ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌

    ដោយៈ Phlong Ret សៀមរាប ថ្ងៃទី 19 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:43 នាទី ចំនួនអានៈ 1066

    រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ គេសង្កេត​ឃើញថា ផ្នែក​ព័ត៌មាន​វិទ្យា(Information Technology) ឬ​​ហៅកាត់​ថា IT បាន​រីក​ចំរើន​យ៉ាង​ខ្លាំង​ទាំង​នៅ​លើ​សកលលោក និង​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏មាន​ប្រ​ទេស​កម្ពុជា​ផងដែរ។

    បើតាម​ការ​អង្កេត​បាន​អោយ​ដឹង​ថា អ្នក​រៀនបច្ចេក​វិទ្យា​ព័ត៌មាន​ ភាគ​ច្រើន​បាន​គោរព​ក្រម​សីល​ធម៌របស់​ខ្លួន​បាន​ល្អ​ខ្ជាប់​ខ្ជួន តែ​ក៏​មាន​មួយក្តាប់​តូច​ជា​ប្រ​ភេទ​មនុស្ស​ជ្រុល​និយម ដែល​មាន​ចរិត​ជា​ចោរ ដើរ​លុក​លុយ​​ លួច​ឯកសារ​តាម​ប្រព័ន្ធ​ Internet វាយលុក​Website អ្នកដ៏ទៃ លួច​លេខ​សម្ងាត់​ពីអាស័យដ្ឋាន​ E-mailគេ យកទៅ​ផ្ញើរ​បង្ខូចគេរ​ឈ្មោះ​ម្ចាស់​គេ។ល។ និង​មានបញ្ហាជាច្រើន​ទៀត​រាប់មិនអស់។​

    បើ​ក្រ​ឡេក​មើល​ទៅ​ទើប​ដឹង​ថា អ្នក​សរសេរ​កម្ម​វិធីដាក់​អោយ​ប្រើ​ប្រាស​ក៏ជា​IT អ្នក​សរសេរមេរោគក៏ជា​IT ដែរ។ មិន​ដែល​មាន​អ្នក​លក់​ត្រី អ្នក​លក់​អង្ករ ដែល​គ្មាន​ជំនាញ​IT អាច​ទៅ​ចេះ​សរសេរមេរោគនោះទេ។

    អ្នក​រៀន​IT ភាគ​ច្រើន​មិន​សូវ​អត់​ការ​ងារ​ធ្វើ​ទេ នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​នេះ​កំពុង​រីក​ចំរើន ដែល​មាន​ស្ថាប័ន​រដ្ឋ ស្ថាប័ន​ឯក​ជន​ជា​ច្រើន​កំ​ពុង​ប្រ​គួត​ប្រ​ជេង​គ្នា​នៅ​លើ​ទី​ផ្សា​តាម​ប្រ​ព័ន្ធ​IT នេះ។ គេ​ឃើញ​មាន​អ្នក​មាន​ចំណេះ​ផ្នែក​IT ចូល​បំរើ​ការ​អោយ​ក្រុម​ហ៊ុន​ធំៗជា​ច្រើន ហើយ​អ្នក​ខ្លះបានបើ​ក​មុខ​របរ​ឯក​ជន​ដូច​ជា បើក​ហាងលក់គ្រឿង​អេឡិកត្រូចនិក បើក​Internet កាហ្វេ បើក​ក្រុម​ហ៊ុន​សំរាប់​បង្កើត​ គេហទំព័រ​អោយ​អតិថិជន ទៅ​តាម​តម្រូវ​ការ​ទីផ្សាសេរី។

    អ្នក​លក់​សេវា​កម្ម​ព័ត៌មាន​វិទ្យា គួរ​តែ​គោរព​ក្រម​សីល​ធម៌ វិជ្ជាជី​វៈអោយ​បាន​ល្អ ជា​មួយ​អតិថិ​ជន​របស់​ខ្លួន ដូច​ជា ត្រូវ​ផ្តល់​ទំនុកចិត្ត ការ​ថែទាំ សុវត្តិភាព បើក​សិទ្ធិចំហរ អោយ​អតិថិជនមាន​ជំរើស ធ្វើ​ចិត្ត​អោយ​ទូលាយ កុំ​មាន​ល្បិក​កល​ដើម្បី​កេង​ចំណេញ​លើអតិថិជន​របស់​ខ្លួន។ល។ និង​និយាយ​អោយ​ចំ​ត្រូវ​ធ្វើ​តែ​អំ​ពើ​ល្អទៅ​លើ​អតិថិជន​ ទោះ​ជា​ថ្ងៃ​នេះ​គេ​ជា​ភ្លៀវ​របស់​យើង ថ្ងៃក្រោយ​គេ​ជា​ភ្លៀវ​របស់​អ្នក​ដ៏ទៃ​ក៏ដោយ អតិ​ថិ​ជន​គេ​គង់​តែ​ដឹង​អំ​ពើ​ល្អ​របស់​អ្នក​ទេ អំពើ​ល្អ​វា​រមែង​តែទទួល​បាន​ផល​ល្អ​មក​វិញ​មិន​ខាន។

    កុំ​អាង​ខ្លួន​ចេះ​IT ក៏ទៅលុកលុយ​លួច​ឯកសារគេ លួច​រូបថត​គេ​ទៅ​បង្កើត​Facebook ជេរគេជេរឯង លួច​ចូលE-mail គេ​ប្តូរ​លេខ​សម្ងាត់​ មិន​អោយ​ម្ចាស់​គេ​ប្រើប្រាស​បាន ហើយ​លួច​ផ្ញើ​សារ​ទៅអ្នក​នេះ អ្នក​នោះ ក្នុង​គោល​បំណង​ធ្វើ​អោយ​ម្ចាស់​គេ​មាន​បញ្ហា ធ្វើ​អោយ​គេហទំព័រ​គេ​ Error ធ្វើអោយ​កុំ​ព្យួទ័រគេ Error ជា​ដើម នេះ​ជា​ទង្វើមិន​ល្អ ហើយ​សង្គម​គេស្អប់​ខ្ពើមណាស់។

    អ្នក​គួរ​គិត​ថា បើ​គេ​បំ​ផ្លាញ​អ្នក​វិញ តើអ្នក​សប្បាយ​ចិត្តដែរ​ឬទេ? ការ​អត់​ធន់​របស់​មនុស្ស​គឺ​មាន​កំណត់ បើ​អ្នក​បំ​ផ្លាញគេ​ គេ​មិន​ដឹង​ថា​ជា​អ្នក​ណា​នោះ​វា​មិន​អី​ទេ តែ​ប្រយ័ត្នគេ​ដឹង​វា​អាច​ប្រ​ឈរ​មុខ​ជា​មួយ​ផ្លូវ​ច្បាប់វា​គ្រាន់បើ​បន្តិច​​ តែ​ក្រែង​លោ​ម្ចាស់​គេ​ឆេវឆាវ​ទប់​អារម្ភណ៍មិន​បាន​ គេដាក់​អ្នក​៣ខ្នង​ពូថៅទៅវា​ក្លាយ​ជា​ប៉ុន្មាន​ថ្នេរវិញ។

    អ្នក​ប្រើ​ប្រាស​កុំព្យួទ័រ​ (client) គេ​មិន​ចង់​មាន​បញ្ហាទេ ព្រោះ​អ្នក​ខ្លះ​គេ​រៀន​បាន​ត្រឹម​តែ​ការ​ប្រើ​ប្រាស​ធម្មតា​ប៉ុណ្ណោះ សូម្បី​តែ​បញ្ហា​បន្តិបន្ទូច​ក៏​ពុំ​អាច​ដោះ​ស្រាយ​បាន​ផង ដូច្នេះគឺ​អ្នក​ប្រើ​ប្រាស​គេ​សង្ឃឹម​លើ​យើង​ជា​អ្នក​IT ទុក​ចិត្ត​ ជឿជាក់ ITទាំង​ស្រុង។

    សង្ឃឹម​ថា អ្នក​រៀន​ IT នៅ​លើ​ពិភព​លោក​បាន​យល់​គ្រប់​ៗគ្នា ជា​ពិសេស​អ្នក​ IT នៅ​កម្ពុជា​នេះ​តែ​ម្តង គួរ​តែគោរព​ក្រម​សីលធម៌ វិជ្ជាជីវៈ របស់​ខ្លួន​អោយ​បាន​ត្រឹម​ត្រូវ ដើម្បី​អោយ​ប្រទេស​ជាតិមាន​កិត្តិយស​ដោយ​​សារ​អ្នក កុំ​រៀន​ IT ដើម្បី​ធ្វើចោរ ប្រយ័ត្ន​ជាប់​គុគ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន584ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន853ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន606ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន702ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន197ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន572ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន752ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1359ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន1986ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3246ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2575នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31223នាក់
    ខែនេះ    198301នាក់
    ឆ្នាំនេះ   3273792នាក់
    សរុប   33940038នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:26