ព័ត៌មានក្ដៅ

    ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់

    ដោយៈ សួន សុផលមុន្នី បន្ទាយមានជ័យ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:55 នាទី ចំនួនអានៈ 1056

    ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ត្រូវ​បាន​ប្រកាស​ដក​ចេញ​ពី​តំណែង ​បន្ទាប់​ពី​គេ​រក​ឃើញ​ថា មាន​កំហុស​ទុក​ឲ្យ​​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយសារ​ពស់វែក​ចឹក​ស្លាប់ ​មិន​ព្រម​ផ្ដល់​ថ្នាំ​ជួយ​សង្គ្រោះ។

    អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ​ដើម្បី​ជា​ការ​ព្រមាន​ដល់​គ្រូពេទ្យ​ និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​រូប​ទៀត ​ត្រូវ​នាំ​គ្នា​គោរព​ក្រមសីលធម៌​គ្រូពេទ្យ​ និង​​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ​នៅ​ពេល​ពួកគេ​រត់​ទៅ​រក​ សេវា​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ។

    អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ ថា លោក​បាន​ប្រកាស​ដក​ហូត​តំណែង​លោក គឹម សំអុល ​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក ជាមុន​សិន ចាំ​រាយការណ៍​ទៅ​ថ្នាក់​លើ​តាម​ក្រោយ។ អាជ្ញាធរ​ខេត្ត​បាន​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​របស់​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ ដោយសារ​ពស់​វែក​ចឹក​នោះ​ រក​ឃើញ​ថា​ មន្ទីរពេទ្យ​មាន​ថ្នាំ​ព្យាបាល​ពស់​ចឹក ​ប៉ុន្តែ​ពុំ​ផ្ដល់​ព្យាបាល​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ទេ។

    លោក អ៊ុង អឿន៖ «និយាយ​រួម គឺ​ការ​ធ្វេសប្រហែស​របស់​គាត់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្មេង​ហ្នឹង ដែល​គាត់​សង្គ្រោះ​មិន​ទាន់ អ៊ីចឹង​យើង​ស្រាវជ្រាវ​រក​ហេតុផល​រក​ឃើញ។ នេះ​ជា​ការ​ព្រមាន​របស់​អាជ្ញាធរ ហើយ​ម្យ៉ាង គឺ​ខ្ញុំ​បាន​ឯកភាព​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ជាមួយ ​អភិបាល​ស្រុក ហើយ​សុំ​ការ​គាំទ្រ​ពី​ឯក​ឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល»

    វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក គឹម សំអុល ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ជុំវិញ​ការ​ប្រកាស​ដក​តួនាទី​ លោក​ចេញ​ពី​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​នេះ​បាន​ទេ។

    កាល​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ រង​របួស​ដោយសារ​ពស់​វែក​ចឹក។ ភ្លាម​នោះ ឪពុក​ម្ដាយ​របស់​ក្មេង​នោះ ​បាន​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ថ្មពួក ប៉ុន្តែ​គ្រូពេទ្យ​បដិសេធ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក​ព្យាបាល។ ថ្នាំ​ពស់​ចឹក​ទុក​សម្រាប់​ព្យាបាល​ក្រុម​និស្សិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

    លោកស្រី សឺ ចន្ទី ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ រស់​នៅ​ភូមិ​ក្បាល​ទន្សោង ​ឃុំ​បន្ទាយឆ្មារ។ ​លោកស្រី​ ថ្លែង​​ថា ​គ្រូពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក រើសអើង​ចំពោះ​អ្នក​ជំងឺ ​ទុក​ឲ្យ​កូន​គាត់​អាយុ ៨​ឆ្នាំ ដែល​រងគ្រោះ​ដោយសារ​ពស់​វែក​ចឹក​នោះ ដាច់​ខ្យល់​ស្លាប់។

    ទាក់ទិន​ការ​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក​នេះ​ លោកស្រី​យល់​ថា នេះ​គ្រាន់​ជា​ការ​ព្រមាន​មួយ ប៉ុន្តែ​បញ្ហា​សំខាន់​ គឺ​អាយុ​ជីវិត​របស់​មនុស្ស៖ «ថ្ងៃ​ក្រោយ​កុំ​ឲ្យ​មាន​ក្មេង​ស្លាប់​វេទនា​ដូច​កូន​ខ្ញុំ ឲ្យ​ពេទ្យ​ទាំង​អស់​គ្នា​ចាំ​ទុក មើល​គំរូ។ ខ្ញុំ​អង្វរ​គេ គេ​ថា មាន​តែ​ថ្នាំ​និស្សិត ខ្ញុំ​ថា យក​មក​ចាក់​ឲ្យ​កូន​ខ្ញុំ​មក ខ្ញុំ​សុខ​ចិត្ត​អោយ​ប្រាក់ គេ​ថា ចាក់​មិន​បាន​ទេ គេ​ខុស​ច្បាប់​គេ សុខ​ចិត្ត​ឲ្យ​កូន​ខ្ញុំ​ងាប់ គេ​ថា គេ​មិន​ចាក់​ឲ្យ​ទេ គេ​ថា​ខុស​ច្បាប់»

    លោក ផុន និមល ត្រូវ​ជា​ឪពុកមា​ក្មេង​រងគ្រោះ​ថ្លែង​ថា ​ក្មួយ​របស់​គាត់​ក្រោយ​ពី​ពស់​ចឹក បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម។ ចម្ងាយ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​មាន​ប្រវែង ១៦​គីឡូម៉ែត្រ ជិត​ជាង​ពី​ផ្ទះ​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​ជប៉ុន មង្គលបុរី​ ដែល​មាន​ចម្ងាយ​រហូត​ទៅ​ដល់​ជាង ៦០​គីឡូម៉ែត្រ។

    លោក​បន្ត​ថា មន្ទីរពេទ្យ​ថ្មពួក បាន​ធ្វើ​ឲ្យ​ក្មួយ​ប្រុស​គាត់​ស្លាប់៖«ប្រជាពលរដ្ឋ​គ្នា​សង្ឃឹម​ថា ទៅ​រក​ពេទ្យ ពេទ្យ​មិន​បាន​ធ្វើការ មិន​បាន​ធ្វើ​តួនាទី​ខ្លួន​ដក​ចេញ។ ឲ្យ​មន្ត្រី​ពេទ្យ​ទាំង​អស់​កែ​ខ្លួន​ផង អ្នក​ដែល​មិន​បាន​ដក​ចេញ​ឃើញ​ប្រជាពលរដ្ឋ​មើល​ឲ្យ​បាន​ដិត​ដល់​ផង គ្នា​មិន​មាន​លុយ​មិន​មាន​កាក់ គោល​បំណង​លើក​ដៃ​សំពះ ហើយ​ក៏​មិន​ជួយ»

    លោក អ៊ុង អឿន ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មាន​រៀបចំ​កិច្ច​ប្រជុំ​គ្រប់​មន្ត្រី​ទាំង​អស់​ទូទាំង​ស្រុក​ ក្រុង ខេត្ត ចូលរួម។ គោល​បំណង​គឺ​ដើម្បី​ពង្រឹង​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ​មិន​គិត​ក្មេង​ចាស់ អ្នក​ណា​ធំ អ្នក​ណា​តូច​នោះ​ទេ៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1784ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន861ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន8492ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន691ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន979ដង សេចក្តីជូនដំណឹង   អាន1487ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1168ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន192ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន852ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1504ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      12453នាក់
    ម្សិលមិញ    12696នាក់
    សប្ដាហ៍នេះ    25163នាក់
    ខែនេះ    215542នាក់
    ឆ្នាំនេះ   2866986នាក់
    សរុប   33533232នាក់
    ថ្ងៃទី 16 ខែ 07 ឆ្នាំ 2019 ម៉ោង 17:51