ព័ត៌មានក្ដៅ

    ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច

    ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1166

    ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​១ ស្ថិត​ក្នុង​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប ដែល​​កម្លាំង​ចំរុះ​​​​ចុះឆែក​ឆេ​តាំង​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ដោយ​លោក អ៊ុំអមរា ស្នង​ការ​រងខេត្ត​ លោក សឿន​សេន​ នាយការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច លោក​សំ​ផាន់​ណា នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ក្រឡាញ់ រួម​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ ដែល​បញ្ជា​ផ្ទាល់​ពី​​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប និង​ដឹក​នាំ​កម្លាំង​ដោយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង រហូត​ដល់​ថ្ងៃនេះ​សមត្ថ​កិច្ច​មិន​ទាន់​មាន​វិធាន​ការ​បង្ក្រាបត្រី​ឆ្តោ​ខុស​ច្បាប់​ទាំង​នោះ​នៅ​ឡើយ​ទេ ដោយ​ទុក​ត្រី​ឆ្តោ​ទាំង​នោះ​​នៅពេញ​ស្រះ​​ដដែល។ ​

    នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​ធ្នូនេះ​ មាន​សេច​ក្តី​រាយការណ៍​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​អាស័យ​ដ្ឋាន​ខាង​លើ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោខាង​លើ​បាន​ដើរ​អួត​អាង​ថា ” គេ​បាន​បង់​លុយអោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារក្នុង​១សា្ថប័ណ ជា​ថ្នូរ​និង​ការ​ចិញ្ចឹម​ត្រី​ខុស​ច្បាប់​បន្ត​ទៀត “ ។

    លោក​មៀល​រ៉ា មេភូមិ​​តាជេត បានប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី០៣ដដែល​នេះ​ថា លោក​ក៏​​បាន​ទទួល​ព័ត៌មាន​ពី​ប្រ​ជា​ពលរដ្ឋ​ដែល​ច្រូត​ស្មៅ​នៅ​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើដែរ​ថា ” ម្ចាស់​ស្រះគេ​បាន​ដោះ​ស្រាយ​ជា​មួយ​ស្ថ​ប័ណ​ពាក់​ព័ន្ធ​រួច​រាល់​ហើយ​ ដោយ​បង់​លុយ​អោយ​សមត្ថ​កិច្ច​ ជា​ថ្នូរ​និង​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​នេះ​បន្ត​ទៅទៀត“ ។

    លោក​ព្រិន​សាវិន នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី០៣​ដដែ​ល​នេះ​ថា ខាង​ជល​ផល​កំ​ពុង​តែ​រៀបចំ​ឯក​សារ ពាក់​ព័ន្ធ​ករណី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោខុស​ច្បាប់​ខាង​លើ តែ​លោក​ពុំ​បាន​បញ្ជាក់​ថា ចាត់​ការ​ដោយ​វិធីណា​នោះ​​ទេ។

    ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ខាង​លើ​សំ​នូម​ពរ​ទៅ​ សមត្ថកិច្ច​ពាក់​ព័ន្ធ​ មន្រ្តី​ជំ​នាញ ជា​ពិសេស​លោក ព្រិន​សាវិន និង​ លោក ទី​សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំបូង​ខេត្ត​សៀមរាប មេត្តាឆាប់​ចាប់​កូន​ត្រី​ឆ្តោ​ក្នុង​ស្រះ​នេះ​ប្រ​លេង​ទៅ​ក្នុង​បឹង​ទន្លេ​សាប​ទៅ ព្រោះ​បើ​ទុក​យូរ​ខ្លាច​ម្ចាស់​ស្រះលួច​ចាប់​ដឹក​ចល័ត​ចេញ​អស់​ និង​ម្យ៉ាង​ទៀត​កុំ​អោយ​ពួក​គេ​បំ​ពុល​បរិស្ថាន​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​បន្ត​ទៅ​ទៀត៕ សូម​មើល​ព័ត៌មាន​លម្អិតនៅ​ថ្ងៃទី ២៧ ខែវិច្ចកា ឆ្នាំ២០១២!

     

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2117ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន1754ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន7017ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន574ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1665ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន639ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1968ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន3631ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2689ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន905ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      410នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54050នាក់
    ខែនេះ    221128នាក់
    ឆ្នាំនេះ   3296619នាក់
    សរុប   33962865នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 01:43