លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:07 នាទី ចំនួនអានៈ 1374

សាលា​ឧ​ទ្ធ​រណ៍ បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ របស់លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២​។ បន្ទាប់ពី​បើកសវនាការ​អស់​ពេល​ប្រហែលមួយម៉ោង ចៅក្រម​​សាលាឧទ្ធរណ៍ ដែលមាន​ចំនួន ៣ រូប បានសម្រេច​រក្សា​សេចក្តីសម្រេច​របស់​សាលាដំបូង ដែល​មិន​ព្រម​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​

​ក្នុងពេល​ដំណាលគ្នា​នោះ នៅ​ព្រឹក​នេះ នៅ​ក្រៅរបង​សាលាឧទ្ធរណ៍ ឯមុខ​ព្រះបរមរាជវាំង មានការ​យាមកាម​យ៉ាង​តឹងតែង ហើយ​ប៉ូលិស​ដាក់​របាំង​បិទផ្លូវបី​ទៅ​បួន​ជាន់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កុំ​ឲ្យ​ទៅ​ស្រែក​តវ៉ានៅ​តុលាការ​។​

​របាំង​ប៉ូលិស បានដាក់​ចាប់ពី​ខាងមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រហូតដល់​សាលា​ឧ​ទ្ធរណ៍ និង​នៅ​ផ្លូវ​នៅមុខ​វាំង ក៏ត្រូវ​បិទ ដោយមាន​កម្លាំងប្រដាប់អាវុធ មាន​ខែល មាន​កាំភ្លើង​ជាច្រើន​នាក់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដែល​ភាគ​ច្រើ​ជា​ក្រុម​តាអាចារ្យ ព្រះសង្ឃ និង​ដូនជី លើក​បដា ព្រមទាំង​រូបថត​លោក ម៉ម សូណង់ដូ​។​

​ នៅក្នុង​សវនាការ​នោះ លោក​មេធាវី សរ សុ​វ៉ាន បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះសាលា​ឧ​ទ្ធ​រណ៍ ពិចារណា​ដោះលែង​កូនក្តី​របស់លោក គឺ​លោក ម៉ម សូណង់ដូ ឲ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​អង្គការមិនមែនរដ្ឋាភិបាល​នានា​ឡើយ បើទោះបី​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ និង​បារាំង​ក៏ដោយ​។​
នៅក្នុង​សវនាការ​ លោក ម៉ម សូណង់ដូ បាន​ថ្លែង​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​គាំទ្រ​នូវ​សំណើមេធាវី​របស់លោក សុំ​ឲ្យ​មានការ​ដោះលែង​លោក បើទោះបីជា​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់តុលាការ​ក៏ដោយ​។ 

ទីបំផុត​ទៅ​ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សេចក្តីសម្រេច មិន​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​ភ្លាមនោះ មេធាវី​របស់លោក ម៉ម សូណង់ដូ ក៏បាន​ប្រាប់​អ្នកកាសែត ពី​ការដាក់​ពាក្យ​ប្តឹង​ជំទាស់ទៅកាន់​តុលាការ​កំពូល ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​។​
រីឯ​អ្នកភូមិ ៣ នាក់ ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវបាន​រដ្ឋាភិបាលប្តឹង​ចោទប្រកាន់ថា ជា​មេខ្លោងដឹកនាំ​បង្កើត​តំបន់អបគមន៍ ក្នុង​ជម្លោះដីធ្លីនៅ​ខេត្តក្រចេះ គឺ​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ​។ រីឯ​បុរស​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន គឺ​ឈ្មោះ លោក សុខ តុង និង​លោក ប៊ុន ឆ​យ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1387ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន1836ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1839ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1561ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2424ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1623ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1396ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2161ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន6065ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2142នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41184នាក់
ខែនេះ    350352នាក់
ឆ្នាំនេះ   2360891នាក់
សរុប   51720817នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 04:11