ព័ត៌មានក្ដៅ

    សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​

    ដោយៈ កំពង់ធំ ថ្ងៃទី 01 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 02:14 នាទី ចំនួនអានៈ 994

    ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដោយ​ផ្ទាល់មាត់ ទៅកាន់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស​អាជ្ញាធរ​ខេត្ត នៅ​ជុំវិញ​បឹង​ទន្លេសាប ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ នៅតាម​អតីត​ឡូត៍​នេសាទ ដែល​រាជរដ្ឋាភិបាល បាន​លុបចោល នា​ពេលកន្លងមក​។ នោះ​គឺ​ការចាត់វិធានការ “​បិទ​ក្រោលសេះ មុន​នឹង​សេះ​ចេញផុត​ពី​ក្រោល​” ពោល​គឺ ត្រូវ​ចាត់​វិធាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅពេល​ដែល​បទល្មើស​ទាំង​នោះ កើតឡើង ដើម្បី​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ ដល់​ប្រជាពលរដ្ឋ ពី​ការលុបចោល​នូវ​ឡូត៍​នេសាទ​។​

    ថ្ងៃទី 30 វិច្ឆិកា 2012
    ដោយ: លី សិលា
    CEN

    សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ

    សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ

    ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ការ​លុប​ឡូត៍​នេសាទ​នេះ នាំ​ឲ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ មិន​ឡើងថ្លៃ​ទេ ពិសេស​ត្រី​លើ​ទីផ្សារ រក្សា​ថ្លៃ​ល្អ​។ អតិផរណា ឆ្នាំនេះ មិន​ដល់ ៣%​ផង​។ បើសិនជា​ត្រី​ឡើង វា​ទាញ​ថ្លៃ​សាច់គោ ថ្លៃ​សាច់ជ្រូក កើន​ឡើង​តាម​នឹង​ដែរ​។ ក្នុង​ពិភពលោក​នេះ គឺ​កម្ពុជា ជា​អ្នក​ហូប​ត្រី​ច្រើនជាងគេ​។​

    ​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​ដោយ​ខ្លាំងៗ​ថា “​ខ្ញុំ​សូម​ស្នើឲ្យ​អាជ្ញាធរ​ខេត្ត ក៏ដូចជា​ស្ថាប័ន​ក្រសួង​កសិកម្ម រដ្ឋបាល​ជលផល សូមមេត្តា បិទ​ក្រោលសេះ មុន​ពេល​សេះ ចេញផុត​ពី​ក្រោល​”​។​

    ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា “​ខ្ញុំ​បាន​ឃើញ​ការលើក​ឡើង នៅ​តាម​កញ្ចក់​ទូរទស្សន៍​មួយចំនួន បាន​ផ្សព្វផ្សាយ​ពី​ភាព​អាណាធិបតេយ្យ នៅ​តំបន់​ឡូត៍ ផ្នែក​ខាងលើ​ទៅវិញ មិន​មែន​ក្នុង​ទន្លេសាប​ទេ​។ ឡូត៍​ខ្លះ នៅក្នុង​ខេត្ត​កំពង់ចាម ឡូត៍​នៅ​ខេត្ត​នេះ ខេត្ត​នោះ​។ ផលប្រយោជន៍ ដែល​ប្រជាជន​ត្រូវ​ទទួល វា​មិន​សម​។ អីចឹង​ទេ អស់លោក កុំ​បិទ​ក្រោល​សេះ នៅពេល​សេះ ចេញផុត​ពី​ក្រោល​។ ចាំ​ដល់​ខែ​៤ ចាំ​អស់លោក​រាយការណ៍​ឲ្យ​ខ្ញុំ​ថា វា​មាន​រឿង​អី​?​។ អស់លោក ត្រូវធ្វើ​កិច្ច​ការងារ​នេះ ឲ្យបាន​ល្អ​ជាង​នេះ​”​។

    ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា “​ឥឡូវ​ថ្ងៃនេះ ថ្ងៃ​២​រោច ខែ​ក​ក្តិក​។ ត្រី​ទើបនឹង​ចាប់​ត្រូវតែ​ប៉ុន្មាន​។ ព្រោះ​ត្រី​នៅ​កម្ពុជា ត្រូវតែ​ថ្ងៃសីល​នឹង​តែម្តង​។ ថ្ងៃ​ពេញ​បូរ​មី ឬ​ថ្ងៃ​៨​កើត ថ្ងៃ​១៥​កើត ថ្ងៃ​៨​រោច និង​ថ្ងៃ​១៥​រោច ហើយ​ត្រី​នេះ ក៏ត្រូវ មិនទាន់​ចំ​ពេលវេលា​របស់​វា​ទេ ដោយសារ​ប្រទេស​របស់​យើង នៅសល់​ភ្លៀង​…​។ អា​បញ្ហា​អាណាធិបតេយ្យ ក្នុង​ការប្រើប្រាស់ ត្រូវតែ​បាន​ត្រួតពិនិត្យ នៅ​គ្រប់​ខេត្ត​ទាំងអស់ ធ្វើ​ម៉េច​ធានា​ផលប្រយោជន៍​ប្រជាពលរដ្ឋ មិនមែន​ធានា​ផលប្រយោជន៍​ឲ្យ​ពួក​អតីត​ថៅកែ​ឡូត៍​ទេ ហើយ​រឿង​នឹង ឯកឧត្តម យឹម ឆៃលី ត្រូវ​យកចិត្តទុកដាក់​មុនគេ ព្រោះ​ឯកឧត្តម ទទួលខុសត្រូវ​លើ​បញ្ហា​នឹង​”​។

    ​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​មើល​! វា​គ្មាន​អី​រឹង​ជាង យើង​ធ្វើ​ទេ​វ៉ើយ​!​។ ឡូត៍​នេសាទ មាន​អាយុ ១០៤ ឆ្នាំ គង់​លុបចោល​បាន​! លុប​ដើម្បី​អី​? មិនមែន​លុប ក្រៅ​ពី​ផលប្រយោជន៍​ប្រជាជន​ទេ​។ អីចឹង​អស់លោក កុំ​ចាំ​ដល់​ពេល​គេ​ស្រែក បាន​ធ្វើ​មើល​! ខ្ញុំ​មិន​ចង់​ស្រែក​តទៅទៀត​ទេ ដោយសារ​ខ្ញុំ​បាន​ធ្វើ​អស់​នូវ​កិច្ចការ ដែល​ជា​កាតព្វកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​។ លុប​ឡូត៍​នេសាទ វា​ទាល់តែ​ជា​សមត្ថកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី ទើប​អាច​លុប​បាន​។ ប៉ុន្តែ​អា​រឿង​ត្រួតពិនិត្យ​បទល្មើស​នេសាទ វា​មិន​ចាំបាច់​ទៅ​នាយក​រដ្ឋមន្ត្រី ទៅ​ស្រែក​ទេ​។ ក៏​ប៉ុន្តែ​មក​ពី​អស់លោក វា​ស្ពឹក​។ ដេក កេះ​វា​មិន​ក្រោក​។ តាំង​ពីលើ រហូត​ដល់​ក្រោម​យ៉ាងនេះ​។ សូម​អស់លោក បិទ​ក្រោលសេះ នៅ​មុន​ពេល​សេះ វា​ចេញ​ផុត​ពី​ក្រោល​!”​។​

    ​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា “​កុំ​ចាំ​ដល់​គេ​ចាប់​ត្រី​ឲ្យ​ផុត​ទៅ ទើប​ទៅ​បង្ក្រាប​។ បង​ឈិន គួរតែ​ចាត់​អធិការកិច្ច មើល​ពី​លើ​នឹង​ទៀត ដើម្បី​ធានា​ឲ្យ​ការលុបឡូត៍​នេសាទ​របស់​យើង បាន​ផល​ប្រយោជន៍​ទៅលើ​ប្រជាជន​។ ហើយ​សូម​កុំឲ្យ​មាន​ចរិក រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ​!​។ ខ្ញុំ​អាច​គិត​បាន​ថា បើសិនជា​អស់លោក មិន​អាច​ធ្វើ​រឿងនេះ​បាន គឺ​អស់លោក កំពុងតែ​រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ​។ មានន័យ​ថា អស់លោក ចង់​ផ្ចាញ់ផ្ចារ​ខ្ញុំ ថា​ខ្ញុំ​កាត់​ឡូត៍​នេសាទ​នេះ ជូន​ប្រជាពលរដ្ឋ នាំ​មាន​អំពើ​អាណាធិបតេយ្យ​លើ​បញ្ហា​នេសាទ ដើម្បី​ឲ្យ​រដ្ឋាភិបាល ទ្រាំ​មិន​បាន បង្កើត​ឡូត៍​នេសាទ​ឡើងវិញ​។ មើល​! អស់លោក ដាក់​មើល​!​ៗ​។ វា​អត់​មានអី​ខ្លាំង​ទេ​!​។ បញ្ហា​វា​ស្ថិតនៅ​ត្រង់​យើង​តើ​!​។ យើង​មើល ឬ​មិន​មើល​!​។ ដល់​ទៅ​តឹង តឹង​ជ្រុល​។ ដល់​ទៅ​ធូរ ធូរ​ហួស​!”​។

    ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា “​កែទម្រង់​អស់ហើយ ជូន​អស់ហើយ​! បញ្ហា​វា​ស្តិតនៅ​ត្រង់​មន្ត្រី​អនុវ​ត្ត​។ មើលៗ នៅ​អា​ដែន​ខាងលើ​នោះ​។ នៅក្នុង​ទន្លេសាប មិនទាន់​មាន​បញ្ហា​ទេ​។ ហើយ​ខ្ញុំ​ស្នើ ក្រៅ​ពី​ខាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ ហើយ​យឹម​ឆៃលី ត្រូវធ្វើ​អា​ការងារ​នឹង កុំ​ស្ពឹក​ពេក​មើល​!…”​។​

    ​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ថា “​អា​ខែ​នឹង អា​ខែ​ទឹក​វា​ចុះ រួច​អា​តាម​ដៃ​ព្រែក ជាពិសេស​ក្នុង​នឹង មាន​អា​ព្រែក​ពាម​ជា​លាំង​មួយ​ដែរ ខ្ញុំ​ឲ្យ​លុ​បប៉ុន្មាន​ឆ្នាំ​ហើយ​។ អា​ឡូត៍​នេះ ឆៃ ទៅ​មើល ដាក់​បន្តិច​មើល​!… អា​នឹង​មក​ពី​អស់លោក មិន​ធើ​។ អីចឹង ឆៃលី​ឯង គឺ​អ្នក​ពញាក្រែក​។ អ្នក​ពញាក្រែក ធ្វើ​ម៉េច​ដឹង​?… លោក​ឯង​សិក្សា ឲ្យ​វា​ស៊ីជម្រៅ​បន្តិច​ទៅ​មើល​! ទោះបី​យើង​មិនមែន​អ្នក​ទន្លេ តែ​ត្រូវ​ស្គាល់​ស្ថានភាព​នេសាទ​ឲ្យ​ច្បាស់​មើល​!​។ អា​ពេល​នឹង មិនមែន​ជា​ពេលវេលា ធំ​ពេក លើ​បញ្ហា ត្រឹម​អា​ដៃ​ឡូត៍​នេសាទ កាត់​មុខ​វាំង​ទេ​។ បញ្ហា​បណ្តា​ឡូត៍​នេសាទ ដែល​យើង​លុបចោល រួម​មាន​នៅ​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ខេត្តតាកែវ​… ត្រូវ​មើល​អា​នឹងណែ៎​! តើ​អតីត​ថៅកែ​ឡូត៍ នៅ​បង្ក​ការរំខាន នៅ​នឹង​ទេ​? សហគមន៍​នេសាទ កន្លែង​ខ្លះ គឺ​អតីត​ថៅកែ​ឡូត៍ ទៅ​ឈរ​ឈ្មោះ​ដដែល​។ មើល​អា​នឹង​ឲ្យ​វា​ស្រួលបួល​មើល​!”​។

    ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់ថា “​ខ្ញុំ​គិតថា អត់​លោក​ធ្វើបាន​។ សុទ្ធតែ​ថ្នាក់បណ្ឌិត ថ្នាក់​ស្អី ហើយ​ចង្កូម​ឲ្យ​ពេញ​។ បើ​អត់​លោក ត្រូវការ​រថក្រោះ រថក្រោះ​ថ្មី​។ អា​ថ្មីៗ ទិញ​មក មិនទាន់​បាន​ប្រើ​។ អស់លោក​ត្រូវការ​ប៉ុន្មាន​? មើល​ប្រាប់​ខ្ញុំ​មើល​! ហើយ BM 21 ទិញ​ច្រើន​គ្រឿង​ណាស់ណា៎​! បាញ់​ម្តង គឺ​ជាង ២ តោន​។ អស់លោក ត្រូវការ​ប៉ុន្មាន​ប្រាប់​ខ្ញុំ​មក​!​។ ខ្ញុំ​គិតថា ពួក​ណុង មិនមែន​ក្បាល​ប៉ាន​ដែក​ទេ​។ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​អស់លោក មិន​ធ្វើ​តែម្តង​។ កន្លែង​ខ្លះ មិន​ធ្វើ មិន​យកចិត្តទុកដាក់ ហើយ​អាច​មាន​ការឃុបឃិត​គ្នា​ផង ក៏​អាច​ថា​បាន​។ អាច​មាន​ការឃុបឃិត គឺ​ចាប់​ទៅ ដាក់​ទៅ​!​។ អា​នឹង ខ្ញុំ​សូម​ផ្តាំ និយាយ​ជា​ចំហរ ជូន​សារ​តែម្តង​។ ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ គាត់​ទទួលបាន​ផលប្រយោជន៍​ពិតប្រាកដ តាមរយៈ​ការពង្រឹង​សហគមន៍ ឲ្យ​ជា​សហគមន៍​របស់​ប្រជាជន កុំ​ឲ្យ​ជា​សហគមន៍​អតីត​ថៅកែ​ឡូត៍​”​។

    ​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា “​បង ប៊ិន ឈិន ដាក់​កម្លាំង​ឈ្លប ព្រោះ​យើង​អ្នកត្រួតពិនិត្យ អធិការកិច្ច​។ មើល​! ខាង​ឆៃលី ជា​អ្នកអនុវត្ត​។ ប៉ុន្តែ​ដើម្បី​ឲ្យមើល គឺថា ឲ្យមាន​ត្រួតពិនិត្យ​មួយទៀត កុងត្រូល​ពី​ខាងក្រោយ ព្រោះ​ខ្ញុំ​ត្រូវ​លេង ល្បែង​តុល្យភាព​ហើយ​។ លោក​ឯង​ទៅ រាយការណ៍​ឲ្យ​ខ្ញុំ​តែ​ពី​រឿង​ល្អ​។ អីចឹង ខ្ញុំ​ក៏​ត្រូវ​ពិនិត្យ អា​ល្អ​នឹង វា​ល្អ​ពិត ឬ​ក៏​មិន​ល្អ​ពិត​ដែរ​។ ខ្ញុំ​ដាក់​ឧបនាយក​រដ្ឋមន្ត្រី​ម្ខាង សម្រាប់​ត្រួត​។ ឧបនាយក​រដ្ឋមន្ត្រី​ម្ខាង ដឹកនាំ អនុវត្ត​។ ហើយ​រដ្ឋមន្ត្រី អស់លោក​នឹង គឺ​ល្មម​នេះហើយ​។ ទី​១-​ខ្ញុំ​ផ្តាំ បិទ​ក្រោលសេះ មុន​ពេល​សេះ​ចេញផុត​។ ឥឡូវ​សេះ បាន​ចេញ​ផុត​ពី​ក្រោល អស់​រយៈពេល​២​យាម ២​ដង​ហើយ​។ ១៥ រោច ខែ​អស្សុជ​។ ១៥ កើត ខែ​ក​ក្តិក កន្លងផុត​។ ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ថា នៅសល់ ១៥ រោច ខែ​ក​ក្តិក និង ១៥ កើត ខែ​មាឃ​។ សុទ្ធ​តែ​ពេល​ត្រី​ត្រូវ​។ អីចឹង កុំ​ឲ្យ​សេះ​ណុង ចេញផុត​ពី​ក្រោល​ទៀត​។ កុំ​ចាំ​រួចហើយ បាន​អស់លោក​ឯង​ទៅ​!​។ អស់លោក​ឯង ទៅ​ដាក់​ស្កាត់​មុន ដើម្បី​ឲ្យ​ប្រជាជន​ទទួល​ផលប្រយោជន៍​ឲ្យ​ពិតប្រាកដ​!”​។​

    ​សម្តេច ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា “​រដ្ឋមន្ត្រី មាន​រដ្ឋមន្ត្រី​កសិកម្ម រដ្ឋមន្ត្រី​ស្អី​! នាំគ្នា​ធើ​មើល​! ហើយ​កុំ​ចាំ​ដល់​ពេល​ខែ​បី ខែ​បួន បាន​ធើ បូក​សរុប​សន្និបាត​ប្រចាំឆ្នាំ​អី​…​។ ពិត​ហើយ ខ្ញុំ​ទទួលស្គាល់ កន្លែង​ខ្លះ វា​ល្អ​។ តែ​វា​មាន​ចំណុច​មិនល្អ នៅ​ចំណុច​ខ្លះ​។ ហើយ​ក៏​សូម​ផ្តាំ​ថា សូម​កុំ​លេង​អា​ល្បែង រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ​។ ស្រាប់តែ​ថា លោក ហ៊ុន សែន លុបចោល​ឡូត៍​នេសាទ គឺ​មិន​ល្អ ទាល់តែសោះ​! ព្រោះ​វា​កើតឡើង​នូវ​អាណាធិបតេយ្យ អីចឹង​តម្រូវ​ឲ្យ​រៀបចំឡូត៍​នេសាទ​ឡើងវិញ​។ ខ្ញុំ​មិន​លេង​ចូល​ជាមួយ​លោក​ទេ​!​។ ស្រែក បាន​ធើ បើ​មិន​ស្រែក​មិន​ធើ​!…”​។

    ​សូម​រម្លឹកថា ​សម្តេច​ហ៊ុន​សែន បានចុះហត្ថលេខា​លើ​អនុក្រឹត្យ ២ ដាច់ដោយឡែក​ពីគ្នា។ អនុក្រឹត្យមួយ ចេញកាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១២ ដែល​ជា​ការលុបចោល​នូវ​ឡូត៍​នេសាទ នៅ​ទន្លេមេគង្គ និង​ទន្លេបាសាក់ ក្នុង​ខេត្ត​កំពង់ចាម កណ្តាល ព្រៃវែង និង​ខេត្ត​តាកែវ​។ ចំណែក​អនុក្រឹត្យមួយទៀត ចេញ​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១២ គឺ​សម្តេច​ហ៊ុន​សែន បានសម្រេច​លុបចោល​ឡូត៍​នេសាទ នូវ​ជុំវិញ​បឹង​ទន្លេសាប ទាំង ៣៧ ក្នុង​ខេត្ត​កណ្តាល ខេត្ត​កំពង់ធំ កំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​។​

    ​សម្តេច ហ៊ុន សែន ក៏បានធ្វើសេចក្តីប្រកាស ​ដោយផ្ទាល់​មាត់ កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១២ ដោយសម្តេច បាន​លើកឡើង​ថា ទំហំ​ឡូត៍​នេសាទ​ទាំង ៣៧ នៅ​ជុំវិញ​បឹង​ទន្លេសាប នៅ​ខេត្ត​សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ធំ មាន​ចំនួន ២៧១.១២៦ ហិកតា​។ រដ្ឋាភិបាល ក៏បាន​កាត់​ជូន​ប្រជា​នេសាទ​ចំនួន ១៧៧.៨៨១ ហិកតា ស្មើនឹង ៦៥,៦១%​។ រក្សាទុក​ជា​ដែន​អភិរក្ស ៩៣.២៤៦ ហិកតា ស្មើនឹង ៣៤,៣៩%៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន5493ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន513ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន652ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន665ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន522ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន544ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន85019ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1038ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4639ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន591ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6347នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85007នាក់
    ខែនេះ    325465នាក់
    ឆ្នាំនេះ   1358751នាក់
    សរុប   32024997នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:34