សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1438

នៅ​ព្រឹក​ថ្ងៃទី​៥នេះ លោក​ ស៊ិនណារ៉ា នាយ​រង​ប៉ុស្តិ៍ស្តី​ទី​សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​បាន​ប្រាប់​បន្ថែម​ដល់​អ្នក​យក​ព័ត៌មាន​យើងអំ​ពី​ករណី​ឃាត​ករ​យក​ក្មេង​អាយុ​៤​ឆ្នាំ​ទៅ​បោក​សំ​លាប់​នៅ​វាល​ស្រែ​ថា ឃាត​ករ​​​ដែល​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំនេះ ជា​មនុស្ស​វិកលចរិត។ លោកណារ៉ា​បន្ត​ថា ជាញឹក​ញាប់​ឃាត​ករ (ឈី​វ​ ណា​រិ​ន ) តែង​តែ​បាន​ច្រ​បាច់​ក​ប្រ​ពន្ធ​របស់​ខ្លួន​ ដោយ​ស្រែក​ថា ប្រ​ពន្ធជា​​ពស់​ថ្លាន់។ លោក​ណារ៉ាបាន​អះ​អាង​ទៀត​ថា ឃាតករ​ខាល​លើ​នេះ​មាន​ឯកសា​ពី​មន្ទីរ​ពេទ្យ​បង្អែក ត្រឹម​ត្រូវដែល​បញ្ជាក់​ថា ជា​មនុស្ស​វិកល​ចរិត ហើយ​កាល​ពី៤-៥ថ្ងៃ​មុន​នេះ ជនសង្ស័យ​បាន​ទៅ​បើក​ថ្នាំពី​មន្ទីរ​ពេទ្យមក​លេប ជំងឺ​រាង​ធូរ​​ស្រាល​បន្តិច​ហើយ វា​រើម្តងៗ​តែប៉ុណ្ណោះ។ លោក​ណារ៉ាបន្ថែម​ថា ពេល​ដែល​ជន​សង្ស័យ​ចាប់​ក្មេង​ពី​ក្នុង​មុង​យក​ទៅបោក​សំ​លាប់​នោះ​គឺ គេឆ្លើយ​ថា គេ​ឃើញ​សត្វ​ជ្រូកដេក​ក្នុង​មុង​ក៏ខឹង​ទើប​ឈាន​ដល់​ចាប់​យក​ទៅ​បោក​សំលាប់ រួច​រាង​ស្វាង​ពី​ឆ្កួតក៏​ដើរ​មក​ប្រាប់​អ្នក​ជិត​ខាង​ដែល​ជា​សាក្សីថា បាន​សំលាប់​ក្មេង​នៅ​ឯ​វាល​ស្រែបាត់​ទៅ​ហើយ។លោក​ណារ៉ាបន្ថែមទៀតថា ចាំអោយ​តុលាការ​ជា​អ្នក​សម្រេច​ចុះ ខាង​ប៉ូលីស​បាន​ធ្វើ​សំណុំ​រឿង​បញ្ជូនទៅ​ហើយ។

ក្មេង​ប្រុស​អា​យុ​៤​ឆ្នាំម្នាក់​ត្រូវ​បាន​ឃាត​ករ​ដ៏សាហាវ​ឃោឃៅលួច​បីពី​ក្នុង​មុងដែល​កំ​ពុង​ដេក​លក់​ យក​ទៅបោក​សំលាប់​នៅ​ឯ​វាល​ស្រែ​ ​ក្បែរ​ផ្ទះ​ក្មេង​រង​គ្រោះ កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១២​ ស្ថិត​ក្នុង​​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ ចំរើន​ រតនៈ​ មាន​អាយុ​៤​ឆ្នាំ​ ឪពុកឈ្មោះ នី​ ចំរើន​ ជា​បុរស​ពោះ​ម៉ាយ បច្ចុប្ប​ស្នាក់​នី​ក្នុង​ ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម​ ក្រុង​ខេត្ត​សៀម​រាប។ ចំណែក​ឯ​ឃាត​ករ​​​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំ​ មានស្រុក​​កំណើត នៅ​​ស្រុក​កោះសូទិន​ ខេត្ដកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​

យោង​តាម​សាក្សី​​​​ម្នាក់​ឈ្មោះ ផេង​ ធី​ អាយុ​៤៤​ឆ្នាំ​ នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា​ ក្មេង​ប្រុស​ដ៏​ អភ័ព្វ​នេះ​ពុំ​មាន​ម្ដាយ​គ្រប់គ្រង​ទេ​​ ព្រោះ​ម្ដាយ​ឪពុក​របស់​គេ​បាន​លែងលះ​គ្នា​យូរ​ ឆ្នាំ​មក​ហើយ​ ដោយ​បច្ចុប្បន្ន​រូបគេ​រស់​ នៅ​ជាមួយ​ឪពុក​និង​ជីដូន​ជី​តា​។​ មុន​ពេល​​កើតហេតុ​ឪពុក​និង​យាយ​បាន​ទៅ​ដេក​ នៅ​ចំការ​​ឯ​ស្រុក​ស្វាយ​លើ​ នៅ​សល់​តែ​ ជីតា​និង​ចៅ​ដេក​យាម​ផ្ទះ​​។​ សាក្សី​បន្ដ​ថា​ ព្រឹក​ថ្ងៃ​កើតហេតុ​​នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​តា​បាន​ងើប​ទៅ​ ចំការ​ទៀត​ ដោយ​ទុក​ឱ្យ​ចៅ​ដេក​ក្នុង​​មុង​ម្នាក់ឯង​មិនដឹង​ថា​ ឃាតក​ចូល​ទៅ​​ចាប់​ក្មេង​រង​គ្រោះ​ យក​ទៅ​សម្លាប់​នៅ​ចន្លោះ​ម៉ោង​ណា​ទេ​ ប៉ុន្ដែ​ផ្អើល​ឆោឡោ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី៤។​​ សាក្សីបាន​បន្ថែមទៀត​ថា​ ការ​ភ្ញាក់​ផ្អើល​ដឹង​ថា​ឃាត​ករ​សម្លាប់​ក្មេង​​ដោយសា​ ឃាតក​របាន​មក​​គោះ​ទ្វារ​របស់​គាត់​​ហើយ​​ ប្រាប់​គាត់​ថា​ ​អញ​បាន​​ចាប់ក្មេង​រង​គ្រោះ​​ យក​ទៅ​សម្លាប់​បាត់​ហើយ​ គឺ​នៅ​វាល​​ស្រែ​ក្បែរ​ផ្ទះ​ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​រត់​ ទៅ​មើល​តាម​ការ​ប្រាប់របស់ជន​សង្ស័យ ក៏បាន​​ឃើញ​ក្មេង​ រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​វាលស្រែ​ដោយ​ មាន​ឈាម​ហូរ​ស្រោច​ពេញ​ក្បាល​ និង​ ត្រចៀក​ទើប​រូប​គាត់​ស្រែក​ឱ្យ​គេ​ជួយ​ និង​ផ្ដល់​ដំណឹង​ទៅ​នគរ​បាល​ទើប​ក្រុម​នគរ​បាល​បាន​ឃាត់​ខ្លួន​ឃាតករ​វាយ​ខ្នោះ​ភ្លាមៗ​។​  

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំព័ត៌មាន​លំអិតអំពីសាច់ញាតិក្មេង​រង​គ្រោះ​បាន​ទេ ពាក់​ព័ន្ធ​ករ​ណី​ដែល​ ពូកគេទុក​ក្មេង​រង​គ្រោះ​ចោល​អោយ​ដេក​ក្នុង​មុង​តែម្នាក់​ឯងដូច្នេះ។

បើ​យោង​តាម​សម្តី​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ជន​សង្ស័យ​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ក្មេង​ខាង​លើ​មែន តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ឈាន​ដល់​យក​ក្មេង​ទៅ​បោក​សម្លាប់​យ៉ាង​ឃោឃៅ​បែប​នេះ។ សមត្ថកិច្ច​បន្ថែម​ថា ពួកគាត់​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ដដែល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1544ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1562ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1847ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1496ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1912ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1588ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1500ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន403ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2098ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1590ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42100នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145271នាក់
ខែនេះ    528551នាក់
ឆ្នាំនេះ   1910783នាក់
សរុប   51270709នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:51