កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់

ដោយៈ ណូរ៉ា កណ្តាល ថ្ងៃទី 26 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:59 នាទី ចំនួនអានៈ 1359

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​តឹងតែង​លើ​ជន​បាញ់បោះ​សេរី ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ហ៊ាន​ហើបមាត់​ចំពោះ​ជន​បាញ់បោះ​សេរី​ជា​អ្នកមាន​លុយ​មានអំណាច​នោះទេ ហើយ​ឪពុកម្តាយ​ជន​បាញ់បោះ​សេរី​មួយចំនួនដែលមាន​តួនាទី​ធំៗ​ក៏​មិនដែល​ត្រូវបាន​ដាក់ពិន័យ​ឬ​ដកហូត​មុខតំណែង​នោះដែរ​។

​មន្ត្រីនគរបាល​តូចតាច នៅ​ខេត្តកណ្តាល បាន​បង្ហើប​ឲ្យ​ដឹងថា កូនប្រុស​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​ឈ្មោះ អ៊ា​វ បញ្ញា បាន​នាំ​បក្ខពួក​ទៅ​ផឹកស៊ី​ហើយ​បាញ់បោះ​សេរី កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១២ នៅ​ចំណុច​មុខ​ហាង​ផឹកស៊ី​យីហោ ១១១ ស្ថិតនៅ​ភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ សាក្សី​ដែល​ដឹងឮ​ហេតុការណ៍​នេះ បាន​បញ្ជាក់ថា ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក ៤-៥​នាក់ បាន​ទៅ​ផឹកស៊ី​នៅ​ហាង ១១១ ហើយ​ក្រោយមក​ក្រុម​នោះបាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​រំខាន​ដល់​អ្នកផឹកស៊ី​ក្បែរ​ខាង ទើប​អ្នកចាត់ចែង​ការងារ​ទូទៅ​ក្នុង​ហាង ១១១ ចូលទៅ​ឃាត់​។​

​បន្ទាប់មក​ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​ដែលមាន​ជម្លោះ​ជាមួយគ្នា​បាន​ឡើង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-2087 ហើយ​បាន​ដក​អាវុធ​ពី​ក្នុង​រថយន្ត​បាញ់​ចំនួន​២​គ្រាប់ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ដែល​កំពុង​ផឹកស៊ី​នៅ​ទីនោះ ហើយ​គេ​ឮ​សំឡេង​ផ្ទុះ​ចំនួន​២​គ្រាប់ មុនពេល​ឈ្មោះ អ៊ា​វ បញ្ញា បើករថយន្ត​ចាក​ចេញពី​ហាង ១១១ ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់លើ ហើយក៏​មាន​សេចក្តីរាយការណ៍​ទៅកាន់​អភិបាលខេត្ត​កណ្តាល និង​មកកាន់​ក្រសួងមហាផ្ទៃ ភ្លាមៗ​ផងដែរ​។​

ក្រោយពេល​បាញ់បោះ​សេរី​រួច ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​បាន​បើករថយន្ត​ទៅ​ច្រៀង​នៅ​ខារ៉ាអូខេ​យីហោ មហា​អង្គរ យ៉ាង​ត្រជាក់ចិត្ត​ផងដែរ ព្រោះ​អាង​ខ្លួន​ជា​កូនប្រុស​សំណព្វចិត្ត​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​ពួកគេ​ទេ​។ សមត្ថកិច្ច​ក្រុង​តាខ្មៅ​បាន​តាមរក​ដាន​ក្រុម​ជន​បាញ់បោះ​សេរី​ទាំងនេះ ហើយ​ក៏បាន​អញ្ជើញ​ពួកគេ​ពី​ហាង​ខារ៉ាអូខេ មហា​អង្គរ មកកាន់​អធិការដ្ឋាន​ដើម្បី​សួរនាំ ប៉ុន្តែ​គេ​មិន​បានដឹង​លម្អិត​ពី​ចម្លើយ​របស់​ជនបង្ក​ហេតុ​នោះទេ​។ ក្រោយពេល​សួរនាំ​បាន​មួយសន្ទុះ​ក្រុម​ជនបង្ក​ហេតុ​ទាំងនោះ បាន​ចាកចេញ​មកវិញ​ទាំង​សើច​សប្បាយ​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ​។​

​អំពើ​បាញ់បោះ​សេរី របស់​ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​ដែល​គ្មាន​នរណា​ហ៊ាន​ហើបមាត់ បើទោះបីជា​មិនមាន​ការឃាត់ខ្លួន​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ជាច្រើន បាន​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ​ហើយ​ច្បាស់​ណាស់​ដែលថា​អំពើ​បាញ់បោះ​សេរី​មួយ​នេះ មិនអាច​បិទបាំង​ពី​ភ្នែក​ត្រចៀក​របស់​មហាជន​បានទេ ។ គេ​កំពុង​រង់ចាំ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​អំពើ​បាញ់បោះ​សេរី​របស់​ឈ្មោះ អ៊ា​វ បញ្ញា អាចធ្វើ​ឲ្យ​មុខតំណែង​របស់លោក អ៊ា​វ ចំរើន រង្គោះរង្គើរ​ដែរ​ឬ​អត់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន1690ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2248ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1441ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1553ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1578ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1580ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1440ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1382ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1607ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      540នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39582នាក់
ខែនេះ    348750នាក់
ឆ្នាំនេះ   2359289នាក់
សរុប   51719215នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 01:11