ព័ត៌មានក្ដៅ

    ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ

    ដោយៈ មករា កម្ពុជា ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 762

    ​ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​នៅ​កម្ពុជា​បាន​កើន​ឡើង​លើស​ចំនួន​ប្រជាជន​ដែល​មាន​រហូត​ដល់​ទៅ​២០​លាន​ស៊ីម​កាត​ខណៈ​ដែល​ពល​រដ្ឋ​កម្ពុជា​សរុប​មាន​ប្រមាណ​១៤,៧​លាន​នាក់​។​នេះ​បើ​តាម​រដ្ឋ​មន្ត្រី​គមនាគមន៍​។

    លោក​សូរ​ឃុន​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សន្និសីទ​កំពូល​ពិភពលោក​២០១២​នៅ​ទី​ក្រុង​ឌូបៃ​។​លោក​សូរ​ឃុន​ទើប​វិល​ត្រឡប់​ពី​សន្និសីទ​កំពូល​ពិភព​លោក​២០១២​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ស្តីពី​បញ្ញត្តិ​កម្ម​ទូរគម​នាគមន៍​អន្តរជាតិ​។

    ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​ដ៏​ច្រើន​លើស​លប់​នេះ​ដោយ​សារ​តែ​អ្នក​ប្រើប្រាស់​អាច​រក​បាន​ស៊ីម​កាត់​ដោយ​ងាយ​ស្រួល​។​ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​មិន​បាន​ដឹង​ពី​ទិន្នន័យ​ជាក់​លាក់​ថា​តើ​ស៊ីម​ប្រើ​ប្រាស់​ពិត​ប្រាកដ​មាន​ចំនួន​ប៉ុន្មាន​ហើយ​ស៊ីម​ទូរស័ព្ទ​ប៉ុន្មាន​ត្រូវ​គេ​បោះ​បង់​ចោល​នោះ​ទេ​។

    លោក​បាន​បន្ត​ថា​៖ ​«​រហូត​ដល់​ពេល​នេះ​សេវា​ទូរស័ព្ទ​អចល័ត​បាន​គ្រប​ដណ្តប់​ប្រមាណ​៨០​ភាគ​រយ​នៅ​ផ្ទៃ​ប្រទេស​»​។​លោក​បាន​បន្ថែម​ថា​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​មាន​ខ្សែ​ឬ​អចល័ត​ជាង​៥​ពាន់​នាក់​។

    លោក​កែវ​វុឌ្ឍិន​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា​ចំណូល​របស់​ក្រសួង​កើន​លើស​ផែន​ការ​ក្នុង​នោះ​ចំណូល​ផ្នែក​រដ្ឋ​បាល​កណ្តាល​កើន​លើស​ផែនការ​ដែល​បាន​កំណត់​ប្រចាំ​ឆ្នាំ​១៧,៥​លាន​ដុល្លារ​រហូត​ដល់​២០,៥​លាន​ដុល្លារ​គិត​ត្រឹម​ចុង​បញ្ចប់​ខែ​វិច្ឆិកា​។​ចំណូល​ពី​ទូរគមនាគមន៍​កម្ពុជា​ទទួល​បាន​២៦,២​លាន​ដុល្លារ​ហើយ​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ​២០១២​គឺ​២៨,៥​លាន​ដុល្លារ​រីឯ​ចំណូល​ពី​ប្រៃសណីយ៍​គឺ​ជាង​៣,៧​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១២​នេះ​។

    រដ្ឋា​ភិបាល​កម្ពុជា​ក៏​គ្រោង​ចុះ​បញ្ជី​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ទៅ​ក្នុង​ផ្សារ​ហ៊ុន​ផង​ដែរ​។

    ទោះបី​យ៉ាង​នេះ​ក្តី​លោក​សូរ​ឃុន​បាន​បញ្ជាក់​ថា​រហូត​ដល់​ពេល​នេះ​លោក​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​សម្រាប់​ឡើង​ផ្សារ​ហ៊ុន​នោះ​ទេ​។​លោក​ថ្លែង​ថា៖​«អ្នក​មាន​សមត្ថកិច្ច​កំពុង​តែ​វាយ​តម្លៃ​ទ្រព្យ​សម្បត្តិ​ទូរគមនាគមន៍​របស់​យើង​ថា​តើ​មាន​ប៉ុន្មាន​ពិត​ប្រាកដ​?​ការ​កំណត់​ចូល​ផ្សារ​ហ៊ុន​គឺ​អាស្រ័យ​ការ​វាយ​តម្លៃ​ច្បាស់​លាស់​នូវ​ធន​ធាន​របស់​ទូរគមនាគមន៍​កម្ពុជា​»។

    បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ដែល​មាន​ទីផ្សារ​ដ៏​តូច​ចង្អៀត​នេះ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៨។

    សប្តាហ៍​មុន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​Hello បាន​ទិញ​យក​ក្រុមហ៊ុន​Smart​Mobile​និង​បាន​ច្រចាច់​បញ្ចូល​គ្នា​ក្នុង​នោះ​Hello កាន់​ភាគ​ហ៊ុន​៩០​ភាគ​រយ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន588ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1590ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1272ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន565ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន666ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន617ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2661ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន527ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន520ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន5871ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      78590នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    217841នាក់
    ខែនេះ    404611នាក់
    ឆ្នាំនេះ   2002847នាក់
    សរុប   32669093នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:12