បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជលផល

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:20 នាទី ចំនួនអានៈ 1626

សកម្ម​ភាព​បទ​ល្មើស​នេសាទ​ ដូច​ជា​អូស​លៀស​ដោយ​ម៉ាស៊ីន កាណូត​រុញ​ស៊ីបយក​ត្រី​ទាំង​តូច​ទាំង​ធំ​ ដាក់​ណ​រ៉ាវក្រ​ឡា​ញឹករាប់ពាន់​ម៉ែត្រ និង​ដាក់​ឆ្នុក នៅ​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ឃុំ​កំ​ពង់​ឃ្លាំង ស្រុក​សូទ្រ​និគម​ ខេត្ត​សៀម​រាប​ យ៉ា​ង​អា​ណា​ធិបតេយ្យ​ គ្មាន​ការ​ទប់​ស្កាត់​ ឬបង្រ្កាប​ពី​មន្រ្តី​ជំ​នាញទាល់​តែ​សោះនៅ​ចុង​ឆ្នាំ​២០១២នេះ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចខាង​លើ​ពេញ​ផ្ទៃ​ទន្លេសាប​ ដោយ​សេរី​គ្មាន​ការ​រំ​ខាន​ពី​អស់​លោក​នាយ​ផ្នែក​ នាយ​សង្កាត់​រដ្ឋ​បាល​ជល​ផលនៅ​ប្រ​ចាំ​ស្រុក​នេះ​នោះ​ទេ។ ប្រ​ភព​បន្ត​រាយ​ការណ៍ថា អ្នក​ដែល​ដាក់​ណរ៉ាវ​ក្រ​ឡា​ញឹក​ធំ​ៗ​មាន​ជិត​១០​នាក់​ តែ​ម្នាក់​ឈ្មោះ​ ដង្ខៅ​ង៉ែត មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ អតីត​ជា​កូន​ថៅ​កែឡូ​នេសាទ បាន​ដាក់​ណរ៉ាវ​ធំហើយ​វែង​ជាង​គេ​ ដែល​​ណរ៉ាវ​១មានប្រ​វែង​ជា​ង​៣ទៅ​៥រយ​ម៉ែត្រឯណោះ។​ ប្រ​ភព​បន្ត​រាយ​ការណ៍ទៀត​ថា ក្រុម​អ្នក​រុញ​ស៊ីប​មាន​ដូច​ជា​​ ទី១-ឈ្មោះ​ឆុងឆៃ​ ភេទប្រុស អាយុ​ជាង​២០​ឆ្នាំ ទី២-ឈ្មោះគុណ ភេទ​ប្រុស​ អាយុជាង​២០ឆ្នាំ ទី៣-ឈ្មោះយ៉ ភេទ​ប្រុស អាយុជាង​៣០​ឆ្នាំ ជន​ជាតិ​វៀត​ណាម និង​ប្រ​ភន្ធ​ឈ្មោះជា។ ប្រ​ភព​បន្ថែម​ថា ចំ​ណែក​ឯ​សកម្មភាព​ កា​ណូត​អូស​លៀស​អូស​ខ្ចៅ​រាប់​រយ​គ្រឿង​ ក៏បង្ក​អោយ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា អូស​រហូត​ដល់​ទឹក​ទន្លេ​សាប​មួយ​ចំ​ហៀង​ទន្លេ​ឡើង​កករ​ល្អក់​ ពុល​ស្លាប់​ត្រី​ ស្លាប់​បង្គារ ដាច់​មង​ ដាច់​សន្ទួច​របស់​ពល​រដ្ឋ​ជា​រៀង​រាល់​ថ្ងៃ​​​ផងដែរ។

ពល​រដ្ឋ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះបាន​លួច​ខ្សឹប​ប្រាប់​ថា មូល​ហេតុ​ដែល​ក្រុម​អូស​លៀស​អូស​ខ្ចៅ​ ក្រុម​រុញ​ស៊ីប ដាក់​ណរ​ចរ៉ាវវែង​ៗ​ ដាក់​ឆ្នុក ហ៊ាន​ប្រ​កប​របរ​រក​ស៊ី​នេះ​ឡើង​វិញ​ ព្រោះ​មាន​មនុស្ស​២-៣​នាក់​តាំង​ខ្លួន​ជា​​ថ្នាក់រដ្ឋ​បាល​របស់​​រដ្ឋ​មន្រ្តីនៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​បទ​បញ្ជា​លេខ​ ០០១ ចេញ​ហើយ​​ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​អាច​ប្រ​កប​របរ​ខាង​លើ​នេះ​បាន​ដោយ​សេរីមិនចាំ​​បាច់​ភ័យ​ខ្លាច​អី​ទេ រក​អី​រក​ទៅ​

ក្រុម​អ្នក​រុញ​ស៊ីប​ខាង​លើ​បាន​លួច​បង្ហើប​ថា ខាង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ស្រុក​សូទ្រ​និគមនេះ ធ្លាប់​​បានចាប់​កា​ណូត​រុញ​ស៊ីប​របស់​ពួក​គេ​ យក​លុយ​១លាន​រៀល​ក្នុង​កាណូត​១គ្រឿង ជា​ថ្នូរ​និង​ការ​ដោះ​លែង​កាល​​ពី​ពេល​ថ្មី​ៗនេះ។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា មាន​ដង្ខៅ​ធំ​ៗ​៣​នាក់​ដែល​កំពុង​ប្រ​មូល​ទិញ​លៀសដឹក​ឡាន​កូរ៉េ​ធំៗ ​ពី​ឃុំ​កំពុង​ឃ្លាំ​ង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដែល​មាន​ឈ្មោះទី១-ចែសុខ លោករ៉ុង ទី២-លោក​ស៊ុន​ ចែញ៉ែត ទី៣-លោក​ហាប់ ចែថូ។ ប្រ​ភព​បន្ត​ថា ចែសុខមិន​ត្រឹម​តែ​ជា​ថៅ​កែ​ប្រ​មូល​ទិញ​លៀស​ខ្ចៅ​ប៉ុណ្ណោះ​​​ទេ គាត់​ថែម​ទាំង​មាន​ទូកកាណូត​អូស​លៀស​ខ្ចៅ​​ជា​ច្រើន​គ្រឿង​ទៀត​ផង។

លោក ដង្ខៅង៉ែត ​បាន​​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​ ហើយ​ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​​ចាំ​ជួប​គ្នា​នៅ​តុលាការ

ចែសុខ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​កាល​ពី​ពេល​ថ្មី​ៗ​ថា គាត់​ជា​អ្នក​ទិញ​លៀស​ពី​ពលរដ្ឋ​មែន​ ហើយ​គាត់​ពុំ​បាន​ខ្វល់​រឿង​ច្បាប់​ទំ​លាប់​អី​ទេ បើ​គេ​មាន​លៀស​លក់​គឺគាត់​ទិញ ការ​អូស​លៀស​ខុស​ច្បាប់​ ឬ​ត្រូវ​​ច្បាប់​ជា​រឿង​របស់​អ្នក​អូស​លៀស​តែ​ប៉ុណ្ណោះ គាត់​អត់​ឈី​ក្បាល​វិលមុខ​អី​ទេ ចង់អូស​រីង​ទាំង​ទឹក​ទន្លេ​សាប​ក៏​គាត់​មិន​ដឹង​ដែរ ព្រោះ​ប្តី​គាត់​ធ្វើ​ទាហ៊ាន​ប្រាក់​ខែ​តិច គាត់​ត្រូវ​តែ​រក​របរ​ក្រៅ​ទើប​អាច​ស៊ី​គ្រប់។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោ​ រឹម​សំអុន នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ស្រុក​សូទ្រ​និគមបាន​ទេ ពាក់​ប័ន្ធ​ករនី​បទ​ល្មើស​នេសាទ​ខាង​លើ​នេះ ព្រោះ​ទូរ​ស័ព្ទ​ខល​ចូល​ជា​ច្រើន​ដង​តែ​លោកមិន​លើក​ទទូល។

​លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​​ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា​អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1834ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1381ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2065ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1573ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1588ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3090ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1404ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1572ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1499ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1771ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29886នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    176370នាក់
ខែនេះ    559650នាក់
ឆ្នាំនេះ   1941882នាក់
សរុប   51301808នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:04