អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ

ដោយៈ សុខ សេរី ភ្នំពេញ ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 11:48 នាទី ចំនួនអានៈ 1550

អង្គការ​អន្តរជាតិ​មួយ​ដែល​បាន​តាម​ដាន​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​លើ​ពិភពលោក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​លំដាប់​នៃ​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ឡើយ។

តំណាង​អង្គការ​នេះ បាន​ទាម​ទារ​ឲ្យ​កម្ពុជា ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដោយ​មិន​រើស​មុខ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចំណាយ​ថវិកា​រដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត។

អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ដាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​សរុប​១៧៦។ នេះ គឺ​ជា​ចំណាត់​ថ្នាក់​មួយ​កំណត់​ថា កម្ពុជា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១២ នេះ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៧ នោះ គឺ​ប្រសើរ​ជាង​ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ​១៦០ និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ជាប់​ចំណាត់​ថ្នាក់​១៧២។ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នោះ គឺ​ប្រទេស​សូម៉ាលី (Somali) និង​ប្រទេស​កូរ៉េខាងជើង (North Korea)។

របាយការណ៍​បាន​បន្ត​ថា ប្រទេស​ដែល​ស្អាតស្អំ ឬ​គ្មាន​អំពើ​ពុក​រលួយ​នោះ មាន​ដូច​ជា​ប្រទេស​ដាណឺម៉ាក (Denmark) ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រទេស​ស្វីស (Swiss) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​អូស្ត្រាលី (Australia) ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal Hotel) នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ថា អង្គការ​របស់​លោក​បាន​ចាត់​ចំណាត់​ថ្នាក់​នេះ​ពី​លេខ​០ ដែល​ប្រទេស​គ្មាន​អំពើ​ពុក​រលួយ ដល់​លេខ​១០០ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​លេខ​៤៣ គឺ​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​មធ្យម៖ «អ្នក​ធ្វើ​អាជីវកម្ម សហគ្រិន ដែល​គេ​មក​ពី​បណ្ដា​ប្រទេស​ជឿន​លឿន ប្រទេស​ដែល​មាន​ភាព​ស្អាតស្អំ ដូច​ជា​នៅ​ប្រទេស​បច្ចឹម ដូច​ជា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប មួយ​ចំនួន គេ​ពិបាក​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ទី២ បើ​យើង​និយាយ​អំពី​លក្ខណៈ​ជីវភាព គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អ្នក​ក្រីក្រ​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​គេ ដែល​គាត់​មិន​ស្គាល់​អំពើ​ពុក​រលួយ​ស្អី​ផង។ ហើយ​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ទាំង​អស់»

ចំណែក​ឯ​នាយក​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​ទាម​ទារ​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​ឲ្យ​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​ចំណាយ​ថវិកា​រដ្ឋ កិច្ច​សន្យា​នានា​ជាមួយ​ក្រុមហ៊ុន​ឯកជន ការ​សម្រេច​ចិត្ត​នានា​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ឲ្យ​មាន​ការ​បើក​ចំហ ឬ​តម្លាភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លើ​បញ្ហា​សំខាន់ៗ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​បញ្ចូល​សកម្មភាព​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សម្រេច​ចិត្ត​សាធារណៈ​ទាំង​អស់ ត្រូវ​ពង្រឹង​យន្តការ​ស្វែង​រក​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​វិធាន និង​ចាត់​ការ​ផ្លូវ​ការ​តាម​រយៈ​តុលាការ​ឯករាជ»

ទាក់​ទង​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​របាយការណ៍​នេះ​បាន​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ឬ​ទស្សនៈ​របស់​អង្គការ​នោះ៖ «ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ក៏​ដូច​ជា​អង្គការ​ដទៃ​ទៀត​ដែរ។ អាស្រ័យ​ហេតុ​ដូច្នេះ យើង​មើល​ទៅ​លើ​ទម្រង់​ទឹក​មុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ឃើញ​មាន ៨០​ជាង ៨២% ឬ ៨៣% ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ហ្នឹង រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ចំ​ទិស​ដៅ​ដែល​ខ្លួន​ពេញ​ចិត្ត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ថា​ជា​ការ​ត្រឹមត្រូវ៖ «ពង្រឹង​ស្ថាប័ន​ជាតិ ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​មាន​ការ​អនុវត្ត ការ​តាម​ដាន ការ​សួរ​ដេញ​ដោល មាន​សិទ្ធិ​ទម្លាក់​រដ្ឋមន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មិន​បំពេញ​ការងារ​ត្រឹមត្រូវ។ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ឯករាជ មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ចាប់​អ្នក​ណា ឬ​មិន​ឲ្យ​ចាប់​អ្នក​ណា​នោះ​ទេ»

កន្លង​មក អង្គការ​យូ.អេស.អេ.អាយ.ឌី (USAID ) របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​លំអិត​មួយ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាត់​បង់​ថវិកា​រដ្ឋ​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ព្រៃ​ឈើ ការ​សូកប៉ាន់ និង​ការ​រត់​ពន្ធ​ជាដើម។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១២ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដែល​ទើប​បាន​បង្កើត​ឡើង​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ​នោះ ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទាទោស​ដោយ​មិន​រើស​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1422ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1777ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1331ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1547ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1408ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1606ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1391ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2219ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1696ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន1978ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25938នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172422នាក់
ខែនេះ    555702នាក់
ឆ្នាំនេះ   1937934នាក់
សរុប   51297860នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:41