អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ

ដោយៈ មករា បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1382

អាជ្ញាធរ និង​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​បន្ទាន់​មួយនៅ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ​សុខាភិបាលក្នុង​មន្ទីរ និង​ការិយាល័យ​តាម​ស្រុក​/​ក្រុង ប្រធាន​/​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​/​ក្រុង ស្រុក មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​តម្រង់ និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ មនសិកា​រ ស​ម្ប​ជ្ជ​ញ្ញៈ មន្ត្រី​សុខាភិបាល និង​ពេទ្យ​ឡើងវិញ ក្នុង​ខេត្ត បន្ទាប់ពី​ករណី​រឿងអាស្រូវគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក មិន​ព្យាបាល​កុមារ​ម្នាក់ដែល​ពស់វែកដំបូក​ចឹក បណ្ដាលឲ្យ​កុមារ​នោះ​ស្លាប់​។ គ្រូពេទ្យ​ថាមាន​ថ្នាំ តែ​សម្រាប់​ទុក​ចាក់​ជូន​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ហ៊ុនសែន ដែល​ចុះ​វាស់វែង​ដី​ប៉ុណ្ណោះ​។

គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ឪពុកម្ដាយ​របស់​កុមារ​ឈ្មោះ សាមឿន តូ​ត អាយុ ៧​ឆ្នាំ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​ដឹក​តាម​រថយន្តឈ្នួល កុមារ​នេះដែល​ត្រូវ​ពស់វែកដំបូកបាន​ចឹក ពី​ល្ងាច​ក្នុង​បរិវេណ​ផ្ទះ ចំ​ត្រង់​ចង្អុលដៃ មក​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ដើម្បី​សុំ​ពេទ្យ​ពិនិត្យ​សង្គ្រោះ​ព្យាបាល​បន្ទាន់​។ ប៉ុន្តែ​ប្រធាន​ពេទ្យ​ប្រចាំការ​វេន​យប់នោះ គឺ​លោក​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ដែលមាន​អត្ត​ច​រិត អាកប្បកិរិយា មិនសូវ​និយាយស្ដី ស្ពឹក​ស្រពន់ និង​មិន​សហការ​រាយការណ៍ បាន​ឆ្លើយថា ខ្លួន​មិនចេះ​ព្យាបាល និង​ថាគ្មាន​ថ្នាំ​ព្យាបាល​ទេ ព្រោះថ្នាំ​មានតែ​សម្រាប់​ទុក​បម្រុង​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ដែល​ចុះ​វាស់ដី ជូន​ពលរដ្ឋ​ប៉ុណ្ណោះ​។ ម្ដាយ​ក្មេងរងគ្រោះ បាន​អង្វរករ និង​សុំ​បង់​ជា​លុយ​ប៉ុន្មាន​ក៏ដោយ ដើម្បី​សង្គ្រោះ​ជីវិត​កូន​។

ប៉ុន្តែ​គ្រូពេទ្យ​នោះពុំ​ព្រម ហើយ​បញ្ជូន​កុមារ​រងគ្រោះចេញ ដោយ​ឲ្យ​អ្នកជំងឺ​ដឹក​តាម​រថយន្តឈ្នួ គ្មាន​ពេទ្យ​តាម និង​គ្មាន​ចាក់​ថ្នាំ ឬ​បន្តោក​សេ​រ៉ូម អ្វី​ឡើយ​។ ទីបំផុត​កុមារ​រងគ្រោះបាន​ស្លាប់​។​

​លោក​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ក៏​ប្រាប់​សារព័ត៌មាន​ថា ពេទ្យ​មាន​ថ្នាំ​បម្រុង​ទុកសម្រាប់តែ​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ចុះ​វាស់វែង​ដីធ្លី​ប៉ុណ្ណោះ​។ ឯ​ថ្នាំ​សម្រាប់​ពលរដ្ឋ មាន​មិន​គ្រប់​ដូ​ស​ទេ​។ តែមាន​គ្រូពេទ្យ​ខ្លះលួច​និយាយថា ពេទ្យ​ពុំ​ហ៊ាន​ព្យាបាល​កុមារ​នោះទេ ហើយ​បាន​បញ្ជូន​កុមារ​នោះទៅកាន់​ពេទ្យ​ខេត្ត​។​

​លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក មានប្រសាសន៍ថា ការបាត់​បង់ជីវិត​ក្មេងប្រុស​ម្នាក់នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល សោកស្ដាយ​ពន់ពេក​ណាស់​ហើយ តែ​វារឹតតែ​សោកស្ដាយ​ជាង​នេះ គឺ​វា​បាន​ផ្សារភ្ជាប់ និង​ជះឥទ្ធិពល​ខូច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប៉ះពាល់​កិត្តិយស​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ខិតខំ​ធ្វើ​ការងារ​ជូន​ពលរដ្ឋ និង​ពុំដែល​បានគិត ឬ​ធ្វើ ដែលថាទុក​ថ្នាំ​សម្រាប់​ពួកខ្លួនឲ្យមាន​តម្លៃ ជាង​ជីវិត​ពលរដ្ឋ និង​កូនចៅ​នោះឡើយ​។​

​លោក​អភិបាលស្រុកថ្ម​ពួក បាន​គូសបញ្ជាក់ថា “​វា​ដូចជា​ហែក​បេះដូង​ស្រុក​ថ្មពួក ដែល​ចាំបាច់កុំឲ្យ​មាន​ជាថ្មី និង​គ្រប់​ជំនាញ គ្រប់គ្នា​ទាំងអស់ ត្រូវតែ​រួមគ្នា ពង្រឹង​ការងារ​ឡើងវិញ​។ អាជ្ញាធរ​អត់​ជ្រៀតជ្រែក និង​គ្មាន​ចេតនា​លូកដៃ​ណែនាំជំនាញ​ណា​ទេ តែ​សូម​ចូលរួម​កែលំអ ដើម្បី​ទាំងអស់គ្នា​”​។​

​អ្នកស្រី នួ​ម សុភ័ណ អភិបាលរង​ស្រុក​ថ្មពួក ក៏បាន​មានប្រសាសន៍ថា “​ការគ្រប់គ្រង​ចាំបាច់ត្រួតពិនិត្យ វាយតម្លៃ និង​កែលំអ​ឡើងវិញ​ជាប្រចាំ ដូចជាគុណធម៌ ក្រម​វិជ្ជាជីវៈ​គ្រូពេទ្យ ត្រូវតែ​គោរព ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​តួនាទី​ភារកិច្ច​។ សំខាន់​ជាង​នេះ គឺ​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ឆន្ទៈ មនសិ​ការ សតិ​ស​ម្ប​ជ្ជ​ញ្ញៈ សុភាពរាបសា ទន់ភ្លន់ រឹងប៉ឹង និង​ម៉ឺងម៉ាត់​”​។​

​មន្ត្រី​ក្រុមអធិការកិច្ច​របស់​ម​ន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យដឹងថា ករណីនេះ ទាំង​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ទាំង​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ប្រធាន​ប្រចាំ​វេន​យប់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​កំហុស ដោយ​មិន​ទទួលខុសត្រូវ​វិជ្ជាជីវៈ ដោយមាន​អ្នកជំងឺ​ធ្ងន់មិន​រាយការណ៍ និង​មិន​សុំ​សហការ​ពី​អាជ្ញាធរ​ស្រុក ជាពិសេស​គ្រូពេទ្យ​នោះដឹងថា កុមារ​រងគ្រោះ ត្រូវ​ពស់​ចឹក ពុំ​ដឹង​ធ្វើ​ម៉េច ហើយ​បញ្ជូន​អ្នកជំងឺ​តាម​រថយន្តឈ្នួល មិន​ប្រើ​រថយន្ត​ពេទ្យ ដែលមាន ហើយ​ពុំបាន​ព្យាបាល​សង្គ្រោះ (​ចាក់​ថ្នាំ ឬ បន្តោក​សេរ៉ូម ឬ រុំ​របួស​) ជាដើម​។​

​អាជ្ញាធរ​ក៏បាន​អះអាងថា ថ្នាំ​បម្រុង​ទុកសម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន មានតែ ១០ ដប ហើយ​គ្មាន​ការណែនាំ​ពី​មន្ទីរ ឬ​ការិយាល័យ​សុខាភិបាល ឬ​នរណាថាដាច់ខាតត្រូវ​ទុក​បម្រុងសម្រាប់តែ​យុវជន​ស្ម័គ្រចិត្ត​ជាដាច់ខាត មិនអាច​យកមកប្រើ​កា​រ​សិនដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​នោះទេ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2139ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1360ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1454ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1745ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1376ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1439ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1383ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1661ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1406ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39254នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142425នាក់
ខែនេះ    525705នាក់
ឆ្នាំនេះ   1907937នាក់
សរុប   51267863នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:58