ព័ត៌មានក្ដៅ

    សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:32 នាទី ចំនួនអានៈ 1792

    បន្ទាប់ពីភ្លើង​ឆេះផ្សា​រាត្រីកាល​ពីយប់​ថ្ងៃទី​៧ឈាន​ចូល​ទី៨ ខែ​ធ្នូ ឆ្នាំ២០១២ ដែល​បណ្តាល​អោយ​មនុស្ស​សរុប​៩​នាក់​បាន​បាត់​បង់​​ជី​វិត លុះ​ព្រឹក​ឡើង​លោក ប៊ុនម៉េង ដែល​ត្រូវជា ​បង បងថ្លៃ និង​ជា​ឪពុកមាសាកសព​បាន​យក​ទូដែក​១គ្រឿង ទូរទស្សន៍LCD១គ្រឿង កុំព្យូទ័រ១គ្រឿង និង​បង្វិច​គ្រឿង​អល័ង្គការមួយចំនួនមក​ផ្ទះ​របស់​ខ្លូន​ ដែល​ជា​ហេតុធ្វើ​អោយ​មានការ​ តវាពីសំណាក់​ឪពុកក្មេក​សាក​សព​រ​ហូត​​មាន​ការ​ប្តីផ្តល់​គ្នាដល់​ថ្ងៃ​នេះមិន​ទាន់ចប់។

    លោក អ៊ាតាំង ដែល​ត្រូវជា​ឪពុក ឪពុកក្មេក និង​ជីតា ជន​រង​គ្រោះ​ខាង​លើ​​មួយក្រុម​គ្រួសារ​ដែលមាន​ប្ដី​ឈ្មោះ ហ៊ូ តឹក​អន​, អ៊ា ឡៃ​ហ៊ាង ដែលជា​ប្រពន្ធ​បាន​អះអាងថា ការដែល​លោក ប៊ុនម៉េង យក​ទូដែក​ចេញពីផ្ទះ​ឆេះ​របស់​សព ហ៊ូ តឹក​អន និង​សព​ប្រពន្ធ​ឈ្មោះ អ៊ា ឡៃ​ហ៊ាង គឺ​លោក ប៊ុនម៉េង មិនបាន​ពិ​ភាក្សា​​ជាមួយ​រូបលោក​ទេ​។ លោកអ៊ាតាំងបាន​បន្តថា លោកបាន​តាម​ទៅ​ដល់​ផ្ទះ​លោក ប៊ុនម៉េង ដើម្បី​ពិនិត្យ​ទូដែក និង​សំភារៈ​មួយចំនួនទៀតថា​មាន​អ្វី​ខ្លះ​ ប៉ុន្ដែ​លោក ប៊ុនម៉េង ចាក់សោរ​ទ្វាររបង​ជាប់ មិន​អោយ​លោក​ចូល​ ដូច្នេះ​លោក​ក៏​ត្រឡប់មក​កន្លែងភ្លើង​ឆេះវិញ។ 

    ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា គេ​ឃើញ​លោក​ ភាគីខាង លោកអ៊ាង​តាំង​ និង​ភាគី​ខាង​លោក ប៊ុន​ម៉េង​ ដណ្តើម​ទ្រព្យ​សម្បត្តិ​ខាង​លើទៅ​វិញ​ទៅ​មក​។ ប្រ​ភព​បន្ត​ថា ឃើញ​ដូច្នេះ​ទើប​សមត្ថ​កិច្ច​តាម​ទៅ​សុំ​យក​វត្ថុតាង​ទាំង​នោះ​ដើម្បី​ធ្វើ​កំណត់​ហេតុ ថា​មាន​អ្វី​ខ្លះ​នៅ​សេស​សល់។

    សមត្ថ​កិច្ច​បាន​ប្រាប់​ថា ខាង​សមត្ថ​កិច្ច និង​​លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​សៀមរាប ដែលមាន​វត្ដ​មាននៅ​កន្លែងកើតហេតុ​ដែរនោះ​ក៏បាន​ដឹង​រឿង​ទូ​ដែក ក៏បាន​ឯកភាពគ្នា​ជាមួយ​លោក អ៊ាតាំង ហៅ​លោក ប៊ុនម៉េង ធ្វើដំណើរ​ទៅផ្ទះ​​លោក ប៊ុនម៉េង ក្នុង​គោលបំណង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវអំពី​របស់​ទាំង​នោះ ប៉ុន្ដែ​នៅពេល​ទៅដល់​ផ្ទះ​លោក ប៊ុនម៉េង ស្រាប់​តែ​លោក​ប៊ុនម៉េង​បាន​រា​រាំង​មិនឱ្យ​សមត្ថកិច្ច​ចូលទៅ​ត្រួតពិនិត្យ​របស់​ទាំង​នោះទេ ហើយ​លោក ប៊ុនម៉េង បាន​ចាក់សោរ​របង​ជាប់​មិនអោយ​​នរណា​ចូល​បានឡើយ​ ហើយ​ជិះ​រថ​យន្ត​ទៅ​បាត់។ សមត្ថ​កិច្ច​បន្តថា ដោយ​មាន​ពាក្យ​បណ្តឹង​ពី​លោក​ អ៊ាតាំង ទើប​​ព្រះរាជអាជ្ញា​ក៏​ដឹកនាំ​សមត្ថកិច្ច​នគរបាល​ជាច្រើនរូប ហើយក៏​មាន​ដីកាឆែកឆេរ​លំនៅដ្ឋាន​ ចេញ​ដោយ​លោក​ចៅក្រម គី រិទ្ធី ទើប​ឃើញ​ក្មេងស្រី​ជំទង់​ម្នាក់​បើក​សោរ​ឱ្យ​សមត្ថកិច្ច​ចូលទៅ​ឆែកឆេរ​តាម​សំរួល។ សមត្ថ​កិច្ច​បន្ថែមថា ទូ​ដែក និង​សំភារៈ​ទាំងអស់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការ នគរបាល​ខេត្ដ​សៀមរាប ដើម្បី​ទុក​ដោះស្រាយ​។

    លោក​ ប៊ុនម៉េង បាន​បដិសេធថា លោក​ពុំ​បាន​យក​ទូដែក​ និង​សំ​ភារៈមក​ផ្ទះ​ដោយ​ចិត្ត​ឯង​នោះ​ទេ គឺ​មាន​ការ​ឯក​ភាព​ពី​លោក​ អ៊ាតាំង ដែរ។ លោក​ប៊ុនម៉េង​បាន​បន្ថែម​ថា លោក​យក​ទូដែក​ និង​សំ​ភារៈទាំង​នោះ​មក​ផ្ទះ​គឺ​ក្នុង​គោល​បំណង​ យក​ទៅ​ទុក​ជាស​វាង​បាត់​បង់​តែ​ប៉ុណ្ណោះ មិន​មែន​លោក​ចង់​បានទេ។

    ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្សា​រាត្រី​នេះ គេ​សង្កេត​ឃើញ​មាន​វត្ត​មាន​លោក សតណា​ឌី ស្នងការ​នគរបាល​ខេត្ដ​សៀមរាប បាន​ចុះ​សំ​ដែង​ការ​សោក​ស្តាយ​អា​ណិត​អាសូដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជី​វិត។ លោក​សត​ណាឌី​ បានដន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ករណី​ឆេះ​ផ្សារ​ខាងលើ គឺ​កើតឡើង​ដោយសារ​ទុសេ​ខ្សែភ្លើង ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏​ដោយ លោក​កំពុងតែ​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ដទៀត ក្រែង​មាន​​​មូលហេតុ​ផ្សេង​ណា​មួយ​​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1051ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន590ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន10341ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន770ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1332ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន15107ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន479ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន196ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន583ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន716ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      850នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29498នាក់
    ខែនេះ    196576នាក់
    ឆ្នាំនេះ   3272067នាក់
    សរុប   33938313នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:24