ព័ត៌មានក្ដៅ

    ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 155

    ក្មេង​ប្រុស​អា​យុ​៤​ឆ្នាំម្នាក់​ត្រូវ​បាន​ឃាត​ករ​ដ៏សាហាវ​ឃោឃៅលួច​បីពី​ក្នុង​មុងដែល​កំ​ពុង​ដេក​លក់​ យក​ទៅបោក​សំលាប់​នៅ​ឯ​វាល​ស្រែ​ ​ក្បែរ​ផ្ទះ​ក្មេង​រង​គ្រោះ កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១២​ ស្ថិត​ក្នុង​​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​

    សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ ចំរើន​ រតនៈ​ មាន​អាយុ​៤​ឆ្នាំ​ ឪពុកឈ្មោះ នី​ ចំរើន​ ជា​បុរស​ពោះ​ម៉ាយ បច្ចុប្ប​ស្នាក់​នី​ក្នុង​ ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម​ ក្រុង​ខេត្ត​សៀម​រាប។ ចំណែក​ឯ​ឃាត​ករ​​​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំ​ មានស្រុក​​កំណើត នៅ​​ស្រុក​កោះសូទិន​ ខេត្ដកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​

    យោង​តាម​សាក្សី​​​​ម្នាក់​ឈ្មោះ ផេង​ ធី​ អាយុ​៤៤​ឆ្នាំ​ នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា​ ក្មេង​ប្រុស​ដ៏​ អភ័ព្វ​នេះ​ពុំ​មាន​ម្ដាយ​គ្រប់គ្រង​ទេ​​ ព្រោះ​ម្ដាយ​ឪពុក​របស់​គេ​បាន​លែងលះ​គ្នា​យូរ​ ឆ្នាំ​មក​ហើយ​ ដោយ​បច្ចុប្បន្ន​រូបគេ​រស់​ នៅ​ជាមួយ​ឪពុក​និង​ជីដូន​ជី​តា​។​ មុន​ពេល​​កើតហេតុ​ឪពុក​និង​យាយ​បាន​ទៅ​ដេក​ នៅ​ចំការ​​ឯ​ស្រុក​ស្វាយ​លើ​ នៅ​សល់​តែ​ ជីតា​និង​ចៅ​ដេក​យាម​ផ្ទះ​​។​ សាក្សី​បន្ដ​ថា​ ព្រឹក​ថ្ងៃ​កើតហេតុ​​នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​តា​បាន​ងើប​ទៅ​ ចំការ​ទៀត​ ដោយ​ទុក​ឱ្យ​ចៅ​ដេក​ក្នុង​​មុង​ម្នាក់ឯង​មិនដឹង​ថា​ ឃាតក​ចូល​ទៅ​​ចាប់​ក្មេង​រង​គ្រោះ​ យក​ទៅ​សម្លាប់​នៅ​ចន្លោះ​ម៉ោង​ណា​ទេ​ ប៉ុន្ដែ​ផ្អើល​ឆោឡោ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី៤។​​ សាក្សីបាន​បន្ថែមទៀត​ថា​ ការ​ភ្ញាក់​ផ្អើល​ដឹង​ថា​ឃាត​ករ​សម្លាប់​ក្មេង​​ដោយសា​ ឃាតក​របាន​មក​​គោះ​ទ្វារ​របស់​គាត់​​ហើយ​​ ប្រាប់​គាត់​ថា​ ​អញ​បាន​​ចាប់ក្មេង​រង​គ្រោះ​​ យក​ទៅ​សម្លាប់​បាត់​ហើយ​ គឺ​នៅ​វាល​​ស្រែ​ក្បែរ​ផ្ទះ​ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​រត់​ ទៅ​មើល​តាម​ការ​ប្រាប់របស់ជន​សង្ស័យ ក៏បាន​​ឃើញ​ក្មេង​ រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​វាលស្រែ​ដោយ​ មាន​ឈាម​ហូរ​ស្រោច​ពេញ​ក្បាល​ និង​ ត្រចៀក​ទើប​រូប​គាត់​ស្រែក​ឱ្យ​គេ​ជួយ​ និង​ផ្ដល់​ដំណឹង​ទៅ​នគរ​បាល​ទើប​ក្រុម​នគរ​បាល​បាន​ឃាត់​ខ្លួន​ឃាតករ​វាយ​ខ្នោះ​ភ្លាមៗ​។​  

    អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំព័ត៌មាន​លំអិតអំពីសាច់ញាតិក្មេង​រង​គ្រោះ​បាន​ទេ ពាក់​ព័ន្ធ​ករ​ណី​ដែល​ ពូកគេទុក​ក្មេង​រង​គ្រោះ​ចោល​អោយ​ដេក​ក្នុង​មុង​តែម្នាក់​ឯងដូច្នេះ។

    បើ​យោង​តាម​សម្តី​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ជន​សង្ស័យ​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ក្មេង​ខាង​លើ​មែន តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ឈាន​ដល់​យក​ក្មេង​ទៅ​បោក​សម្លាប់​យ៉ាង​ឃោឃៅ​បែប​នេះ។ សមត្ថកិច្ច​បន្ថែម​ថា ពួកគាត់​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ដដែល៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន825ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន724ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន866ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន118ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1129ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន1136ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1350ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន253ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន951ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1411ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      190នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53830នាក់
    ខែនេះ    220908នាក់
    ឆ្នាំនេះ   3296399នាក់
    សរុប   33962645នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:46