ព័ត៌មានក្ដៅ

    កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌

    ដោយៈ មករា ភ្នំពេញ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1496

    កម្មការិនី​បី​នាក់​ដែល​ត្រូវ​បាន​អតីត​ចៅហ្វាយ​ក្រុង​បាវិត បាញ់​ប្រហារ​នា​ពេល​កន្លង​ទៅ ថ្លែង​ជា​សាធារណៈ​ទាំង​អួល​ដើម​ក ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ។

    ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អង្គការ​សង្គម​ស៊ីវិល និង​មហាជន​ជាង ៥.០០០​នាក់ ដែល​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។

    កម្មការិនី​រោងចក្រ​កៅវ៉េ បី​នាក់​ដែល​ត្រូវ​បាន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​ប្រហារ​ក្នុង​កូដកម្ម​ទាម​ទារ​រក​ដំណោះស្រាយ​មួយ​នា​ពេល​កន្លង​ទៅ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ស្ត្រី​ទាំង​បី​នាក់ ដង្ហោយ​ហៅ​តុលាការ​បើក​សវនា​ឲ្យ​បាន​ឆាប់​រហ័ស និង​កាត់​ទោស​ជន​សង្ស័យ​តាម​ច្បាប់ ដើម្បី​ធានា​ថា មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​កម្ពុជា ទាំង​អ្នក​តូច​អ្នក​ធំ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់។

    កម្មការិនី លោកស្រី នុត សុខន ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដៃ ថ្លែង​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​រស់នៅ​រាល់​ថ្ងៃ​ដោយ​ភាព​ភ័យ​ខ្លាច ព្រោះ​ថា​ជន​បង្ក​ការ​បាញ់​ប្រហារ​មាន​សេរីភាព​នៅ​ឡើយ។ លោកស្រី​បន្ត​ថា តុលាការ​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​កម្មការិនី​ទៅ​ស៊ើប​សួរ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​តុលាការ​បែរ​ជា​ពន្យារ​ពេល​បើក​សវនាការ​ជាច្រើន​ដង​ច្រើន​សារ។ លោកស្រី នុត សុខន បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​កម្មការិនី​ដែល​រង​គ្រោះ មិន​គួរ​ណា​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​កំហុស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ៖ «ពេល​អីចឹង​ទៅ គាត់​រឹត​តែ​បាន​ដៃ​ឡើង គាត់​ព្រងើយ​កន្តើយ ដឺ​តែ​ម្តង និយាយ​រួម​ទៅ និង​មាន​សេរីភាព​ហ៊ឺហា​តែ​ម្តង សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»

    លោកស្រី នុត សុខន បន្ត​ថា បើ​រដ្ឋាភិបាល​បណ្តោយ​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ បាន​ន័យ​ថា រដ្ឋាភិបាល​មិន​អើពើ និង​ឈឺ​ឆ្អាល​អាយុ​ជីវិត​រាស្ត្រ​ក្រីក្រ​ឡើយ។ ចំណែក​ឯ​កម្មការិនី​ពីរ​នាក់​ទៀត គឺ​លោកស្រី ប៊ុន ចិន្តា និង​កញ្ញា កែវ នី សុទ្ធ​តែ​លើក​ឡើង​ស្រដៀង​គ្នា​ពី​ទុក្ខ​លំបាក ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​គ្រប់​បែប​យ៉ាង បន្ទាប់​ពី​ទទួល​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​រួច​មក។ កញ្ញា កែវ នី ថ្លែង​ថា នាង​នឹង​ក្រុម​គ្រួសារ​មិន​ធ្លាប់​សប្បាយ​ចិត្ត​ម្តង​ណា​ឡើយ បន្ទាប់​ពី​មាន​ហេតុការណ៍​ទាំង​នោះ​កើត​មាន​ឡើង៖ «នៅ​ឈឺ​បង​ឈឺ​ចាប់ ពេល​ណា​ត្រជាក់​ចិត្ត​វា​ឈឺ ចាប់​ខ្ទោកៗ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់ ពេល​របួស​ខ្ញុំ​ឈឺ​អីចឹង»

    ទន្ទឹម​នឹង​នេះ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា សហជីព និង​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ចាត់​ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា សុទ្ធ​តែ​ចង់​ឲ្យ​តុលាការ​ចាត់​ការ​ឲ្យ​ជន​សង្ស័យ លោក ឈូក បណ្ឌិត ព្យាបាល​កម្មការិនី​ឲ្យ​បាន​ជា​សះ​ស្បើយ បង់​សំណង​ជំងឺ​ចិត្ត និង​ដាក់​ទោស​ជន​សង្ស័យ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា៖ «គាត់​ត្រូវ​ការ​ជួយ​គ្រប់​ពេល​វេលា ទាំង​លុយ​កាក់ ទាំង​អី​ហ្នឹង ដូច​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ជំរុញ​រឿង​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា ហ្នឹង អ្នក​តូច​អ្នក​ធំ​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់ បើ​គាត់​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​តាម​ព្យសនកម្ម ហើយ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់»

    ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ជា​ញយ​ដង​ថា កម្ពុជា កំពុង​ពង្រឹង​នីតិរដ្ឋ ដូច​នេះ​មិន​មាន​ជន​ណា​ម្នាក់​ដែល​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ ទោះ​បី​ជា​អ្នក​នោះ​ពាក់​លោក​ខែ​ក៏ដោយ។

    ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ធន សារ៉ាយ មាន​ប្រសាសន៍​ថា កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព។ លោក​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​គួរ​ជា​ទី​អបអរ ដូច​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ជាច្រើន​ដែល​ល្មើស​ច្បាប់ ហេតុ​អ្វី​រឿងរ៉ាវ​លោក ឈូក បណ្ឌិត មួយ​ពិបាក​ចាត់​ការ​ម្ល៉េះ។ លោក ធន សារ៉ាយ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការ​ដោយ​ឯករាជ ព្រោះ​ថា​បើ​មន្ត្រី​ធំ​មួយ​ចំនួន​ទៅ​ការពារ​លោក ឈូក បណ្ឌិត តុលាការ​ក៏​មិន​ហ៊ាន​ចាត់​ការ​ចំពោះ​រឿង​នេះ​ឡើយ។

    ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត ត្រូវ​បាន​វែក​មុខ​ដោយ​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ជន​រូប​នេះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ជាច្រើន​នាក់​ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាល​ពី​ដើម​ឆ្នាំ​២០១២ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បែរ​ជា​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​រូប​នេះ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ទៅ​វិញ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1076ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន678ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន3376ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន780ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន3788ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន1365ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន3172ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន664ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន708ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន363ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    22358នាក់
    ខែនេះ    119940នាក់
    ឆ្នាំនេះ   3774148នាក់
    សរុប   34440394នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 00:01