ព័ត៌មានក្ដៅ

    ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក

    ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 07:20 នាទី ចំនួនអានៈ 847

    រថ​យន្ត​​កែ​ឆ្នៃ​ពណ៍​ស គ្មាន​ស្លាក​លេខ មួយ​គ្រឿង​ដឹក​ឈើ ប្រ​ភេទ​សុក្រំដែល​មាន​មុខ​ធំៗ ចំនួន៦២ដុំ ស្មើ​និង​៤,០៥ ម៉ែត្រ​គូប ត្រូវ​បាន​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី សហការ​ជា​មួយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង ដែល​បញ្ជា​ផ្ទាល់​ពី​លោក​ ទីសុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប ចាប់​បាន​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​ធ្នូ ឆ្នាំ​២០១២នេះ។​

    ប្រភព​ប្រ​ជា​ពល​រដ្ឋ​បាន​អោយ​ដឹង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ បាន​ដឹក​ចេញ​ពី​ចំ​ណុច​ផ្លូវ​អូរអាកុក ឆ្លង​កាត់​តាម​ដង​ផ្លូវ​លេខ​៦៧ ក្នុង​គោល​បំ​ណង​ឆ្ពោះ​ចូល​ក្រុង​សៀម​រាប នៅ​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃទី​២៤​ តែ​ដោយ​បែក​ការ​ រថ​យន្ត​នេះ​ក៏​បាន​រត​គេច​ចូល​ជ្រកក្នុងផ្ទះ​មួយ ស្ថិត​ក្នុង​ ​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នាសណ្តាយ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

    លោក ឡុង​សារ៉ា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើស្រុក​បន្ទាយ​ស្រី​បាន​អោយ​ដឹង​ថា លោក​បាន​ទទួល​បញ្ជា​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​ ខិច័ន្ទប៊ុន​រិទ្ធ នាយ​សង្កាត់ អោយ​ទៅ​ចាប់​យក​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​នេះ ទាំង​ព្រឹក​ព្រ​លឹម​តែ​ម្តង តាម​សេច​ក្តី​រាយ​ការ​ពី​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម។ លោក​សា​រ៉ា​បន្តថា ឈើ​ និង​រថ​យន្ត​ដែល​ជា​វត្ថុតាង គឺ​ត្រូវ​បាន​ខាង​សង្កាត់​របស់​លោក ធ្វើ​របាយ​ការណ៍​រក្សា​ទុក​ទៅតាម​ផ្លូវ​ច្បាប់ ចំណែក​ម្ចាស់​រថ​យន្ត​ឬ​ម្ចាស់​ឈើ​ពុំ​ទាន់​ចេញ​មុខ​ដោះ​ស្រាយ​ទេ ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា ជា​របស់​អ្នក​ណា​ដែរ ព្រោះ​តៃ​កុង​រថ​យន្ត​បាន​គេច​បាត់។

    បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​​បានអោយ​ដឹង​ថា អ្នក​ដែល​ចេញ​មុខ​រត​ការ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កាល​ពី​យប់​មិញ ឈ្មោះ​ចាន់​ថុន ហៅ​វ៉ា ភេទ​ប្រុស​ អា​យុ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ ដែល​តែង​តែ​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​អោយ​លោក​ យិន​ថាវ​ រយៈពេល​កន្លង​ទៅ។ ប្រ​ភព​បន្តថា នៅ​ពេល​អ្នក​សារ​ព័ត៌មាន​ទៅ​ថត​រថ​យន្ត​ដឹក​ឈើ​នេះ​កាល​ពី​យប់​មិញ លោក​ ចាន់​ថុន ដែល​ជា​អ្នក​រត​ការឡាន​ឈើ បាន​ជេរ​ប្រ​មាត អ្នក​កាសែត​ថា ពួក​អា​ជាប់​គុគ ឯង​ចង់​​ជាប់​គុគ​ឬ? បើ​ចង់​ជាប់​គុគ​ចាំ​អាញ់​អោយ​ បង​ថាវ ចាប់​ពួក​អា​ឯង​ដាក់​គុគ ។​  ​

    នៅ​រសៀ​ល​ថ្ងៃ​ទី​២៤​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី លោក​ចាន់​ថុន អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាងលើនេះ​ ព្រោះ​យើង​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​របស់​លោក​ ចាន់​ថុន៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន460ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន520ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន657ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន666ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1411ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន574ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន687ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន774ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន303ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន775ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      100នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53740នាក់
    ខែនេះ    220818នាក់
    ឆ្នាំនេះ   3296309នាក់
    សរុប   33962555នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:34