ព័ត៌មានក្ដៅ

    តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​

    ដោយៈ ភ្នំពេញ ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:01 នាទី ចំនួនអានៈ 1530

    ក្រុម​តំណាង​ជនជាតិដើម​ភាគតិចនៅ​កម្ពុជា បាន​ជួបជុំ​​ជា​​មួយ​អ្នកកាសែត ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​មេ​តា ហ្វោ​វ ទល់មុខ​អគារ ប៊ូ​ឌី​ញ បៀ​លប្រាយ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ក្រុម​ជនជាតិដើម​ភាគតិច បាន​លើក​បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​ភាគតិច នៅក្នុង​ប្រទេស​កម្ពុជា​ ដែលសរុបមានជិត ២សែននាក់ មានចំនួន ២៤ ក្រុម រស់នៅក្នុង ១៤ ខេត្តនៅតំបន់ព្រៃភ្នំ។​

    ថ្ងៃទី 11 ធ្នូ 2012 ដោយ: លី សិលា CEN

    លោក ភាព សុជា ប្រធាន​អង្គការ​យុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា ដែល​ជា​ជនជាតិ​ព្នង បាន​ថ្លែងថា សន្និសីទកាសែតនា​ព្រឹក​នេះ មាន​គោលបំណង​ធំ​២ គឺ​ទី​១-​បង្ហាញ​ពី​បរិបទ​ជនជាតិដើម​ភាគតិចនៅ​កម្ពុជា ឲ្យបាន​ច្បាស់ និង​កាន់តែ​ស៊ី​ជម្រៅដល់​សាធារណជន ដើម្បី​បញ្ចៀស​នូវ​ផ្នត់គំនិត​អវិជ្ជមាន ដែល​នាំឲ្យ​មាន​ការប្រកាន់ និង​ការរើសអើង​ពូជសាសន៍ ជាពិសេសដើម្បី​ឆ្លៀតឱកាស​ឆ្លុះបញ្ចាំង និង​បកស្រាយ​លើ​ផ្នត់គំនិតនៃ​ការយល់​ខុសលើ​ជនជាតិដើម​ភាគតិច ជាពិសេស​ជនជាតិ​ព្នង​។ គោល​បំណង​ទី​២-​ដើម្បី​អំពាវនាវ​ឲ្យ​សាធារណជន យល់ដឹង​ពី​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ជនជាតិដើម​ភាគតិច​កម្ពុជា ជាពិសេស​ជនជាតិ​ព្នងនៅ​ប្រទេស​កម្ពុជា​។​

    តំណាង​ជនជាតិដើម​ភាគតិច ក៏​បាន​រំពឹងទុក​ថា តាមរយៈ​សន្និសីទ​កាសែត​នេះ ផ្នត់គំនិត​អវិជ្ជមាន​ចំពោះ​ជនជាតិដើម​ភាគតិច ត្រូវ​បាន​បកស្រាយ និង​បង្ហាញ​ដោយ​ជនជាតិដើម​ភាគតិច និង​បណ្ឌិត​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​ប្រពៃណី​ ទំនៀម​ទម្លាប់​ជនជាតិដើម​ភាគតិច នឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​។​

    ជា​ការកត់សម្គាល់ សន្និសីទកាសែត​របស់​ជនជាតិដើមភាគតិចនៅ​កម្ពុជានាពេលនេះ បាន​ធ្វើឡើងក្រោយពី​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ប្រើ​ពាក្យ​ប្រមាថ មាក់ងាយ​លើ​ក្រុម​ជនជាតិភាគតិចព្នង ថាជា​ក្រុម​អ្នក​មិន​មាន​ច្បាប់ទម្លាប់ និង​ច្រឡោ​ង​កោងកាច ជាដើម​។​

    លោក ឈាង វុន បាន​ថ្លែង​ដូច្នេះ ដោយ​លោក​បាន​ប្រដូច​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទៅ​នឹង​ក្រុម​ជនជាតិព្នង ដោយសារ​តែ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង​នោះបាន​ដើរចេញ​ពី​កិច្ចប្រជុំ​រដ្ឋសភា ខណៈ​ដែល​លោក​តំណាងរាស្ត្រ ឈាង វុន បាន​ឡើង​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

    ​ភ្លាមៗ​នោះ នាំឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ក្លា​ពី​ក្រុម​ជនជាតិដើម​ភាគតិច ទាមទារ​ឲ្យ​លោក ឈាង វុន ធ្វើការ​សុំទោស​ចំពោះ​ការប្រមាថ​ជនជាតិ​ព្នង​។​

    ​តាមរយៈ​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ថ្លែង​សុំ​អធ្យាស្រ័យ ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​របស់​លោក លើ​ជនជាតិ​ព្នង​។ ក៏ប៉ុន្តែ​បងប្អូន​ជនជាតិ​ព្នង នៅ​តែ​ទាមទារ​ឲ្យ​លោក ឈាង វុន ធ្វើការ​សុំទោស​ដល់​ជនជាតិដើម​ភាគតិច នៅឯ​ភ្នំ​ដោះ​ក្រមុំ នៅឯ​ខេត្ត​មណ្ឌលគិរី​៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន941ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន3071ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2028ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន864ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន904ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន884ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន752ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន248ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន581ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន1679ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      240នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53880នាក់
    ខែនេះ    220958នាក់
    ឆ្នាំនេះ   3296449នាក់
    សរុប   33962695នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 01:07