លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:50 នាទី ចំនួនអានៈ 1596

មាន​មន្រ្តី​ប៉េអឹម​ម្នាក់ឈ្មោះ ប៉ូ ​ដែល​នរណា​ៗ​ក៏​គេ​ធ្លាប់​ស្គាល់​ធ្លាប់​លឺ​ល្បី​ឈ្មោះថា ពូកែ​ខាង​កាង​និង​រត​ការ​ឡាន​ដឹក​ឈើ​ក្រញូង​ជិត​១០ឆ្នាំ​​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប​​ តែ​​គ្មាន​ថ្នាក់​លើ​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ប៉ូបាន​សែន​ព្រេន​បាន​ដិត​ដល់ៗ​ថ្នាក់​ដឹក​នាំរបស់​ខ្លួន។

ប្រភព​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​បានរាយ​ការណ៍ថា ស្ទើជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​រាប់​សិប​គ្រឿង​ដូច​ជា កាមរី បាឡែន ធុនត្រា ណាវើរ៉ា ដឹក​ឈើ​ក្រញូង​ពេញៗ បើក​បរ​លឿន​ដូច​ព្យុះ​តែ​គ្មាន​ឃើញ​មាន​មន្រ្តីជំនាញណាគេធ្វើ​ដឹង​ធ្វើ​លឺនោះ​ទេ។ ប្រភព​បន្តថា មូល​ហេតុដែល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទាំង​នេះអាច​ដឹក​ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​បាន​ដោយ​រលួន​គ្មាន​ការ​រំខាន ព្រោះគេ​ដឹង​ថា មាន​មន្រ្តី​ប៉េ​អឹម​ម្នាក់នៅ​ស្រុក​ស្វាយ​លើ ​ឈ្មោះ​ ប៉ូ ជាអ្នក​កាង​ និង​រត​ការ​ឈើ​ក្រញូង​ទាំង​នោះ ហើយ​បាន​ឃុប​ឃិត​ជា​មួយសមត្ថកិច្ច​ និង​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវទៀត​ផង។ ប្រភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​គេ​សង្កេត​ឃើញ​លោក​ ប៉ូ ជិះ​រថ​យន្ត​ម៉ាក​កាលី​ហ្វញ្ញ៉ា​ពណ៍​សរត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ចាំមើល​ផ្លូវ​ក្រែង​មាន​ សមត្ថកិច្ច​មិន​ស្គាល់​មុខ​ចុះ​ធ្វើ​ការ​។ប្រភព​បន្ថែមថា ការ​រក​ស៊ី​ដឹក​ កាង​ និង​រថ​ការ​ឈើ​ក្រញូង​របស់​លោក​ប៉ូមិន​មែន​ថ្នាក់​ដឹក​នាំប៉េអឹម​ស្រុក​  និង​ប៉េ​អឹម​ខេត្ត​មិនដឹង​នោះ​ទេ តែ​ថ្នាក់​លើ​ធ្វើ​ជា​មិនដឹង ព្រោះ​ជា​មេគេ​កូន​គេ ម្យ៉ាង​វិញ​ទៀត​បើ​គ្មាន​ផល​ប្រ​យោជន៍ដល់​ថ្នាក់​លើ​ទេ​នោះ តើ​លោក​ប៉ូអាចឈរ​ជើង​បាន​ដល់​សព្វ​ថ្ងៃ​ដែរ​ទេ? ច្បាស់​ជា​ថ្នាក់​លើ​ដក​ចោល​យូរ​ហើយ។

ពលរដ្ឋ​ស្រុក​ស្វាយ​លើ​រិះ​គន់ថា បើ​ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​មើល​មិន​ឃើញ ក៏គួរ​ណាស់​ ឯក​ឧត្តម សៅសុខា​ មើលឃើញធ្លាប់​លឺ​តាម​កាសែត ឬបណ្តាញផ្សព្វ​ផ្សាយ​ផ្សេងៗគេ​ផ្សាយ​ដែរ តែនេះមិន​ដឹង​ជា​មូល​ហេតុអ្វី​បាន​ជា ស្ងាត់​ឈឹង​បណ្តោយ​អោយ​មន្ត្រី​ប៉េអឹមម្នាក់ ប្រព្រឹត្តអំពើ​ខុស​ច្បាប់ ដែល​នាំ​អោយ​ខូច​កិត្តិ​យស​ដល់​អង្គភាព ​និង​ជា​ពិ​សេស​​ផ្ទុយ​ពី​ប្រសាសន៍ សម្តេច​ហ៊ុនសែន ដែល​ធ្លាប់​មាន​ប្រសាសន៍ថា ” សូម​កុំ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​និង​ការ​រក​ស៊ី​ខុស​ច្បាប់អោយ​សោះ “។ ពលរដ្ឋ​សង្ស័យថា ប្រហែល​ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ​ទើប​ លោកប៉ូ ហ៊ាន​រត​ការ​ និង​កាង​រថ​យន្ត​ដឹក​ឈើ​ក្រញូង​​បែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ូ មន្រ្តី​ប៉េអឹម​ស្រុក​ស្វាយ​លើ​បាន​ទេ ពាក់​ព័ន្ធ​ករណី​ខាង​លើនេះ ព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1630ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1492ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1628ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1791ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1559ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1696ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1506ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2003ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2463ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1468ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17814នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164298នាក់
ខែនេះ    547578នាក់
ឆ្នាំនេះ   1929810នាក់
សរុប   51289736នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:16