ព័ត៌មានក្ដៅ

    លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង

    ដោយៈ សសឃក ខេត្តបន្ទាយមានជ័យ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1084

    ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​ពលករ​ខ្មែរ ចំណាកស្រុក លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​ហើយ​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅតាម​ព្រំដែន ថៃ​-​ខ្មែរ តាម ច្រករបៀង​មួយចំនួន​បាន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ គាប​ជំរិត ឬ​ឃុបឃិត​ឲ្យ​មានការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ។ ដូចជា​នៅក្បែរ​មាត់​អូរ ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​-មានជ័យ មាន​ក្រុម​ពលករ​កាន់​កាបូបស្ពាយ​អង្គុយចាំ​ក្បែរ​កន្លែង​ជល់​មាន់​ដ៏​ធំ​នៅក្បែរ​មាត់​អូរ​ជាច្រើន​រយ​នាក់  ចាំ​ឱកាស​សំរុក ចេញ​តាម​ច្រករបៀង​តាម​មេខ្យល់​របស់​ពួកគេ​។

    ​ន​គ​រ​បា​ល​​ប្រ​ចាំ​​ច្រ​ក​ព្រំ​ដែ​ន​​អ​ន្តរ​​ជា​តិ​ប៉ោ​យ​ប៉ែ​ត​​ក្រោ​ម​​កា​រ​គ្រ​ប់​គ្រ​ង​រ​ប​ស់​លោ​ក​ សៅ​ ប៊ុន​​រិ​ទ្ធ ត្រូ​វ​​ប្រ​ជា​ព​ល​រដ្ឋ​​ចោ​ទ​ថា​ បា​ន​​ទា​រ​លុ​យ​​ពី​​ពួ​ក​គា​ត់​​ក្នុ​ង​​ម្នា​ក់​​ ៦​០​០​ ​បា​ត​ប្រ​មា​ណ​៦ ម៉ឺន​​រៀល​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ថ្មី ប៉ុន្តែ​បើ​អ្នក​កាន់​លិខិតឆ្លងដែន​ធ្លាប់ ចេញចូល គឺ​តម្រូវ​ឲ្យ​បង់​ត្រឹមតែ​១​ម៉ឺន​រៀល ឬ ក៏​១០០​បាត​ប្រាក់​ថៃ គឺ​ករណីនេះ​បាន​កើតមាន​រាប់សិប​ឆ្នាំ​មកហើយ​មិនមាន​ការកែទម្រង់​ទាល់តែសោះ អាច​ចាត់ទុកជា​អំពើពុករលួយ​ផ្គើន​បំផុត​ទៅនឹង​ការកែទម្រង់​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​។​

    ពលករ​រាប់រយ​នាក់​បានធ្វើ​ដំណើរ​ចេញពី​ស្រុក ភូមិ ដោយ​ជិះ ម៉ូតូឌុប រថយន្តឈ្នួល​និង រថយន្តក្រុង​មក​ឈប់​នៅ​ក្រុង ប៉ោយប៉ែត  ដើម្បី​រក​ច្រកចេញ​ទៅរក​ការ ងារ​ធ្វើ​ក្នុង​ទឹកដី​ថៃ ។​ពលករ​ចំណាកស្រុក​ទាំងនោះ​ក្រោយពេល​ចុះ​ពី​រថយន្ត​បាននាំគ្នា​សំរុក​មកកាន់​ច្រករបៀង​មួយកន្លែង​ក្បែរ​ស្ពាន​មិត្តភាព​ខ្មែរ​-​ថៃ ដែលមាន ចម្ងាយ​បី​-​បួន​រយ​ម៉ែត្រ ត្រង់ចំណុច​មាត់​អូរ​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ចេញ​តាម​ច្រករបៀង​ខាងជើង​ផ្លូវជាតិ​លេខ​៥​ដែល​រាប់​ចាប់ពី​កំពូល​ប្រាសាទ​ក្បាលស្ពាន​ប្រហែល ប្រាំ​រយ​ម៉ែត្រ​ទៅ​ទល់នឹង​របង  “​ហូលីវូដ​” នៅជាប់ នឹង​មាត់​អូរ គឺមាន​តែមួយ​កន្លែង​គ​ត់ ដែលជា​ច្រករបៀង​គ្រប់គ្រង​ដោយ​ប៉ូលិសអន្តោប្រវេសន៍​ដែលមាន​ប៉ុស្តិ៍​ប្រចាំការ​នៅ​នឹង​មាត់ច្រក​របៀង​ខ្មែរ​-​ថៃ​នោះ​។​
    ​អ្នកគ្រប់គ្រង​នៅ​ច្រករបៀង​នោះ គឺ​លោក ប៊ុន  សុ​ផា ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ច្រករបៀង​ហើយ ម្នាក់ទៀត​ជា​ដៃជើង​ដ៏​ខ្លាំងពូកែ និង​ម្នាក់ទៀត​ពូកែ​ទាក់ទង​មេខ្យល់ សម្រាប់​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ផងដែរ​។  លោក ប៊ុន  សុ​ផា ជា​ញឹកញយ​បាន​ឃុបឃិត​ជាមួយ មេខ្យល់ បើកភ្លើង​ខៀវ​ឱ្យ​ពលករ​ចំណាកស្រុក​ចេញ​តាម​ច្រករបៀង​យ៉ាង​ប្រសេចប្រសាច​គ្មាន​គិតពី​អាយុជីវិត​ឡើយ ។ មានការ​បញ្ជាក់​ផងដែរ​ថា ក្នុងការ​ឆ្លងដែន​តាម​ច្រករបៀង គឺ​ពលករ​ចំណាកស្រុក​ម្នាក់ៗ ត្រូវ​បង់លុយ​ឱ្យទៅ​ប៉ូលិសអន្តោប្រវេសន៍​ដែល​នៅ​ប្រចាំការ​នៅ​ទីនោះ ចាប់ពី​១០០​បាត​ទៅ​២០០​បាត ដើម្បី​បន្ត​ចេញ​តាម​ច្រករបៀង​របស់​ប៉ូលិសអន្តោប្រវេសន៍​ដែល​គ្រប់គ្រង​ដោយ លោក ប៊ុន  សុ​ផា តែ មួយគត់ ។

    ​លោក ឱម យ៉ិនទៀង បានកំណត់​រួចហើយ​ក្នុង​ការយក​ភូមិសាស្ត្រ​ខេត្ត បន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ​ក្នុង ការ​បោសសម្អាត​មន្ត្រី​ខិលខូច​ពុករលួយ​ហើយក៏​ធ្លាប់បាន​កោះហៅ​មន្ត្រី មួយចំនួន​ឲ្យ​ធ្វើ​របាយការណ៍​ដើម្បី​កែប្រែ​កំ​ហុង​ឆ្គង​ឡើងវិញ​ផងដែរ ដូច្នេះ​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​ពី​ភាព​អសកម្ម​ដែល​លោក សៅ ប៊ុន​រិ​ទ្ធ កំពុង​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ការធ្វើ ប័ណ្ណឆ្លងដែន​និង​ការរាប់​ក្បាល​ឡាន​ដឹកទំនិញ​ប្រមូលប្រាក់​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ​។​

    សូមបញ្ជាក់ថា​លោក សៅ ប៊ុន​រិ​ទ្ធ​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ធ្ងន់ធ្ងរ​សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្តែ​មិនដែល​មានទោស​ពៃរ៍​ឬ​ត្រូវបាន​នាំទៅ​ដាក់ពិន័យ​ដូចដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​អនុវត្ត ចំពោះ​មន្ត្រី​មួយចំនួន​នោះទេ​ដែល​សកម្ម ភាព​នេះ​កំពុង​ក្លាយ​ជាការ​ទំយើ​ខ្លាំង​បំផុត​នាំ​ឲ្យ​លោក សៅ ប៊ុន​រិ​ទ្ធ បន្ត​ប្រព្រឹត្ត​អំពើ ពុករលួយ​មិន​ខ្លាច​ច្បាប់ ឬ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ ឡើយ​ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន ចេះតែ​ប្រព្រឹត្ត​ខុសឆ្គង​គ្មាន​ថ្ងៃ​កែខ្លួន​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1072ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន1097ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន958ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន666ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន667ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន634ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន2431ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន818ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន24ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន656ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6270នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    84930នាក់
    ខែនេះ    325388នាក់
    ឆ្នាំនេះ   1358674នាក់
    សរុប   32024920នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:20