មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 08 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 07:10 នាទី ចំនួនអានៈ 1601

នៅ​វេលា​ម៉ោង​១១ និង​៣០នាទីព្រឹក​ថ្ងៃទី៨ ខែ​វិច្ចការ​នេះ សមត្ថ​កិច្ចបាន​ប្រាប់​អោយ​ដឹង​ថា មនុស្ស​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍ភ្លើង​ឆេះ​ផ្សា​រាត្រី​កាល​ពី​យប់​មិញ ខាង​សមត្ថ​កិច្ច​បាន​រក​ឃើញ​សាកសពសរុប ចំនួន ៨នាក់ ប្រុស​៤ស្រី៤ ហើយ​អ្នក​របួស​ធ្ងន់​២នាក់ផ្សេង​ទៀត​ ដែល​យក​ទៅ​សង្គ្រោះ​បន្ទាន់​នោះ ឥឡូវ​បាន​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​ទៀត​ហើយ។ សមត្ថ​កិច្ច​បាន​អោយ​ដឹងទៀត​​ថា ករណីភ្លើង​ឆេះ​ខាង​លើ​នេះ បណ្តាល​មក​ពី​ទុស​សេខ្សែភ្លើង។ ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ បមនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះទាំអ​៩នាក់

១-ហ៊ួ តឹក​យីន ភេទប្រុស កើត​ឆ្នាំ ១៩៦៨    ២-ហ៊ួ លុយឡា​វី ភេទស្រី ជា​ប្រពន្ធ កើត​ឆ្នាំ ១៩៧៧    ៣-ហ៊ូ សីលីន ភេទស្រី ជាកូន កើត​ឆ្នាំ ២០០៤   ៤-ហ៊ួ សុខវុទ្ធី ភេទប្រុស កើតឆ្នាំ ១៩៩៥

៥-តឹក អន ភេទប្រុស កើតឆ្នាំ ១៩៦៧   ៦-អ៊ា ឡៃហៀង ប្រពន្ធ កើតឆ្នាំ ១៩៧៥  ៧-ហ៊ួ ជីឃាង ភេទ​ស្រី កើតឆ្នាំ ១៩៩៩   ៨-ហ៊ួ ឈីវ ភេទ​ប្រុស កើត​ឆ្នាំ ២០០១   ៩-ហ៊ួ ជីងជីង ភេទស្រី កើតឆ្នាំ ២០០២

 អ្នករបួសដែល​នៅ​រស់​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យម្នាក់​មាន​ឈ្មោះថា ហ៊ួ សុខ​វុត្ថា ភេទ​ប្រុស កើត​ឆ្នាំ ១៩៩៨។

 

សូម​បញ្ចាក់ថា ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​នេះ បាន​បណ្តាល​អោយ​បងប្អូន​ជន​រង​គ្រោះ និង​ឪពុក​ក្មេក​ជន​រង​គ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា ដណ្តើម​ទ្រព្យ​សម្បត្តិ រហូត​ឈាន​ដល់​ប្តឹង​ផ្តល់​ ដល់​សមត្ថ​កិច្ច និង​តុលាការ​ បើ​ទោះ​ជា​សាក​សពជន​រង​គ្រោះ​ពុំ​ទាន់​បាន​ធ្វើ​បុណ្យ​ក៏ដោយ។ សូម​រង​ចាំ​អាន​ការ​ឈ្លោះ​គ្នា​ដណ្តើម​ទ្រព្យ​សម្បត្តិ​ខាងលើនេះជា​បន្តទៅ​ទៀត។

 អគ្គី​ភ័យ​ដ៏កាច​សាហាវ​មួយ​បាន​ឆាប​ឆេះ​ផ្សា​រា​ត្រីនៅ​វេ​លា​ម៉ោង​ជាង​២ ​រំលង​អា​ធ្រាត្រថ្ងៃទី៧ ឈាន​ចូល​ថ្ងៃទី៨ ខែ​ធ្នូ ឆ្នាំ២០១២​ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ដែល​បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើ​ល​ដល់​ ប្រ​ជា​ពល​រដ្ឋ ភ្ញៀវ​ទេស​ចរណ៍ជាតិ និង​អន្ត​រជាតិ ទាំង​កណ្តាល​រាត្រី។

សមត្ថ​កិច្ច​បាន​ប្រាប់​នៅ​ពេល​កំ​ពុង​កើត​ហេតុថា មាន​មនុស្ស​៥នាក់​បាន​ឆេះសុស​មើល​មុខ​មិន​ស្គាល់ និង​២នាក់​ទៀត​រង​គ្រោះ​ជា​ទម្ងន់ បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្រ្គោះ​បន្ទាន់។ សមត្ថ​កិច្ច​បាន​អោយ​ដឹង​ទៀង​ថា ខាង​សមត្ថ​កិច្ច​ពុំ​ទាន់​អាច​សន្និដ្ឋា​ថា ករណី​អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ខូច​ខាត​ទ្រព្យ​សម្បត្តិ​អស់​ប៉ុន្មាន​នោះ​ដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1991ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1403ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1458ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1464ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1372ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1744ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1361ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1433ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1830ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1369ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7995នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35848នាក់
ខែនេះ    345016នាក់
ឆ្នាំនេះ   2355555នាក់
សរុប   51715481នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 13:14