ព័ត៌មានក្ដៅ

    បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ

    ដោយៈ ជខ កម្ពុជា ថ្ងៃទី 02 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 750

    ទោះ​បី​ជា​មាន​ការ​ព្យាយាម​ពី​សំណាក់​គណបក្សប្រឆាំង​ក្នុង​ស្វះស្វែង​រក​កិច្ចចរចា​ដើម្បី​បើក​ច្រក​ឲ្យ​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញ​យ៉ាង​ណា​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ដដែល​ថា នេះ​ជា​រឿង​របស់​តុលាការ។ ជំហរ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ដែល​ក្រុម​អ្នកកាសែត​ចោទ​សួរ​អំពី​សំណុំរឿង​លោក​សម រង្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា លោក​អាច​វិល​​មក​ធ្វើ​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត។

    ទោះ​បី​ជា​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៣ កាន់​តែ​ខិត​ចូល​មក​ដល់​ក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បាន​នៅ​ឡើយ។ គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​ករណី​លោក សម រង្ស៊ី ជា​រឿង​របស់​តុលាការ។ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការ​ចរចា​ខាង​នយោបាយ​យឺត​ពេល​ទៅ​ហើយ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​សម្រេច​ក្តី​រួច​ហើយ។ បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ការ​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ពី​សំណាក់​បក្សប្រឆាំង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​វត្តមាន​របស់​លោក​សម រង្ស៊ី​នោះ គឺ​ជា​ការ​ខាតបង់​មួយ​សម្រាប់​ពួក​គេ។

    លោក​សម រង្ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្សសង្គ្រោះជាតិ​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​បរទេស​រយៈពេល​៣ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០០៩ ។ សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន និង​សំណុំរឿង​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ដែល​រដ្ឋាភិបាល​បាន​ប្តឹង បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាប់ទោស​ដោយ​កំបាំងមុខ​ជាង១០ឆ្នាំ​ក្នុង​ពន្ធនាគារ។ ទាំង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ទាំង​កិច្ច​ខិតខំ​រកដំណោះស្រាយ​ផ្ទៃក្នុង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅ​ឡើយ។

    យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី​នៅ​តែ​មិនទាន់​អស់​សង្ឃឹម​ទេ។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​នៅ​តែ​សង្ឃឹម​ថា ក្រោម​ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​រក​ឃើញ​នៅ​មុន​ការបោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​រូប​លោក​វិល​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិ​ញ។ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​គ្មាន​ពន្លឺ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​សម រង្ស៊ី​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​បាត់​ទៅ​ហើយ។ ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ទុក​ជា​បាន​ការ និង​បិទ​ផ្លូវ​តវ៉ា។ នេះ​ជា​ស្ថាន​ទម្ងន់​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​នយោបាយ​លោក​សម រង្ស៊ី៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន600ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន717ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន461ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1587ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន50ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន4179ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន842ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន708ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1313ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន1088ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      307នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9163នាក់
    ខែនេះ    195933នាក់
    ឆ្នាំនេះ   1794169នាក់
    សរុប   32460415នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 01:36