ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ

ដោយៈ ហង្សនាគ បន្ទាយមានជ័យ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:38 នាទី ចំនួនអានៈ 1541

បន្ទាយ​មានជ័យ​ជា​ខេត្ត​ដែល​ជាប់​ព្រំ​ប្រ​ទល់​រវៀង​ប្រ​ទេស​កម្ពុជា​ និង​ប្រ​ទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ដឹង​ជញ្ជួន​ផលិត​ផល​ខុស​ច្បាប់​ចូល​យ៉ា​ង​គគ្រឹគ​គគ្រេងដូច​គេ​ហែ​អង្គ​កឋិន​ទាន​ ទាំង​យប់​ទាំង​ថ្ងៃ​ក្រោម​ក្រ​សែ​ភ្នែក​របស់​អស់​លោក​មន្រ្តី​ជំ​នាញ​ ដូច​ជា​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត សេដ្ឋ​កិច្ចក្រសួង ពេទ្យ​សត្វ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត តែ​គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ចុះ​ទប់​ស្កាត់នោះ​ទេ តែ​បែរ​ជា​លឺ​អ្នក​រក​ស៊ី​ទាំង​នោះ​ថា បាន​បង់​លុយ​ជូន​ជំ​នាញ​ទាំង​នេះអស់​ហើយ ទើប​ដឹក​ចូលដី​ខ្មែរ​បានរលូន​បែប​នេះ។

ផលិត​ផល​ដែល​ក្រុម​អ្នក​រក​​ស៊ី​លោត​ឆ័ត្រ​គេច​ពន្ធ​រដ្ឋ​បង់​ជូន​អោយ​តែ​ហោ​ប៉ៅ​ឯក​ជនប៉ុន្មាន​ជំ​នាញ​ខាង​លើ​មាន​ដូច​ជា សាច់​មាន់​ត្រូវ​មីន ឆ្អឹង​មាន់​ត្រូវមីន ជង្គង់​មាន់​ត្រូវ​មីន កោះមាន់ថ្លើមមាន់​ច្រកថង់ ភ្លៅ​មាន់​ស្អុយៗ ត្រី​ចាប មាន់​រស់​ដឹក​តាម​ម៉ូតូ ឡានតូចៗ គ្រឿង​សមុទ្រសល់ និង​មាន​គ្រឿង​ឧបភោគបរិ​ភោគ​ជា​ច្រើន​ទៀត​ដូច​ជា បន្លែ ផ្លែ​ឈើ​ខូច​គុណ​ភាពជា​ដើម។ល។

ប្រ​ភព​បាន​រាយ​ការ​មក​ថា ថ្មី​​ៗនេះ​សមត្ថ​កិច្ច​ជំ​នាញ​ខាង​លើ​នេះ បាន​បើក​ភ្លើង​ខៀវ​នៅ​ច្រក​របៀង​អូ​បី​ជាន់ អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឥត​ច្បាប់​ខាង​លើ ដឹក​ផលិង​ផល​ទាំង​នេះ​ ចូល​មក​ខ្មែរ​ទាំង​ថ្ងៃ​ ទាំង​យប់​ស្ទើរ​រូង​ផ្លូវ​អស់​ទៅ​ហើយ។ ប្រ​ភព​បន្តថា អ្នក​ដឹក​មាន់​រស់​តាម​ម៉ូតូ ១ជើង​បង់​លុយ​២០០បាត បើ​បង់​ខែ​វិញ​មួយ​ម៉ូ​តូ​២០​ម៉ឺន​រៀលក្នុង​១ខែ។ ប្រ​ភព​បន្ថែម​ថា គ្រៅ​ពី​នេះ​គ្រាន់​តែ​ពី​ច្រក​អូ​បី​ជាន់ទៅ​ទី​រួម​ខេ្ត​បន្ទាយ​មាន​ជ័យ មាន​ក្រុម​សមត្ថ​កិច្ច​ខាង​លើ​ឈរ​ចំា​យក​លុយ​ជិត​២០​កន្លែង ត្រូវ​ចំ​ណាយ​ថវិការ​អស់​ជិត​២០​ម៉ឺន​រៀល​បន្ថែម​ទៀត បើ​មិន​បង់​ ទោះ​ឡាន​ ម៉ូ​តូ​ដឹក​មាន់​ទា​ទាំង​នោះ​មាន​ស្លាប​ហោះ​ មាន​ក្បាល​៣​ដៃ៩​ក៏​រត​មិន​រួច​ដែរ។

ពលរដ្ឋ​ស្លូត​ត្រង់​​រក​ស៊ី​ស្រប​ច្បាប់​បាន​​ចោតថា អ្នក​ដែល​បើក​ភ្លើង​ខៀវ​អោយ​ផលិត​ផល​ខុស​ច្បាប់​ចូលពី​ប្រ​ទេស​ថៃ​មក​កម្ពុចានោះ​មាន​នាម​ដូច​ជា​​ ១-ឈ្មោះលោក​ យិន-ប្រ​សិទ្ធ មេ​ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ សៀម​រាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយ​ការិយាល័យ​បសុ​ពេទ្យខេត្ត​បន្ទាយ​មាន​ជ័យ ៣-លោក​ ចាប-សុផារិទ្ធ នាយ​ការិយាល័យ​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត​បន្ទាយ​មាន​ជ័យ។ ពល​រដ្ឋ​ទាំង​នោះ​ប្រា​រម្ភណ៍​ថា ការ​នាំ​ផលិង​ផល​គេច​ពន្ធ​ខុស​ច្បាប់​ចូល​តាម​ច្រក​ព្រំ​ដែន​ជា​ច្រើន​ពី​ប្រ​ទេស​ថៃ​មក​កម្ពុជា ទី១-​វា​ធ្វើ​អោយ​បាត់​បងថវិ​ការ​ចំ​ណូល​របស់​រដ្ឋដែល​នាំ​អោយ​ប្រ​ទេស​​កម្ពុជា​ធ្លាក់ខ្លួន​​ក្រ​ ទី២-​ផលិតផល​ទាំង​នោះ​អាច​ជា​របស់​ខូច​គុណ​ភាព​ ប្រើ​ជាតិ​គី​មី ដែល​អាច​បង្ក​អោយខូច​សុខ​ភាព​របស់​អ្នក​ទទួល​ទាន​ និង​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បង្ក​ផល​ប៉ះ​ពាល់។ ពូក​គាត់​បន្ថែម​ថា សពថ្ងៃ​លឺ​សូរ​ពល​រដ្ឋ​ខ្មែរ​រអ៊ូ​ថា ឈី​ក្រពះ​ ឈឺពោះ​វៀន​ ឈឺ​នេះ​ឈឺ​នោះ​ស្ទើ​គ្រប់​គ្នា​ សង្ស័យ​តែ​មក​ពី​អា​ឥវ៉ាន់​គេច​ពន្ធ ដែល​ខូច​គុណ​ភាព​ទាំង​នេះ​ឯង​មើលទៅ ព្រោះ​នាំ​ចូល​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាពអោយ​បាន​ត្រឹម​ត្រូវនោះ​ទេ​​ មាន​តែអ្នក​ពុក​រលួយ​ ​លូក​ដៃ​យក​លុយរួច​ដេញ​អោយ​ទៅ​អោយ​លឿន​ខ្លាច​គេ​ដឹងតែ​ប៉ុណ្ណោះ។

កម្ពុជា​សុវណ្ណភូមិ មិន​ទាន​អាច​ទំ​នាក់​ទំ​នង​សុំ​ការ​បំ​ភ្លឺ​ ពី​មន្រ្តី​ជំ​នាញ​៣​រូប​ខាង​លើ​បាន​ទេ ហើយ​យើង​រង​ចាំ​ស្វា​គមន៍​ជា​និច្ច​ចំ​ពោះ​រាល​ការ​បក​ស្រាយ​បំ​ភ្លឺ​របស់​អស់​លោកខាង​លើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1545ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1467ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1540ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1454ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1591ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1463ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3076ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1386ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1337ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1746ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34860នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    138031នាក់
ខែនេះ    521311នាក់
ឆ្នាំនេះ   1903543នាក់
សរុប   51263469នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:02