

    ​ពិធី​ការិនី​រូប​នេះ​អះអាងថា លុយ​ដែល​សល់​មិន​បាត់បង់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ឆានី និង​រូប​នាង​ផ្ទាល់។

    ចំពោះ​បញ្ហា​នេះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករខ្មែរ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​លុយ​នៅ​ក្នុង​សមាគម​ពិត​ជា​មាន​ការ​លំបាក​ដោយសារ​តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា លុយ​ដែល​នៅសល់​ក្នុង​សមាគម​នោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ដក​លុយ​ទាំង​នោះ​ដែរ ។​ ប៉ុន្តែ​ឆ្លង​តាម​ការ​បកស្រាយ​របស់​អ្នកនាង​ យុគ ចិន្តា ដែល​ជា​ហេរញ្ញិក​របស់​សមាគម​ទើប​លោក​យល់​ច្បាស់​អំពី​បញ្ហា​នេះ​បន្ទាប់ពី​មាន​មន្ទិល​កន្លងមក៕ ប្រភពពី The Free Press Magazine

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន667ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន556ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន640ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន921ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន563ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន627ដង ដីលក់បន្ទាន់   អាន8235ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន3414ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន857ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន545ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4813នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74347នាក់
    ខែនេះ    314805នាក់
    ឆ្នាំនេះ   1348091នាក់
    សរុប   32014337នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:25